« ថេយ៉ុងឯងអង្គុយមកយើងមានរឿងនិយាយជាមួយឯង » អ្នកស្រីគីមក៏បានស្រែកឡើងនៅពេលដែលឃើញថេយ៉ុងមកពីរៀនវិញតែគេបម្រុងឡើងទៅលើបែបនេះគាត់ក៏ហៅ« ... » ថេយ៉ុងមិនបាននិយាយអ្វីគេក៏ដើរទៅអង្គុយលើកៅអីមុខម៉ាក់របស់គេ
« ឯងគិតយ៉ាងមិចហើយរឿងទៅរៀនបន្ត ? » គាត់ក៏សួរទៅថេយ៉ុង
« ... » ថេយ៉ុងមិននិយាយអីបម្រុងនិងងើបឡើងទៅលើវិញហើយតែក៏ត្រួវអ្នកស្រីគីមហៅ
« មិនចេះឆ្លើយទេឬយ៉ាងមិច ? » គាត់ក៏ស្រែកទៅអោយថេយ៉ុង
« មិនទាន់គិត » ថេយ៉ុងក៏តបទៅវិញទាំងមិនសម្លឹងមុខរបស់គាត់
« កាលណាទើបឯងគិតនៅសល់តែប៉ុន្មានថ្ងៃទៀតទេ » គាត់ក៏បានស្រែកទៅអោយថេយ៉ុងម្តងទៀត
« ខ្ញុំចង់គិតពេលណាគឺរឿងរបស់ខ្ញុំ » ថេយ៉ុងនិយាយហើយគេក៏ឡើងទៅលើវិញរួចក៏ដើរចូលបន្ទប់វិញរួចក៏
គ្រាំង
ថេយ៉ុងគេក៏បានបិទទ្វារវិញមួយទំហឹងតែម្តង
« ហុឹក...ហុឹក សង្សារឬ ? មិនអីទេបងប្រហែលជាលេងសើចតែប៉ុណ្ណោះ មែនហើយ ! បងគ្រាន់តែលេងសើចប៉ុណ្ណោះ ! មនុស្សដែលបងស្រឡាញ់នៅតែជាអូនដដែលទេ » ថេយ៉ុងក៏បានងក់ក្បាលទាំងទឹកភ្នែក គេនៅតែនិយាយពាក្យកុហកដាក់ខ្កួនទាំងដឹងថាវាយ៉ាងមិចហើយ
ប្រាវ
ថូរផ្កាដែលម៉ាក់ថេយ៉ុងទើបតែយកមកនោះក៏ត្រូវថេយ៉ុងគប់ទៅជញ្ចាំងម្តងទៀតហើយ
« អាយយ » ថេយ៉ុងក៏បានស្រែកឡើងទាំងទឹកភ្នែក
ចំណែកឯជុងហ្គុកវិញពេលនេះគេកំពុងតែអង្គុយស្តីបន្ទោសអោយខ្លួនឯងដែលហ៊ានច្រានថេយ៉ុងនោះ
« ឯងឆ្កួតឬយ៉ាងមិចអាគុក បែរជាហ៊ានច្រានថេយ៉ុងទៅវិញ » ជុងហ្គុកគេក៏បានស្តីអោយខ្លួនឯង
« ឯងនេះអាត្មានិយមណាស់ដែលធ្វើអោយថេយ៉ុងយំបែបនេះ » ជុងហ្គុកគេក៏បានស្តីអោយខ្លួនឯងបន្តទាំងសម្លឹងមើលទៅជញ្ចាំងរបស់ខ្លួនដោយពោរពេញទៅដោយរូបថតរបស់ថេយ៉ុងនោះទាំងញញឹម