« រឿងស្រីម្នាក់ណា ? » ជុងហ្គុកពេលដែលឮពួកគេនិយាយបែបនេះហើយគេប្រញាប់បែរទៅមើលមុខរបស់vinភ្លាម
« គឺម្សិលមិញខ្ញុំឃើញលោកបងនិងថេយ៉ុងនិងស្រីម្នាក់ណាទេមិនដឹងឃើញឈ្លោះគ្នាណា » bin ក៏បានរៀបរាប់ប្រាប់ទៅថេយ៉ុង
« អឹម ! មែនហើយគឺរឿងនិង » ជុងហ្គុកក៏ងក់ក្បាលបញ្ចាក់បន្ថែម
« ហេតុអីទើបលោកបងឈ្លោះគ្នា ? » vin ក៏បានសួរ
« គេបានច្រាននាង » ជុងហ្គុកឆ្លើយទាំងមិនមើលមុខពួកគេ
« ស្អីគេ ! ថេយ៉ុងច្រាននាង ? » ២អ្នកគេក៏បានលាន់មាត់និយាយស្មើរគ្នា
« ហឺយ ! ហេតុអីក៏ស្រែកដាក់ត្រចៀកយើងបែបនេះថ្លង់ណាស់ » ពេលដែល២អ្នកគេស្រែកដាក់ត្រចៀកខ្លួនបែបនេះជុងហ្គុកក៏ស្តីទៅអោយពួកគេទាំងញីត្រចៀករបស់ខ្លួនតិចៗ
« អឺ...ពួកខ្ញុំសុំទោសណា ប៉ុន្តែបើសិនជាលោកបងថាថេយ៉ុងច្រាននាងគឺលោកបងយល់ច្រលំហើយ » bin ក៏បាននិយាយសុំទោសទៅជុងហ្គុកបន្តាប់មកទើបពួកគេបកស្រាយរឿងនោះទៅអោយជុងហ្គុក
« យល់ច្រលំយ៉ាងមិច ? » ជុងហ្គុកក៏បានសួរទៅពួកគេទាំងចងចិញ្ចើម ថេយ៉ុងក៏ថាគេយល់ចហរលំហើយមកពីរអ្នកនេះទៀតហើយ
« គឺ... » bin ក៏បានរៀបរាប់ប្រាប់រឿងរាវទាំងអស់ទៅជុងហ្គុក ពីរឿងដែលYeong naធ្វើជាដួលប្រាប់ទៅជុងហ្គុកទាំងអស់ចំណែកជុងហ្គុកវិញគេក៏ផ្ទៀងស្តាប់ពួកគេបកស្រាយពេលដែលដឹងរឿងអស់ហើយជុងហ្គុកក៏បែរទៅខាងក្រោយមើលថេយ៉ុងទាំងដឹងកំហុស គេនេះមិនចេះស្តាប់ហេតុផលទេ គេចោទថេយ៉ុងរហូតដល់ថ្នាក់ថេយ៉ុងដូរកន្លែងលើកនេះប្រហែលជាពិបាកនិងលួងបន្តិចហើយ ( ល្មមដឹងខ្លួនខ្លះហើយលោក )
« អឹម ! យើងដឹងហើយអរគុណហើយ » ជុងហ្គុកនិយាយហើយគឹក៏ងើបចេញពីទុហើយដើរទៅណាក៏មិនដឹង
5នាទីក្តោយជុងហ្គុកក៏បានមកវិញជាមួយនិងទឹកក្រូចក្នុងដៃមួយដបដែលថេយ៉ុងចូលចិត្តផឹកនោះហើយក៏មានnoteមួយជាប់និងដបទឹកដែល បន្តាប់មកទើបដើរទៅទុករបស់ថេយ៉ុងហើយគេក៏ដាក់លើទុករបស់ថេយ៉ុងហើយគេក៏ដើរចេញទៅបាត់ទៅ ។ ពេលដែលថេយ៉ុងឃើញជុងហ្គុកយកទឹកមកដាក់លើទុបែបនេះថេយ៉ុងក៏យកមកមើលទើបឃើញលើnoteនោះសរសេរថា « សុំទោស » ថេយ៉ុងឃើញបែបនេះហើយគេក៏ទុកកន្លែងដើមវិញ « បងគុកចាប់ផ្តើមលួងគេហើយ ហិហិ »