ភាគ 66 : គ្រប់ទេ ?

426 22 0
                                    


មានបុរសម្នាក់ក៏បានដើរមករួចក៏ទះមុខរបស់ជីមីនតិចៗ ជាហេតុដែលធ្វើអោយជីមីនត្រូវងើបពីសន្លប់វិញ

  « Hyun...Hyun Seok ! » ជីមីនបានហៅឈ្មោះរបស់Hyun Seokទាំងប្រឹងបើកភ្នែកមកមើលអោយច្បាស់ថាជាHyun seokពិតទេព្រោះតែគេមើលទៅមនុស្សប្រុសនៅនិងមុខរបស់គេនះស្រដៀងនិងHyun Seokខ្លាំងណាស់ ប៉ុន្តែច្បាស់ហើយពិតជាHyun Seokពិតមែន

« យ៉ាងមិច ? ផាកជីមីន នៅចាំបងបានទេ ? » Hyun Seokនិយាយទាំងញាក់ចិញ្ចើមម្ខាងដាក់ជីមីនទាំងញញឹមចុងមាត់

« ហេតុ...ហេតុអីក៏ចាប់ខ្ញុំមកបែបនេះ ? លែងខ្ញុំទៅ » ជីមីននិយាយទាំងប្រឹងរើសចេញពីចំណង

« បងជាអ្នកចាប់អូនមក អូនគិតថាបងនិងលែងអូនវិញទេ » Hyun Seokនិយាយទាំងងើបឈរនៅចំពោះមុខជីមីន គិតថាគេចាប់មកហើយគិតថាគេនិងលែងវិញទេ ?

« បើលោកចង់ចាប់ក៏ចាប់តែខ្ញុំបានហើយ ហេតុអីក៏ចាប់ដោយទាំងពួកគេទាំងពីរបែបនេះ ? » ជីមីននិយាយទាំងងើយសម្លឹងមើលមុខរបស់Hyun Seokចង់ចាប់ក៏ចាប់គេបានហើយហេតុអីក៏ទៅចាប់ដោយទាំងថេយ៉ុងនិងYeong Naបែបនេះពួកគេទាំងពីរគ្មានទាំងទងអីនិងរឿងនេះទេ

« បងចង់ចាប់អ្នកណាជឿរឿងរបស់បង » Hyun Seokក៏តបទៅវិញទាំងញញឹម

« លោកអាក្រក់ខ្លាំងណាស់គ្មានអ្នកណាអាចប្រៀបបាននោះទេ » ជីមីននិយាយមួយៗច្បាស់ៗទាំងសម្លក់មុខរបស់Hyun Seok

« អស់ឬនៅ ? » Hyun Seokមិនខឹងនិងសម្តីរបស់ជីមីនតែគេបែរជាសួរបកឌឺទៅវិញទាំងញញឹមចុងមាត់

« លោកអន់ខ្លាំងណាស់ អន់ជាងបងជុងនិងយ៉ុនហ្គីទៅទៀត » ពេលដែលHyun Seokសួរឌឺមកខ្លួនបែបនេះជីមីនក៏និយាយបន្ត

« បងអន់ជាងវាឬវាអន់ជាងបងមិនសំខាន់ទេ សំខាន់ពេលនេះអូននៅក្នុងដៃរបស់បង ហាហា » Hyun Seokមិនខឹងនិងសម្តីរបស់ជីមីនគេក៏និយាយឡើងទាំងសើចដូចទៅនិងមនុស្សឆ្កួតអញ្ចឹងជាហេតុដែលធ្វើអោយជីម៏នសម្លក់មុខរបស់គេ

« ថេយ៉ុងៗ ងើបឡើងមក » ជីមីនដោយមិនដឹងថាគួរនិយាយបែបណាទៀតគេក៏ដាស់ថេយ៉ុងដែលកំពុងតែសន្លប់នៅលើស្មាររបស់ខ្លួននេះ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now