ទឺតៗៗៗៗៗ5 :30
សម្លេងនេះគឺជាសម្លេងឡានិការ៉ូរបស់ថេយ៉ុង ថ្ងៃនេះថេយ៉ុងបានរួសរាន់ងើបពីប្រឡឹមដើម្បីធ្វើបាយទៅសាលា រាល់ដងគេមិនដែលធ្វើបាយទៅសាលានោះ ផ្លែកតែថ្ងៃនេះថេយ៉ុងចង់ធ្វើបាយយកទៅសាលាដើម្បីអោយជុងហ្គុកនិងខ្លួនគេ ប៉ុន្តែលើកនេះគេធ្វើដោយដៃខ្លួនគ្មានម៉ាក់នៅជិតគេទេ
អស់រយះពេល15នាទីថេយ៉ុងក៏បានរៀបចំហើយ២ប្រអប់បន្តាប់ពីរៀបចំហើយអស់ហើយថេយ៉ុងក៏បានរួសរាន់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ដើម្បីទៅ ។ អស់រយះពេល១៥នាទីថេយ៉ុងក៏បានចេញពីបន្ទប់ទឹកថេយ៉ុងក៏ប្រញាប់យកកាតាបមករៀបចំសៀវភៅហើយក៏មិនភ្លេចដាក់បាយ២ប្រអប់ទៅតាមដែល
Skip ៚៚៚
មកដល់សាលាភ្លាមថេយ៉ុងក៏ប្រញាប់ដើរទៅថ្នាក់របស់ខ្លួន ប៉ុន្តែដើរតាមផ្លូវដើម្បីទៅថ្នាក់សុខៗក៏មានមនុស្សស្រីម្នាក់មកដើរស្ទះផ្លូវពីមុខគេម្នាក់ស្រីនោះគ្មានអ្នកណាគេក្រៅពីYeong Naនោះទេ ពេលដែលឃើញបែបនេះហើយថេយ៉ុងមិនបាននិយាយអ្វីច្រើនព្រោះមិនចង់មានរឿងជាមួយនិងគេថេយ៉ុងក៏សុខចិត្តដើរចេញតែថេយ៉ុងដើរទៅខាងណាYeong Naគឺតាមស្ទះតាមនិង ។ ដោយធុញនិងYeong Naបែបនេះថេយ៉ុងក៏សម្រាច់ចិត្តសួរទៅគេតែម្តង
« ចង់យ៉ាងមិចនិយាយមក ? » ថេយ៉ុងក៏សួរទៅគេទាំងសម្លឹងមុខរបស់គេ
« គ្មានអីទេ » Yeong Na
« បើគ្មានអីទេយើងទៅមុនហើយកុំមករំខានយើងទាំងព្រឹកបែបនេះយើងស្អប់ខ្លាំងណាស់ » ពេលដែលឮចម្លើយរបស់Yeong Naធ្វើអោយថេយ៉ុងនេះចង់តែចាប់ទះគេទេ តែយ៉ាងណាក៏ដោយគេជាមនុស្សប្រុសគេមិនអាចវ៉ៃមនុស្សស្រីបានទេ បើសិនជាYeong Naជាប្រុសវិញណាគេវ៉ៃបាត់ហើយមិនទុកទេ គេនិយាយហើយបម្រុងនិងដើរចេញទៅហើយតែYeong Naក៏ស្ទាក់ម្តងទៀយ
« ឈប់សិនយើងមានរឿងចង់និយាយជាមួយឯង » Yeong Naក៏បានស្ទាក់ផ្លូវរបស់ថេយ៉ុងម្តងទៀត
« និយាយមក » ថេយ៉ុងឆ្លើយទាំងមិនមើលមុខរបស់គេ
« យើងដឹងថាឯងស្រឡាញ់ជុងហ្គុក » Yeong Na និយាយហើយក៏ធ្វើអោយថេយ៉ុងប្រញាប់បែរមកមើលមុខគេយ៉ាងលឿន