« ហឹស ! ឯងនេះអន់ណាស់ Min Yoongi » ពេលដែលជីមីនចេញទៅបាត់Yoongi ក៏សើចចំអកអោយខ្លួនឯង
« រឿងបុិននិងឯងធ្វើមិនបានដែលអន់ណាស់ » Yoongi នៅតែឈរសលចចំអកអោយខ្លួនឯងរហូត
បន្តាប់ពីឈរសើចចំអកអោយខ្លួនរួចរាល់ហើយYoongiក៏សើចហឹសមួយដើមក៏ហើយក៏ដើរចេញទៅបាត់ទៅ
ក្នុងថ្នាក់ ៚
« សួស្តីប្អូនៗថ្ងៃនេះលោកគ្រូនិងរៀបក្រុមម្តងទៀត » គ្រាន់តែលោកគ្រូមកដល់ភ្លាមគាត់ក៏ប្រាប់ទៅសិស្សទាំងអស់
« បាទ/ចាស លោកគ្រូ » សិស្សទាំងអស់នាំគ្នាឆ្លើយព្រមគ្នា
« ហឹមល្អ » លោកគ្រូ និយាយហើយគាត់បម្រុងនិងបើសៀវភៅដើម្បីបង្រៀនទៅហើយតែ....
ផាំង ! សំឡេងបោកកាតាបលើកទី2ដែលYoongiដើរចូលមកក្នុងថ្នាក់មិនដែលស្រួលបួលដូចគេទេ ប៉ុន្តែលើកនេះគេមិនបានបោកកាតាបខាងក្រោយជីមីនទៀតទេ មានន័យថាគេដូរកន្លែងហើយ
« ប្អូនចូលថ្នាក់ហើយអោយមានសីលធម៍ផងណាប្អូន » ដោយទ្រាំមិនបានលោកគ្រូក៏ដាក់មួយម៉ាត់ទៅ នេះមិនមែនលើកទីមួយទេ នេះគឺលើកទី២ហើយណា
ផាំង !
« នែ ! និយាយស្អីនិង » គ្រាន់តែលោកគ្រូថាអោយដល់Yoongiភ្លាមគ្នារបស់Yoongiក៏ងើបវ៉ៃទុមួយទំហឹងរួចក៏ស្រែកអោយទៅលោកគ្រូភ្លាម មិនខ្លាចលោកគ្រូសូម្បីបន្តិច« ប្អូនៗមានសីលធម៍បន្តិចទៅតើបានទេ ? នេះខ្ញុំជាលោកគ្រូរបស់ប្អូនៗណា » លោកគ្រូដោយទ្រាំមិនបានតទៅទៀតគាត់ក៏ស្តីអោយទៅពួកគេតែម្តងទៅ
« មានឬមិនមានទាក់ទងនិងលោកមែនទេ ? » គ្នារបស់Yoongiក៏ស្តីទៅអោយវិញដោយមិនខ្លាចនិងលោកគ្រូសូម្បីបន្តិច
« ប្អូនៗចង់ទៅជួបនាយកសាលាទេ ? » លោកគ្រូក៏លើកនាយកសាលាមកគម្រាមគ្នីគ្នារបស់YoongiនិងYoongiតែគាត់គិតថាលើកនាយកសាលាមកបែបនេះYoongiគេខ្លាចមែនទេ ?
« ចង់ , ចង់ខ្លាំងណាស់ » ពេលដែលឮលោកគ្រូលើកនាយកសាលាមកគម្រាមបែបនេះYoongiមិនខ្លាចតែបែរជាងើបឈរមកតតាំងជាមួយលោកគ្រូវិញ