ពេលល្ងាច
ថ្ងៃនេះJungkookនិងTaehyungបានមកហាងមួយដើម្បីណាត់គ្នាបង្រៀនបន្ថែមឲJungkook
« នែ ! Jungkook នៅទីនេះ » ក្រោយពីTaehyung ចាំJungkook អស់រយះពេលជាង10នាទីក៏ឃើញJungkookដើរចូលមកក៏បកដៃហៅ
« សុំទោសណាTaehyungថ្ងៃនេះរៀងយឺតតិចហើយ » គ្រាន់តែJungkookអង្គុយភ្លាមក៏និយាយសុំទោសទៅកាន់Taehyungភ្លាម
« មិនអីទេ » Taehyung ញញឹមក្រវីក្បាលដាក់Jungkookបញ្ជាក់ថាមិនអី
« មែនហើយហេតុអីTaeមិនហៅអីញាំទៅ » ដោយឃើញនៅលើទុគ្មានអ្វីJungkookក៏សួរទៅកាន់Taehyung
« អរ ! ខ្ញុំចាំJungkookមកសិននិងណាទើបហៅ » Taehyung និយាយទាំងភ្ជាប់នៅស្នាមញញឹម
« អញ្ចឹងយើងហៅអីសិនទៅចាំយើងចាប់ផ្តើមរៀនណា » Taehyung ក៏ងក់ក្បាលហើយJungkookក៏ហៅstaffមកដើម្បីកម្មង់អ្វីសម្រាប់ញាំ
« និយាយចឹងTaeហេតុអីក៏យើងមិនរៀនជាក្រុមតែម្តងទៅ » មែនហើយហេតុអីក៏ថេយ៉ុងមិនរៀនជាក្រុមតែម្តងទៅ រឿងនេះគេឆ្ងល់យូរហើយតែមិនហ៊ានសួរ
« ក៏...ចង់រៀនតែ2អ្នកនិងណា » Taehyung ប្រញាប់រកពាក្យដោះសារ មិនមែនសុខៗគេក៏ហៅJungkookមកបង្រៀនបន្ថែមនោះទេមកពីគេមានហេតុផល តែមិនទាន់ចង់ប្រាប់
« អរ ចឹងខ្ញុំសុំទៅបន្ទប់ទឹកសិនណា » Jungkookងក់ក្បាលបញ្ជាក់ថាយល់ហើយ ក៏សុំTaehyungទៅបន្ទប់ទឹក
« អឹម ទៅៗ » Taehyung
ក្នុងបន្ទប់ទឹក
Jungkookកំពុងតែលាងដៃសុខៗក៏មានអ្នកខលមក Jungkookក៏លើកទូរស័ព្ទមកមើលក៏ឃើញថាជាលេខរបស់binក៏លើកមកនិយាយ
« មានការអីឬ ? » Jungkook សួរបណ្តើរក៏បិទទឹកដែលខ្លួនបានលាងមុននេះហើយក៏ឈរផ្អែកខ្នងនិងជញ្ចាំង
« លោកបងជួយខ្ញុំផង » binប្រញាប់សុំការជំនួយពីលោកបងរបស់ខ្លួនទាំងសំឡេងញ័រ
« នែ ! មានរឿងអីឬ ? » Jungkook ប្រញាប់សួរទៅវិញ
« មានមួយក្រុមកំពុងដេញតាមវ៉ៃពួកខ្ញុំណាលោកបងជួយផង » bin និយាយបណ្តើររត់បណ្តើរជាមួយនិងvin
« បានហើយយើងទៅភ្លាមផ្ញើរ location មកយលងទៅភ្លាម » បន្តាប់ពីbin ផ្ញើរទីតាំងអោយភ្លាមJungkookក៏ប្រញាប់រត់ចេញពីបន្ទប់ទឹកទៅតែម្តង