ថេយ៉ុងកំពុងតែញាំបាយសុខៗគេក៏ឃើញជីមីននិងជុងហ្គុកមកវិញ គេក៏ធ្វើធម្មតាមិននិយាយអ្វីសូម្បីមួយម៉ាត់ គេក៏អោនមុខចុះញាំបាយបន្ត ។ ចំណែកជុងហ្គុកពេលដែលដើរចូលថ្នាក់ហើយគេក៏សម្លឹងមើលទៅថេយ៉ុងក៏ឃើញថាថេយ៉ុងកំពុងញាំបាយបែបនេះគេក៏ឈប់មើលទៅថេយ៉ុងតែគេក៏ក្រលៀសភ្នែកមើលទៅក្រោយក៏ឃើញយ៉ុនហ្គីកំពុងញាំបាយដែលតែអ្វីដែលសំខាន់នោះគឺប្រអប់បាយរបស់យ៉ុនហ្គីនិងថេយ៉ុងគឺដូចគ្នាខ្លាំងណាស់ ។
« នេះថេយ៉ុងនិងយ៉ុនហ្គីត្រូវជាអ្វីនិងគ្នា ? ហេតុអ្វីក៏ថេយ៉ុងអោយបាយប្រអប់ទៅគេ ? » ជុងហ្គុកក៏និយាយខ្សឹបៗខ្លួនឯងទាំងឆ្ងល់ តែនេះគេចាំបាច់ខ្វល់ធ្វើអីបើគ្មាបត្រូវជាអ្វីនិងគ្នាផង ?
« ហឺយ !កុំខ្វល់ »ជុងហ្គុកនិយាយហើយគេក៏ដើរចូលកន្លែងអង្គុយបាត់ទៅ
« នេះ ! អរគុណសម្រាប់បាយនេះ » យ៉ុនហ្គីដើរមកដោយមានប្រអប់បាយក្នុងដៃ
« បាទ ! មិនអីទេ » ថេយ៉ុងនិយាយហើយក៏ទទួលប្រអប់ពីដៃរបស់Yoongiវិញ
គ្រឹងៗៗ
ពេលដែលលឺកណ្តឹងចូលរៀនបែបនេះហើយម្នាក់ៗនាំគ្នាប្រញាប់ចូលកន្លែងអង្គុយយ៉ាងរៀបរយ
« ក្រោក » ពេលដែលឃើញលោកគ្រូមកដល់បែបនេះថេយ៉ុងដែលជាមេប្រធាននេះក៏បានស្រែកអោយក្រោកដូចជាការគោរពទៅលោកគ្រូ
« បានហើយពួកប្អូនអង្គុយចុះលើកលែងតែថេយ៉ុងនៅឈរបែបនេះសិនហើយ » លោកគ្រូក៏បាននិយាយអោយសិស្សក្នុងថ្នាក់អោយអង្គុយតែចំណែកថេយ៉ុងវិញមិនអាចអង្គុយបានទេ
ពេលដែលឮលោកគ្រូមិនអោយអង្គុយបែបនេះថេយ៉ុងក៏ចាប់ផ្តើមឆ្ងល់ក្នុងចិត្តភ្លាមៗ ចំណែកជុងហ្គុកវិញគេក៏មើលមុខថេយ៉ុងភ្លាមៗតែម្តង សិស្សក្នុងថ្នាក់ក៏បានមើលមកថេយ៉ុងទាំងអស់
« ថេយ៉ុងលោកគ្រូសួរ តើប្អូនមានដឹងថាប្អូនកំពុងធ្វើអីទេ ? » ពេលដែលលោកគ្រូចូលអង្គុយហើយគាត់ក៏បានសួរទៅថេយ៉ុងទាំងមុខមាំ
« ... » ថេយ៉ុងមិនបានឆ្លើយតបអ្វីទេ គេមិនយល់ទេថាលោកគ្រូគេចង់និយាយពីអ្វីអោយប្រាកដ