ភាគ 41 : កុំវ៉ៃគ្នាទៀតបានទេ ?

417 38 0
                                    


« យើងចង់សម្លាប់ឯង » បុរសម្នាក់ក្នុងក្រុមនោះក៏បានស្រែកឡើង

« ពួកឯងជានរណា ? » ជុងហ្គុកគេក៏បានសួរទៅក្រុមនោះដោយសម្លេងស្មើរគេសួរបែបនេះព្រោះតែគេមិនចង់វ៉ៃមនុស្សតែផ្តាសទេ

« ឯងមិនបាច់ចង់ដឹងទេថាយើងជាអ្នកណានោះទេសំខាន់ថ្ងៃនេះពួកយើងនិងសម្លាប់ឯង » បុរសក្នុងក្រុមនោះក៏បានស្រែកទៅជុងហ្គុកម្តងទៀត

« បាន ! បើសិនជាមិនប្រាប់យើងថាពួកឯងជាអ្នកណាក៏បាន ចង់សម្លាប់យើងមែនទេ ? » ជុងហ្គុកក៏បានសួរទៅពួកគេទាំងញញឹមតិចៗ

« មែនហើយ » បុរស

« ល្អ ! ពាក្យនេះជាយើងទេដែលគួរនិយាយនោះ » ជុងហ្គុកនិយាយហើយគេក៏ក្រវ័ទ្ធកាតាបចោលម្ខាងហើយគេក៏កាច់ដៃបន្តិចបន្តួចដើម្បីវ៉ៃជាមួយពួកគេ

  « ហឹស ! ឯងគិតថាឯងអាចឈ្នះពួកយើងមែនទេ ? ឯងមានតែម្នាក់យើងមានគ្នារហូតទៅដល់8អ្នកឯណោះ » បុរសនោះក៏សើចតិចៗឌឺដងទៅជុងហ្គុក

  « ចង់ដឹងថាឈ្នះឬក៏អត់ទាល់តែសាក » ជុងហ្គុកក៏តបទៅវិញទាំងញញឹមតិចៗ នេះគិតថាគេខ្លាចមែនទេចម្លើយគឺទេរឿងវ៉ៃគ្នាគេមិនដែលស្គាល់ទេពាក្យថាខ្លាចចង់ក្រុមនោះមានគ្នាប៉ុន្មានអ្នកក៏គេមិនខ្លាចដែល

  « បាន » ពួកគេនិយាយហើយក៏រត់ចូលមកសម្តៅទៅជុងហ្គុក ចំណែកឯជុងហ្គុកគេក៏ដូចគ្នាគេក៏រត់ចូលទៅវ៉ៃពីម្នាក់ៗទៅម្នាក់ ពួកគេកំពុងតែវ៉ៃគ្នាក៏មានឡានមួយជិះមក

  ទឹតៗៗៗ

  ឡានមួយគ្រឿងនោះបានសុីភ្លេជាប់រហូតដល់ក្រុមនោះរត់ចែកជើងគ្នាទៅតែម្តង ព្រោះតែគិតថាជុងហ្គុកហៅមនុស្សមកថែមអីបែបនេះ

  « ថាទៅផ្ទះហេតុអីក៏មកនៅវ៉ៃគ្នាទីនេះទៅវិញ ? » ថេយ៉ុងគេក៏បានចុះពីលើឡានមកដើរតិចៗសម្តៅមករកជុងហ្គុកព្រោះតែជើងរបស់គេឈឺ

  « ហេតុអីក៏អូននៅទីនេះ ? » ជុងហ្គុកពេលដែលឃើញថេយ៉ុងមកហើយគេក៏រត់សម្តៅទៅរកថេយ៉ុងមុនរួចទើបគេជួយគ្រាថេយ៉ុង

  « គឺអូនមកតាមបងនិងហើយ » ថេយ៉ុងក៏តបទៅវិញតិចៗ

  ត្រឡប់ទៅក្រោយបន្តិច៚៚

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now