ភាគ 51 : រៀនបន្ត ?

502 32 0
                                    


ថ្ងៃថ្មី៚៚

ថ្ងៃនេះគឺជាថ្ងៃថ្មីជាថ្ងៃដែលជុងហ្គុកនិងថេយ៉ុងខ្លាចទៅជាអ្នកដទៃ ។ ថ្ងៃនេះថេយ៉ុងក៏បានខ្លាចទៅជាមនុស្សម្នាក់ចរិករបស់គេក៏បានប្តូរទៅកាលពីមុនវិញ ដែលមិនចេះញញឹម មិនចេះរួសរាយ មិនសូវមាត់ក មុខមាំ មិននិយាយច្រើន ចរិករបស់គេក៏បានប្តូរទៅវិញដូចកាលដែលគេនិងជុងហ្គុកមិនទាន់ស្គាល់គ្នាអញ្ចឹង ។ ចំណែកឯជុងហ្គុកវិញគេក៏ផ្លាស់ប្តូរពីមនុស្សរួសរាយទៅជាមនុស្សម្នាក់ដែលមិនសូវចេះមាត់កច្រើន មិនសូវជាញញឹមច្រើនដូចកាលពីមុនទេ ។

ក្នុងសាលា៚៚

ថេយ៉ុងគេក៏បានមកដល់សាលាលឿនដូចជារាល់ដង ចូលមកដល់ក្នុងសាលាភ្លាមថេយ៉ុងគេក៏ដើរទៅថ្នាក់របស់ខ្លួនភ្លាមដោយមិនសម្លឹងមុខរបស់អ្នកណាសូម្បីម្នាក់ ។ ចំណែកឯសិស្សក្នុងសាលាក៏គ្មានអ្នកណាហ៊ានសម្លឹងមុខរបស់ថេយ៉ុងដែល ។

ក្នុងថ្នាក់៚៚

« សួស្តីប្អូនៗ » លោកគ្រូក៏បានដើរចូលមកថ្នាក់រួចក៏និយាយសួស្តីទៅកាន់សិស្សទាំងអស់ទាំងញញឹម

« បាទ/ចាស » សិស្សទាំងអស់ក៏បាននាំគ្នាឆ្លើយទៅវិញទាំងញញឹម

« ថ្ងៃនេះគឺម៉ោងកីឡាអញ្ចឹងប្អូនៗរៀបចំចេញទៅក្រៅ » លោកគ្រូនិយាយទៅកាន់សិស្សរួចរាល់ហើយគាត់ក៏ដើរទៅក្រោមមុនទៅ

« បាទ / ចាស » ពួកគេឆ្លើយតបរួចពួកគេក៏នាំគ្នាទៅអស់ទៅ

ចំណែកឯថេយ៉ុងនិងជុងហ្គុកពួកគេទាំងពីរក៏ខ្លាចទៅជាអ្នកដែលមិនស្គាល់គ្នាពិតពិតមែន គ្មានអ្នកណាខ្វល់ពីអ្នកណា មើលមុខក៏មិនមើល និយាយរកគ្នាក៏គ្មាន ដើរកាត់គ្នាក៏ធ្វើជាមើលមិនឃើញ ។

កន្លែងកីឡា ៚

« តោះប្អូនៗ ថ្ងៃនេះគឺមានរត់ប្រណាំង អញ្ចឹងហើយលោកគ្រូនិងរកគូរអោយ អឺ....ម៉ោះជុងហ្គុកជាមួយនិង....ជាមួយនិងថេយ៉ុង ពួកឯងទាំងពីរជាគូរនិងគ្នា » លោកគ្រូក៏បានចាត់គូរទៅអោយពួកគេតែលោកគ្រូក៏បានចាត់គូរប៉ះចំថេយ៉ុងនិងជុងហ្គុកជាហេតុដែលធ្វើអោយពួកគេប្រញាប់មើលមុខគ្នារួចក៏ប្រញាប់បែរមុខចេញវិញយ៉ាងលឿនពេលដែលពួកគេសម្លឹងគ្នាចំបែបនេះ

សង្សារខ្ញុំជាមេសាលាWhere stories live. Discover now