ភាគ 48 : បងថើបនាងមែនទេ ?

442 26 0
                                    


  ពេលយប់៚៚

  ពេលនេះក៏ម៉ោង7យប់ទៅហើយនៅផ្ទះរបស់ថេយ៉ុងក៏មានសភាពស្ងាត់មានតែអង្គរក្សប៉ុន្មានប្រហែល10អ្នកប៉ុណ្ណោះដែលឈរយាមនៅនិងមុខផ្ទះរបស់ថេយ៉ុង ចំណែកឯថេយ៉ុងវិញគេកំពុងតែអង្គុយក្នុងបន្ទប់សម្រក់ទឹកភ្នែកមកតែម្នាក់ឯងប៉ុន្មានថ្ងៃមកនេះគេយំរហូតមកហើយ ថ្ងៃនេះគេឈឺមិនសម្រាកអោយលឿនជាងរាល់ដងតែគេបែរជាអង្គុយយំទៅវិញ

« ហុឹក...ហុឹក » ថេយ៉ុងគេគិតតែពីអង្គុយយំម្នាក់ឯងទាំងក្នុងបន្ទប់គ្មានភ្លើងរាត្រីថេយ៉ុងគេបានបិទភ្លើងអស់ទៅហើយ

« បងពិតជាមិនបារម្មណ៍ពីអូនពិតឬ ? » ថេយ៉ុងក៏សួរតិចៗទាំងអង្គុយចាំសាររបស់ជុងហ្គុកឆាតមកខ្លួនប៉ុន្តែគ្មានទេ គ្មានលោតសាររបស់ជុងហ្គុកមកសូម្បីតែមួយ ប៉ុន្តែហេតុផលដែលគេយំមិនមែនរឿងជុងហ្គុកឆាតមកឬក៏អត់ទេប៉ុន្តែពេលនេះគេឈឺខ្លាំងណាស់គ្មានឈឺអ្វីក្រៅពីឈឺចិត្តទេ ពេលដែលខ្លួនឈឺជុងហ្គុកគេបែរជាមិនខ្វល់ខ្លួន

តុៗៗ

កំពុងតែអង្គុយយំសុខៗសំលេងគោះទ្វារក៏បានបន្លឺឡើងទើបថេយ៉ុងប្រញាប់ជូតទឹកភ្នែកចេញរួចទើបទាញអាវក្រៅរបស់ខ្លួនដែលធំមានមួកនោះយកមកពាក់ដើម្បីបិទបាំងភ្នែករបស់គេដែលក្រហមនោះ ថេយ៉ុងគេមិនដែលអោយអ្នកណាគេដែលនៅក្នុងផ្ទះនេះឃើញគេយំនោះទេ

ក្រាក !

« មានការអីមែនទេ ? » បើកទ្វារភ្លាមថេយ៉ុងក៏សួរទៅអ្នកដែលគោះទ្វារបន្ទប់របស់ខ្លួនមុននេះ

« អ្នកប្រុសនៅខាងក្រៅផ្ទះមានគេមករកបាទ » អ្នកយាមនៅរបងផ្ទះរបស់ថេយ៉ុងក៏បានស្តីឡើងព្រោះតែអម្បិញមិញនេះពេលដែលគេឈរចាំក៏មានមនុស្សប្រុសម្នាក់ដើរមកសួរថេយ៉ុងបែបនេះគេក៏ប្រញាប់រត់ឡើងមកផ្តល់ដំណឹងទៅអោយថេយ៉ុង

« គេជាអ្នកណា ? » ថេយ៉ុងក៏សួរទៅម្តងទៀត

« ខ្ញុំមិនដឹងទេបាទ ប៉ុន្តែគេជាមនុស្សប្រុសបាទ » អ្នកយាមក៏បានស្តីឡើង

« ជាជុងហ្គុកមែនទេ » ថេយ៉ុងនិយាយតិចៗទាំងសប្បាយចិត្តគិតថាជុងហ្គុកនិងមករកខ្លួនទើបគេប្រញាប់បិទទ្វារបន្ទប់វិញរួចទើបរត់សម្តៅទៅក្រោមយ៉ាងលឿន ។ មកដល់ក្រោមភ្លាមថេយ៉ុងក៏រត់ចេញក្រៅភ្លាមតែស្នាមញញឹមដែលមានអម្បិញមិញនេះក៏រលាយបាត់ទៅព្រោះថាអ្នកដែលមករកគេនោះមិនមែនជាជុងហ្គុកទេតែបុរសម្នាក់នោះគឺជាជីមីនទៅវិញ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now