« អូនយល់ព្រមហើយ ! ពួកយើងអាចផ្តាច់ទំនាក់ទំនងគ្នាត្រឹមនិងបានហើយ » ថេយ៉ុងនិយាយទាំងញញឹមសម្រក់ទឹកភ្នែកមក ខ្លួនគេក៏មិនដឹងថាហេតុអ្វីដូចគ្នាពេលដែលនិយាយពាក្យនេះចេញមកហើយទឹកភ្នែករបស់គេនេះរមៀលចុះមកតែម្តង« ហឹម ? » ជុងហ្គុកក៏ក្រហឹមដើម្បីកទាំងជ្រួញចិញ្ចើមមិនយល់នៅអ្វីដែលថេយ៉ុងនិយាយ
« គឺអូនចង់មានន័យថាមិនចាំបាច់១អាទិត្យអ្វីទៀតទេ ត្រឹមនេះគឺបានហើយ កាយវិការរបស់បងប៉ុន្មានថ្ងៃនេះក៏បញ្ចាក់មកហើយដែល ម៉្យាងទៀតអូនក៏មិនអាចទ្រាំទៀតបានដែលអូនមិនចង់ធ្វើជាឆ្អឹងទទឹងរំខានបងទៀតនោះទេ ពួកយើងអាចបែកគ្នាបានហើយ ពីថ្ងៃនេះទៅពួកយើងអាចប្តូរឈ្មោះពីសង្សារទៅជាអ្នកដទៃវិញបានហើយ » ថេយ៉ុងរៀបរាប់ញញឹមទាំងទឹកភ្នែក គេរៀបរាប់ពាក្យនេះមកទាំងអួលដើមក មែនហើយប៉ុន្មានថ្ងៃមកនេះកាយវិការរបស់ជុងហ្គុកក៏ធ្វើអោយគេឆ្អែតហើយដែល គេមិនអាចទ្រាំនិងទង្វើររបស់ជុងហ្គុកបន្តទៀតបានទេ
« ... » ចំណែកឯជុងហ្គុកវិញពេលដែលឮហើយធ្វើអោយគេឈរធ្មឹងតែម្តងមិនដឹងថាគួរនិយាយអីបានត្រឹមតែឈរសម្លឹងមុខរបស់ថេយ៉ុងតែប៉ុណ្ណោះប្រហែលជាគេធ្វើអោយថេយ៉ុងឆ្អែតពេកហើយមើលទៅ
« ពួកយើងអាចបែកគ្នាត្រឹមនេះបានហើយ ចាប់ពីថ្ងៃស្អែកទៅពួកយើងគឺទាំងពីរគឺជាអ្នកដទៃដូចមិនដែលស្គាល់គ្នា ដូចកាលពីបងចូលរៀនដំបូងអញ្ចឹងពេលជួបគ្នានៅកន្លែងណាក៏មិនបាច់ធ្វើជាស្គាល់គ្នាទៀតដែល » ថេយ៉ុងក៏បានស្តីឡើងទៀងទាំងទឹកភ្នែកគេសុខចិត្តធ្វើជាអ្នកដទៃគ្រាន់បើជាធ្វើអ្នកស្គាល់គ្នាដែល
« ហឹស ! ល្អ ! ល្អខ្លាំងណាស់ » ពេលដែលថេយ៉ុងនិយាយចប់ហើយជុងហ្គុកគេក៏ចាប់ផ្តើមនិយាយឡើងទាំងញញឹមហាក់ដូចជាសប្បាយចិត្តណាស់អញ្ចឹងទាំងដែលពេលនេះបេះដូងរបស់គេកំពុងតែស្រែកយំទៅវិញទេ
« ជូនពរបងនិងYeong Naស្រឡាញ់គ្នាបានយូរណា » ថេយ៉ុងក៏និយាយពាក្យជូនពរទៅជុងហ្គុកទាំងញញឹមទាំងដែលពេលនេះគេចង់តែស្រែកយំទេ
« មិនបាច់ទេ ! » ជុងហ្គុកក៏តបទៅវិញទាំងបែរមុខចេញមិនសម្លឹងមុខរបស់ថេយ៉ុង ពេលដែលឮថេយ៉ុងជូនពររខ្លួនបែបនេះហើយធ្វើអោយគេចង់តែយំចេញមកទេប៉ុន្តែគេទ្រាំមិនអោយថេយ៉ុងឃើញទឹកភ្នែករបស់ខ្លួនទេ