ភាគ 10 : បងធំ ?

666 54 0
                                    


ម៉ោងនេះគឺជាម៉ោងចេញទៅផ្ទះ តាំងពីពេលដែលvinនិង bin ត្រូវវ៉ៃមកជុងហ្គុកគឺមានសភាពស្ងៀមស្ងាត់ខ្លាំងណាស់មុខស្រពូន មិននិយាយជាមួយនរណាទាំងអស់សូម្បីតែថេយ៉ុង ពេលចេញទៅផ្ទះថេយ៉ុងប្រឹងមកនិយាយជាមួយគេប៉ុន្តែគ្មានការឆ្លើយតបសោះគ្រាន់តាចេញភ្លាមគេចេញពីសាលាភ្លាម

Skip

ថ្ងៃនេះពិតជាចម្លែកខ្លាំងណាស់Jungkookមកក្លឹបរាល់ ដងគេមិនចូលចិត្តក្លឹបទេប៉ុន្តែថ្ងៃនេះចម្លែកខ្លាំងណាស់ពាក់មួយទួរខ្លួនសុទ្ធតែពណ៍ខ្មៅសូម្បីតែម៉ាស់មួក ហើយមកក្លឹបជាក្លឹបដែល hyun seok និងគ្នីគ្នារបស់គេចូលចិត្តមកទីនេះ គ្រាន់តែចូលមកដល់ក្លឹបភ្លាមគេក៏ដើររកHyung seok តែម្តងហេតុផលដែលគេមកក្លឹបនេះមានតែហេតុផលមួយម៉ាត់ប៉ុណ្ណោះគឺ « សងសឹក » ហេតុផលគឺគេស្អប់ជាងគេនរណាដែលប៉ះពាល់គ្នីគ្នារបស់គេ ជុងហ្គុកដើររករហូតដល់ឃើញhyun seok និងគ្នីគ្នារបស់គេបន្តាប់ពីឃើញជុងហ្គុកក៏ដើរចូលទៅដើរចូលទៅមិនទាន់និងបានអីផងជុងហ្គុកក៏ហក់ធាក់ចំhyun seok ទៅហើយ

« លោកបងៗ មានអីទេ » គ្រាន់តែHyun seok ត្រូវជុងហ្គុកហក់ធាក់ភ្លាមគ្នីគ្នារបស់គេក៏នាំគ្នាទៅជួយគ្រាគេ

« ពួកឯងនៅឈរធ្វើអីទៀតចូលទៅ » គ្រាន់តែគ្នីគ្នារបស់គេជួយលើកហើយភ្លាមគេក៏ស្រែកឲគ្នីគ្នារបស់គេចូលតែម្តង

ដឹប ៗៗៗៗៗ! ស្រែកមិនទាន់និងបានអីផងជុងហ្គុកក៏ច្រានគ្នីគ្នារបស់Hyun seok ឲដួលទៅនិងដីហើយក៏ចូលទៅដាល់Hyun seok ជាច្រើនដៃដោយមិនដកដៃ

« ឯងជាពីណាគេ » ក្រោយពីJungkookឈប់ដាល់Hyun seok ក៏សួរឡើងទាំងមុខបែកពេញនិង ថ្ងៃនេះអាចនិយាយបានថាJungkookខឹងខ្លាំងណាស់គេមិនបន្ធូរដៃនោះទេ ចំណែកឯអ្នកក្នុងក្លឹបក៏នាំគ្នាឈរមើលគ្មានអ្នកណាគេហ៊ានចូលទៅនោះទេគ្រាន់តែឃើញជុងហ្គុកដាល់Hyun seok ពិននេះគ្មានអ្នកណាហ៊ានចូលសូម្បីតែម្នាក់

« ច្បាស់ទេថាឯងមិនស្គាល់យើង » Jungkook មិនឆ្លើយសំណួរបែរជាសួរត្បក់ទៅវិញ

« ឯងជានរណាគេ » Hyun seok នៅតែមិនដឹងថាគេជានរណាទេព្រោះមុខរបស់Jungkookនេះមានមួកខ្មៅហើយនិងម៉ាស់ខ្មៅគ្របលើមុខទៀតតើឲគេដឹងយ៉ាងមិចទៅ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now