ក្នុងថ្នាក់៚៚
« ថេយ៉ុង ហេតុអ្វីក៏ចូលចិត្តទៅចោលខ្ញុំម្លេស ? » ជុងហ្គុកក៏ដើរមកតាមពីក្រោយថេយ៉ុង
« ខ្ញុំហៅមកហើយមិចមិនមក ? » ថេយ៉ុងក៏បែរមកសម្លឹងមើលមុខរបស់ជុងហ្គុកទាំងមុខក្រញ៉ូវ
« គឺ... » ជុងហ្គុកមិនដឹងថាខ្លួនគួរនិយាយអ្វីក៏អេះកញ្ចឹងកបន្តិច
« គឺយ៉ាងមិច ? » ថេយ៉ុងក៏សួរទៅវិញទាំងញាក់ចិញ្ចើមឌឺ
« គឺដោយសារតែអម្បិញមិញនេះជីមីននិងYeong Naឈ្លោះគ្នាខ្ញុំយ៉ាងមិចនិងអាចទុកគេចោលបានទៅ បើទុកអោយជីមីននិងYeong Naនៅតែពីរអ្នកបែបនេះបើសិនជាជីមីនខឹងគេអាចនិងវ៉ៃYeong Naក៏ថាបានដែលព្រោះតែអម្បិញមិញនេះខ្ញុំឃើញជីមីនដូចជាខឹងណា » ជុងហ្គុកក៏បានរៀបរាប់ប្រាប់ទៅថេយ៉ុង មែនហើយជាមួយជីមីនណាបើសិនជាគេខឹងហើយស្រីប្រុសគេវ៉ៃទាំងអស់មិនទុកទេស្រីក៏វ៉ៃដែល
« អញ្ចឹងឬ ? ចឹងហេតុអីក៏មកតាមខ្ញុំធ្វើអី ? មិននៅទីនោះទៅ ? មិនស្រួលនាងYeong Naស្អីនិងត្រូវជីមីនវ៉ៃហើយមិនដឹង » ថេយ៉ុងនិយាយទាំងចង្អុលទៅទ្វារ
« គឺ...សុំទោសណា » ជុងហ្គុកមិនដឹងថាគួរនិយាយអ្វីបន្តក៏និយាយសុំទោសទៅគេ
« អឹម បានហើយចូលកន្លែងទៅ » ថេយ៉ុងនិយាយហើយក៏ចូលតុអង្គុយបាត់ទៅ
« នេះរបស់បង » ជីមីនក៏បានដើរមកជាមួយអាវរបស់ជុងហ្គុករួចទើបហុចអោយជុងហ្គុក
« អឹម បងអរគុណហើយ » ជុងហ្គុកក៏ទទួលវិញទាំងញញឹម
« នេះ » ជីមីនក៏បានហុចទឹកក្រូចមួយដបទៅអោយជុងហ្គុករួចទើបបែរទៅមើលមុខរបស់ថេយ៉ុង គេទិញមកព្រោះតែដឹងថាថេយ៉ុងច្បាស់ជាខឹងជុងហ្គុកមិនខានទេទើបពេលមកថ្នាក់វិញក៏ទៅទិញទឹកក្រូចអោយតែម្តងទៅ
« អឹម អរគុណហើយ ជីមីន » ជុងហ្គុកក៏ទទួលទាំងញញឹម
« ថេយ៉ុង នេះខ្ញុំអោយ » ជុងហ្គុកក៏ហុចទឹកក្រូចទៅអោយថេយ៉ុង
« ... » ថេយ៉ុងក៏មើលតែមិនបានទទួលទេ
« នេះផឹកទៅណា » ជុងហ្គុកក៏បើកគម្រប់យកអោយថេយ៉ុងម្តងទៀត