ពេលព្រឹកក៏បានមកដល់ តាំងពីយប់មកដល់ពេលនេះជុងហ្គុកគេមិនបានទៅផ្ទះនោះទេគេបានអង្គុយនៅមើលថេយ៉ុងរហូតមកដល់ពេលនេះ គេអង្គុយមើលថេយ៉ុងរហូតដល់គេងភ្លេចខ្លួនតែម្តង ចំណែកឯអ្នកស្រីគីមនិងជីមីនត្រូវជុងហ្គុកហៅទៅផ្ទះតាំងពីយប់មិញមកម្លេស« ខឹកៗៗ ! » មិនបានប៉ុន្មានសំឡេងរបស់ថេយ៉ុងក៏បានបន្លឺឡើង ពេលនេះថេយ៉ុងគេបានងើបពីសន្លប់ហើយ ថេយ៉ុងងើបមើលជុំវិញបន្ទប់បន្តិចរួចគេក្រលែកមើលទៅមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយដេកនៅជិតដៃរបស់ខ្លួនគេអ្នកនោះគ្មានអ្នកណាគេក្រៅពីជុងហ្គុកនោះទេ
« អឹម ! ថេយ៍ ! ថេយ៉ុងងើបហើយមែនទេ ? » ជុងហ្គុកក៏បានបើកភ្នែកឡើងរួចក៏ងើបពីកៅអីសួរទៅថេយ៉ុង នេះគេកើតឆ្កួតស្អីចេះបានជាគេងភ្លេចខ្លួនបែបនេះ
« លោកជាអ្នកណា ? » ថេយ៉ុងក៏សួរទៅជុងហ្គុកទាំងសម្លឹងមុខរបស់គេទាំងចងចិញ្ចើមឆ្ងល់នេះបុរសម្នាក់នេះជាអ្នកណាហេតុអីក៏មកអង្គុយនៅទីនេះ ? ហេតុអីក៏អង្គុយនៅជិតខ្លួនបែបនេះ
« ថេ...ថេយ៉ុង ? » ពេលដែលឮបែបនេះហើយធ្វើអោយជុងហ្គុកគេគាំងស្តូកនិយាយអ្វីមិនចេញបានត្រឹមតែហៅឈ្មោះរបស់ថេយ៉ុងទាំងរដាក់រដុប នេះថេយ៉ុងកំពុងសួរគេពីរឿងអ្វី ?
« លោកជាអ្នកណា ? ឮខ្ញុំសួរទេ ? ហើយទីនេះជាកន្លែងណា ? ហេតុអីក៏ខ្ញុំនៅទីនេះ ? » ពេលដែលជុងហ្គុកមិនព្រមឆ្លើយនិងខ្លួនបែបនេះថេយ៉ុងក៏ស្រែកសួរទៅជុងហ្គុកតែម្តង រួចគេក៏សួរទៅជុងហ្គុកទាំងសម្លឹងមើលជុំវិញបន្ទប់នឹកឆ្ងល់ថានេះជាកន្លែងណាហេតុអីក៏គេនៅទីនេះ តើបុរសនៅនិងមុខរបស់គេជាអ្នកណា ? ហេតុអីក៏អង្គុយនៅទីនេះ ?
«អូនទើបតែងើបពីសន្លប់បែបនេះកុំសួរអី ? » ជុងហ្គុកក៏តបទៅវិញទាំងញញឹមមិនសូវសម គេនៅទាន់យល់នៅអ្វីដែលថេយ៉ុងកំពុងសួរគេនោះទេ ?
« ខ្ញុំសួរថាលោកជាអ្នកណា ? » ដោយទ្រាំមិនបានថេយ៉ុងក៏ស្រែកសួរទៅជុងហ្គុកម្តងទៀត
« អូន...អូនពិតជាមិនស្គាល់បងពិតទេ ? » ដោយសារតែឃើញថេយ៉ុងសួរមកខ្លួនបែបនេះហើយជុងហ្គុកគេជឿហើយ ហើយគេក៏ដឹងដែលថាថេយ៉ុងកំពុងមានរឿងអ្វី