« ... » Yoongi ពេលដែកឮជីមីននិយាយបែបនេះហើយគេក៏ឈរគាំងនៅមួយកន្លែង ពាក្យដែលជីមីននិយាយមុននេះគឺពាក្យ«កុំរំខានជីវិតខ្ញុំទៀតអី» នេះគេរំខាជីមីនដល់ម្លឹងមែនទេ
ពេលដែលគិតមួយសន្ទុះជាងហើយYoongiក៏និយាយតិចៗម្នាក់ឯង« ហេតុអីក៏ពិបាកញ៉ែម្លេះ ? មិនអីទេចាំមើលស្អែកណា » Yoongi និយាយតិចៗខ្លួនឯងទាំងអង្អែលចង្ការតិចៗ នេះគិតថាមនុស្សដូចYoongiខូចចិត្តហើយបោះបង់ដោយសារពាក្យប៉ុន្មានម៉ាត់និងមែនទេចម្លើយគឺអត់ទេអោយតែគេតាមហើយគឺគេតាមដល់ទីបញ្ចប់ស្គាល់ Min Yoongi នេះតិចពេកហើយ វ៉ៃគ្នាក៏ពូកែ ញ៉ែក៏ពូកែ 😂
Back taekook
ជុងហ្គុកនិងថេយ៉ុងពីរអ្នកគេកំពុងតែដើរទៅថ្នាក់តែក៏មានមនុស្សស្រីម្នាក់រត់មករកជុងហ្គុកជាហេតុធ្វើអោយជុងហ្គុកនិងថេយ៉ុងប្រញាប់បែរក្រោយទៅតាមសំឡេង
« ជុងហ្គុក » មនុស្សស្រីម្នាក់សក់វែង ស្អាត បើនិយាយពីមាត់វិញក្រហមឆេះតែម្តងមិនដឹងថាមករៀនឬក៏ដើរលេងអោយច្បាស់ទេលោកអឺយ
« Yeong Na » ជុងហ្គុកហៅឈ្មោះYeong Na ទាំងផ្ញាក់ផ្អើល
« ជុងហ្គុកខ្ញុំនឹកលោកខ្លាំងណាស់ » Yeong Na រត់មកភ្លាមក៏អោបជុងហ្គុកដោយមិនភ្លេចនិយាយពាក្យថានឹកទេ
« Yeong Na ហេតុអ្វីក៏នៅទីនេះ ហើយហេតុអីក៏ពាក់ឯកសណ្ឋានសាលានេះបែបនេ » ក្រោយពីYeong Na ប្រឡែងចេញពីការអោបភ្លាម ជុងហ្គុកក៏ឃើញYeong Na ពាក់ឯកសណ្ឋានសាលាខ្លួនបែបនេះជុងហ្គុកក៏សួរទៅកាន់គេ
« គឺខ្ញុំដូរមកសាលានេះនោះអី » Yeong Na ក៏តបទៅវិញទាំងញញឹម
« ហេតុអីក៏មករៀនសាលានេះ » ជុងហ្គុកក៏នៅតែបន្តសួរ
« ព្រោះខ្ញុំនឹកលោកនោះអី » Yeong Na និយាយហើយក៏អោបជុងហ្គុកម្តងទៀត
« អ្នកណាគេនិង ? » ក្រោយពីពួកគេសន្ទនាហើយបែបនេះថេយ៉ុងដែលឈរជិតនិងក៏សួរទៅកាន់ពីអ្នកគេ មនុស្សស្រីអីមកដល់ឃើញមនុស្សប្រុសក៏អោបភ្លាមបបែបនេះ ឯមាត់វិញមិនដឹងលាបក្រែមប៉ុន្មានជាន់ទេលោកអឺយ