តាំងពីពេលដែលជុងហ្គុកបានដឹងថាថេយ៉ុងគ្រាន់តែបោកខ្លួនមិនមានបាត់ការចងចាំអ្វីនោះទេធ្វើអោយជុងហ្គុកអន់ចិត្តខឹងនិងថេយ៉ុងមិនស្តីរកថេយ៉ុងបន្តិចសោះទោះបីជាថេយ៉ុងប្រឹងធ្វើយ៉ាងណាក៏ដោយក៏ជុងហ្គុកមិននិយាយស្តីជាមួយនិងថេយ៉ុងដែល« ជុងហ្គុកហា ! អោយអូនសុំទោសណា ! ឈប់ខឹងនិងអូនទៀតតើបានទេ ? » ថេយ៉ុងកំពុងតែអង្គុយក្នុងបន្ទប់របស់ជុងហ្គុកព្រោះថេយ៉ុងបានមករកជុងហ្គុកទាំងយប់ដើម្បីសុំទោសទៅជុងហ្គុក គេក៏មិនចង់មកទាំងយប់ដែលប៉ុន្តែជុងហ្គុកនេះផ្ញើរសារក៏មិនតប ខលទោក៏មិនលើកដូច្នេះដោយទ្រាំមិនបានក៏មករកទាំងយប់តែម្តងទៅ
« .... » ជុងហ្គុកមិនតបគេបែរជាយកទូរស័ព្ទមកលេងទៅវិញ
« នៅខឹងនិងអូនទៀតមែនទេ ? » ពេលដែលជុងហ្គុកមិនព្រមឆ្លើយនិងខ្លួនបែបនេះថេយ៉ុងក៏សួរទៅជុងហ្គុកទាំងទឹកមុខកម្សត់ ហេតុអីប្រុសម្នាក់នេះខឹងអីក៏បានយូរម្លេស
« .... » ស្ងាត់ ! នៅតែគ្មានការឆ្លើយតបដដែល ជុងហ្គុមិនបានឆ្លើយនិងថេយ៉ុងនោះទេគេបែជាបែរទៅម្ខាងមិនមើលមុខរបស់ថេយ៉ុងនោះទេ ហេតុអីក៏ខឹងបានយូរយ៉ាងនេះ
« សុំទោសណាៗៗ ឈប់ខឹងទៅណា » ពេលដែលជុងហ្គុកបែរមុខចេញបែបនេះថេយ៉ុងក៏ងើបពីកៅអីទៅអង្គុយលើពូកជិតជុងហ្គុករួចក៏ដាក់មុខរបស់ខ្លួនជិតនិងជុងហ្គុកអាចនិយាយបានថានៅតែបន្តិចទៀតប៉ុណ្ណោះមុខរបស់ថេយ៉ុងនិងប៉ះជុងហ្គុកជាមិនខាននោះទេ
« អូន....អ៊ុប ! » ជុងហ្គុកបម្រុងនិងបែរទៅនិយាយជាមួយនិងថេយ៉ុងទៅហើយប៉ុន្តែដោយសារតែថេយ៉ុងដាក់មុខជិតមុខរបស់ខ្លួនពេកក៏ធ្វើអោយមាត់ពួកគេទាំងពីរប៉ះគ្នាតែម្តង ថេយ៉ុងពេលដែលត្រូវបបូរមាត់របស់ខ្លួនប៉ះនិងជុងហ្គុកហើយធ្វើអោយថេយ៉ុងគាំងជាខ្លាំងបើកភ្នែកធំៗសឹងមិនជឿ ចំណែកឯជុងហ្គុកក៏ដូចគ្នាបានត្រឹមតែបើកភ្នែកធំៗសម្លឹងមើលភ្នែករបស់ថេយ៉ុងនោះទេ
« អឹម ! ហឹម ! » ថេយ៉ុងក៏ប្រញាប់ដកមាត់ចេញពីជុងហ្គុកយ៉ាងលឿនទាំងមុខក្រហម