រំលងទៅមួយខែជាង(កាត់ខ្លះ) មួយខែមកនេះសភាពមានការប្រែប្រួលច្រើនណាស់ ជីមីនគេក៏បានសារភាពទៅជុងហ្គុកថាខ្លួនស្រឡាញ់គេប៉ុន្តែជុងហ្គុកក៏បានបដិសេធថាទុកគេត្រឹមជាប្អូនប្រុសប៉ុណ្ណោះដូច្នេះហើយរឿងនេះទើបធ្វើអោយជីមីនខូចចិត្តកើតទុក្ខទៅដល់ពីរសប្តាហ៍ជាង មិននិយាយស្តីរកអ្នកណា មិនញញឹម មុខមិនរីក ប៉ុន្តែសំណាងប៉ុន្មានថ្ងៃក្រោយមកគេក៏បានប្រសើរឡើងវិញព្រោះតែមានបុរសម្នាក់គេតែងតែនិយាយលួងលោមទៅជីមីន ចាប់ពីពេលនោះមកជីមីនគេក៏បានកាត់ចិត្តពីជុងហ្គុកទុកជុងហ្គុកត្រឹមជាបងប្រុសទៅវិញ ។ តាំងពីពេលនោះមកជីមីនក៏បានចាប់អារម្មណ៍ទៅលើមនុស្សប្រុសម្នាក់ដែលតែងតែ ជួយគេ និយាយលួងលោមគេ ធ្វើអោយគេសប្បាយចិត្ត ធ្វើអោយគេញញឹមឡើងវិញប៉ុន្តែមានរឿងតែម៉្យាងគេបានចាប់ចិត្តទៅលើបុរសដែលមានសង្សាររួចមកហើយ 😔 ។ ចំណែករឿងថេយ៉ុងនិងជីមីនវិញពួកគេក៏បានខ្លាចទៅជាមិត្តភក្តិនិងគ្នាវិញតាំងពីពេលដែលជុងហ្គុកបដិសេធគេមកម្លេស ជីមីនក៏លេងចង់ដណ្តើមជុងហ្គុកពីថេយ៉ុងទៀតហើយ ។ ចំណែកជុងហ្គុកនិងថេយ៉ុងវិញពួកគេក៏បានស្និទស្នាលជាងមុន ប៉ុន្តែមានរឿងម្យ៉ាងគឺពួកគេមិនទាន់បានគ្នាជាសង្សារទេព្រោះតែពេលណាដែលថេយ៉ុងចង់សារភាពគឺតែងតែមានមនុស្សមករំខានរហូតភាគច្រើនគឺYeong Naតែម្តងនាងតែងតែមករំខានរហូត ។ អេតែ...ថ្ងៃនេះក៏ជាថ្ងៃពិសេសមួយរបស់ជីមីនដែល ថ្ងៃនេះគឺជាថ្ងៃខួបកំណើតអាយុ18របស់ជីមីន ។« ជីមីន រីករាយថ្ងៃខួបកំណើតណា » ជុងហ្គុកដែលទើបមកដល់សាលាភ្លាមគេក៏រត់មករកជីមីនភ្លាមជាមួយនិងកាដូរក្នុងដៃ
« បាទ ! អរគុណណាបងប្រុស » ជីមីនតបទៅវិញទាំងទទួលកាដូរពីក្នុងដៃរបស់ជុងហ្គុកទាំងញញឹម
« នេះគឺរបស់ខ្ញុំណា រីករាយថ្ងៃកំណើតផាក ជីមីន មិត្តសម្លាញ់ » ថេយ៉ុងក៏បានដើរមកពីក្រោយខ្នងជីមីនជាមួយកាដូក្នុងដៃដូចគ្នា
« អរគុណហើយណា » ជីមីនក៏ទទួលកាដូរពីដៃរបស់ថេយ៉ុងទាំងញញឹម ។ ពួកគេទាំងបីកំពុងឈរជជែកគ្នាសុខៗយ៉ុនហ្គីក៏ដើរមកជាមួយសង្សាររបស់ខ្លួន