ព្រឹកថ្ងៃថ្មី
ថ្ងៃនេះថេយ៉ុងមករៀនទាំងមុខស្មើរថេងគ្មានញញឹមសូម្បីបន្តិចចំណែកភ្នែកវិញក៏រាងហើយព្រោះយប់មិញគេយំច្រើនណាស់ បែបនេះហើយទើបថ្ងៃនេះថេយ៉ុងមករៀនដោយពាក់មួកមកតាម ថេយ៉ុងកំពុងដើរតម្រុងទៅថ្នាក់តែYeong Naក៏ដើរមកស្ទាក់ពីមុខម្តងទៀត
« អូហូ ! នេះឬKim Taehyung » Yeong Na មិនដឹងថានាងដើរចេញពីកន្លែងណាទេដើរមកស្ទាក់ពីមុខថេយ៉ុងតែម្តង
« នាងចង់យ៉ាងមិចនិយាយមក ? » ថ្ងៃនេះថេយ៉ុងមិនបានដើរគេចផ្លូវចេញអ្វីទេតែគេបែរជាសួរសំណួរទៅវិញ
« គ្មានចង់យ៉ាងមិចទេ គ្រាន់តែចង់មកសើចអោយអ្នកខ្លះរឿងម្សិលមិញ ហឹស » Yeong Na នាងបានរំលឹករឿងម្សិលមិញមកវិញទាំងសើចតិចៗ
« អររ ចង់សើចរឿងនិងមែនទេ ? យើងប្រាប់ណាម្សិលមិញនេះនាងសម្តែងបានល្អណាស់ » ថេយ៉ុងមិនខ្លាចបែរជានិយាយទៅវិញទាំងទះដាច់ ផាច់ៗ
« យ៉ាងណាក៏ដោយសម្តែងរបស់យើងធ្វើអោយឯងចាញ់យើងទៅបានហើយ » Yeong Na នាងតបទៅវិញទាំងមិនខ្លាចនិងថេយ៉ុងសូម្បីបន្តិច
« ហឹស ! ម្សិលមិញនាងថាខ្ញុំច្រាននាងមែនទេ ? នាងចង់សម្តែងណាស់មែនទេ ? បាន ! យើងនិងសម្តែងជាមួយនាង ! ហើយត្រូវចាំណា គីម ថេយ៉ុងនេះមិនដែលស្គាល់ទេពាក្យថាចាញ់ » ថេយ៉ុងដើរទៅជិតនាងហើយក៏និយាយឡើងបន្តាប់ពីនិយាយអស់ហើយគេក៏ដើរចេញទៅទាំងបុកស្មើររបស់Yeong na ធ្វើអោយនាងដួលភ្លាមៗតែម្តង ថេយ៉ុងបុកYeong na មិនតិចទេ គេមិនដែលវ៉ៃឬប៉ះពាល់មនុស្សស្រីម្តងណាទេតែថ្ងៃនេះគេហ៊ានបុកស្មើររបស់Yeong na ខ្លាំងតែម្តង លើកនេះគេមិនបានលេងសើចទេ លើកនេះYeong naគេនិងចាត់ការហើយមិនខ្វល់ថាស្រីឬប្រុសទេ
« អាយយ ! គីម ថេយ៉ុង » ពេលថេយ៉ុងចេញទៅបាត់នាងក៏ស្រែកឡើងតែម្តងព្រោះតែគ្មានអ្នកណាហ៊ានមកបុកគេបែបនេះទេ ម្សិលមិញគេធ្វើដួលមិនឈឺតែថ្ងៃនេះថេយ៉ុងបុកគេមិនតិចទេ
ម៉ោងរៀន ៚៚
ថ្ងៃនេះសិស្សក្នុងថ្នាក់ត្រូវរៀនជាក្រុមមួយៗតាមដែលគ្រូបានចែកអោយ