ចេញលេង៚៚
ថេយ៉ុងនិងជីមីនពួកគេទាំងពីរអ្នកកំពុងតែដើរទៅបន្ទប់របស់គ្រូបន្ទប់ថ្នាក់របស់ខ្លួនដើម្បីអោយសៀវភៅដែលថេយ៉ុងប្រមូលកិច្វការនោះយកទៅអោយលោកគ្រូតែពួកគេទាំងពីរកំពុងតែដើរសុខៗYeong Naនាងក៏បានមកស្ទាក់ផ្លូវពីមុខពួកគេ
« យ៉ាងមិចបានជុងហ្គុកធ្វើជាសង្សារហើយមែនទេ ? » Yeong Naនាងក៏សួរទៅថេយ៉ុងទាំងអោបដៃជ្រេញនិងថេយ៉ុងជាខ្លាំង
« មែនហើយ ចង់យ៉ាងមិច ? » ថេយ៉ុងក៏សួរទៅនាងវិញទាំងអារម្មណ៍ធុញពេលដែលគេកំពុងតែកាន់សៀវភៅធ្ងន់តែបែរជាមានមនុស្សមកស្ទាក់ពីមុខខ្លួនទៅវិញ
« ឯងគិតថាឯងអាចឈ្នះយើងមែនទេ ? » នាងក៏សួរទៅថេយ៉ុងវិញទាំងសម្លក់ថេយ៉ុងចង់លានគ្រាប់ភ្នែកទៅហើយ
« យើងបានប្រាប់នាងហើយមែនទេថាគីម ថេយ៉ុងនេះមិនដែលស្គាល់ពាក្យថាចាញ់ទេ » ថេយ៉ុងក៏បានតបទៅនាងវិញទាំងមិនមើលមុខរបស់នាងបើអោយគេមើលមុខរបស់នាងហើយអាចថាគេអាចនិងវ៉ៃមនុស្សស្រីឈរនៅនិងមុខគេជាមិនខានទេ
« យើងប្រាប់ណាគង់តែមានថ្ងៃណាមួយទេឯងនិងស្គាល់ពាក្យថាចាញ់ជាមិនខានទេ » នាងនិយាយហើយក៏ដើរបំបុកស្មើររបស់ថេយ៉ុងមួយទំហឹងជាហេតុដែលធ្វើអោយសៀវភៅនៅនិងដៃរបស់ថេយ៉ុងជ្រុះទៅលើដីទាំងអស់
« នាង ! » ពេលដែលឃើញបែបនេះហើយថេយ៉ុងបម្រុងទៅតាមនាងទៅហើយតែជីមីនក៏បានឃាត់ទាន់
« កុំអី ! យើងត្រូវប្រញាប់យកសៀវភៅអោយគ្រូទៀត ចេញទៅផ្ទះទុកអោយយើងជាអ្នកចាត់ការនាងវិញ » ជីមីនក៏បានឃាត់ថេយ៉ុងមុនព្រោះតែពួកគេជិតចូលរៀនទៅហើយម៉្យាងទៀតគេមិនចង់វ៉ៃគ្នាក្នុងសាលាប៉ុន្មានទុកចេញទៅផ្ទះវ៉ៃយកតែម្តង
« អឹម ! » ថេយ៉ុងក៏បានងក់ក្បាលទាំងដកដង្ហើមធំ បន្តាប់មកទើបថេយ៉ុងអង្គុយចុះរើសសៀវភៅមកវិញទាំងធុញបើតាមចិត្តដែលខឹងគេចង់តែទៅតាមនាងវិញដើម្បីប្រដៅចេញទេ
ចេញទៅផ្ទះ ៚៚
« ថេយ៉ុង ម៉ោះទៅផ្ទះ » ជុងហ្គុកក៏បានហៅថេយ៉ុងទៅផ្ទះនៅពេលដែលឃើញថេយ៉ុងនៅអង្គុយសរសេរអក្សរ