« អត់ទេ ! » ជុងហ្គុកឆ្លើយទៅវិញទាំងសម្លេងតិចៗស្តាប់មិនចង់និងឮ« នៅសល់តែ២អាទិត្យទៀតទេ » ពេលដែលឮបែបនេះហើយជីមីនក៏ដាស់តឿនប្រាប់គេថានៅតែ២អាទិ្យទៀតទេគឺប្រឡងចប់ហើយ បើចប់មែននោះថេយ៉ុងច្បាស់ជាទៅរៀនបន្តហើយ
« នៅសល់២អាទិត្យនិងហើយបើបងប្រាប់ទៅថេយ៉ុងគេអាចនិងមិនសូវទុកដាក់និងមើលមេរៀនប៉ុន្មានទេអញ្ចឹងហើយយើងកុំរំខានគេទៀតអី » ជុងហ្គុកក៏ស្តីឡើងទាំងមិនសម្លឹងមុខរបស់ជីមីន មែនហើយបើពេលនេះគេប្រាប់ទៅថេយ៉ុងច្បាស់ណាស់ថាថេយ៉ុងមិនខ្វល់និងរឿងរៀននោះទេ
« ហឺយយ ! ខ្ញុំអស់អីនិងនិយាយហើយ » ជីមីនក៏ស្តីឡើងទាំងព្រូសដង្ហើមចេញមកទាំងថុញថប់
« យប់ហើយឯងទៅផ្ទះទៅ » ជុងហ្គុកក៏បានហៅជីមីនទៅផ្ទះបន្តាប់ពីមើលម៉ោងនៅលើតុរបស់ខ្លួនហើយថាថាវារាងយប់ទៅហើយ
« បាទ ! ខ្ញុំទៅហើយ បងគិតឡើងវិញសិនទៅ » ជីមីននិយាយហើយគេក៏ដើរចេញពីបន្ទប់របស់ជុងហ្គុកតែម្តងទៅ
« ហឺយយយ ! ធុញណាស់ » គ្រាន់តែជីមីនចេញទៅផុតមិនទាន់បានប៉ុន្មានផងជុងហ្គុកក៏ស្រែកឡើងបាត់ទៅហើយ ពេលនេះមិនដឹងថាគេគិតអ្វីខ្លះទេ កំពុងតែស្មុគស្មាញផងក៏មានទូរស័ព្ទមួយខលមកគេ
In call
« ជុងហ្គុកនិយាយ » លើកទូរស័ព្ទភ្លាមជុងហ្គុកក៏និយាយឡើងតែម្តង
« ហឹស ! ឯងនេះនិយាយម៉ាត់ណាម៉ាត់និងពិតមែន អរគុណដែលដោះលែងកូនរបស់យើង » អ្នកដែលនិយាយទូរស័ព្ទគ្មានអ្នកណាគេក្រៅពីអ្នកស្រីគីមដែលជាម្តាយរបស់ថេយ៉ុងនោះទេ
« ពេលនេះខ្ញុំនិងកូនរបស់អ្នកស្រីគ្មានត្រូវជាអ្វីនិងគ្នាទៀតទេ អញ្ចឹងខ្ញុំសូមអ្នកស្រីឈប់ខលមកខ្ញុំម្តងទៀតអោយសោះ ! » ពេលដែលឮអ្នកខាងនោះនិយាយហើយជុងហ្គុកក៏ស្តីឡើងទាំងសម្លេងមាំ
« បានៗ ! យើង... » អ្នកខាងនោះនិយាយមិនទាន់និងចប់ផងប្រព័ន្ធទូរស័ព្ទក៏ផ្តាច់ទៅដោយស្នាដៃរបស់ជុងហ្គុកបាត់ទៅហើយ
End call
« ពិតជារំខានខ្លាំងណាស់ » ជុងហ្គុកនិយាយហើយគេក៏បោះទូរស័ព្ទទៅលើពូកតែម្តង