#Sunflower's shop
មកដល់ហាងផ្កាមួយដែលរាងធំបន្តិតគេមានដាំផើងផ្កា
តូចៗគ្រប់ប្រភេទព្យួរនៅសំយ៉ាត់ហាងមើលទៅស្រស់ស្រាយណាស់។«ចូលទៅ!» Yoongi ជាអ្នកអនុញ្ញាតឲ្យ Jungkook នឹង Taehyung ចួលទៅ។
ក្រាក...
«ត្រូវការអ្វីដែលចាស៎អូស៎លោកមីន!» បម្បិញមិញរវល់ តែឱនមើលទិន្នន័យថ្លៃលក់ៗចូលបានក៏ភ្លេចមើល មនុស្ស។
«Jimin នៅឯណា?» Yoongi
បុគ្គលិកនៅហាងផ្ការឺក៏នៅកន្លែងលក់ទ្បានរបស់ Yoongi ទាំងដឹងពីទំនាក់ទំនងពួកគេសឹងគ្រប់ៗគ្នា ដោយសារមិនចង់ឲ្យពេល Jimin ទៅណាមកណាគេ មើលងាយ។
«អ្នកប្រុស Jimin គាត់ធ្វើបង្អែមនៅខាងក្រោយចាស៎!» អាចថាទីនេះជាទំនៅឋានរបស់ Jimin ក៏បានព្រោះ តាំងពីឳពុកម្តាយចែកឋានទៅគេក៏បើកហាងផ្កាមួយរស់នៅទីនេះរហូត។
Yoongi មិនមាត់ក៏ដើរទៅខាងក្រោយដើម្បីទៅមើល អនាគតប្រពន្ធចូលចិត្តណាស់អាធ្វើខ្លួនឲ្យរវីរវល់ហើយមិនដែលមានពេលឲ្យគេទេ។
«ហើយពួកលោកត្រូវការអីវិញ?» Mela
«គឺខ្ញុំមកជាមួយគាត់ទេ!» Jungkook
«អញ្ចឹងក៏អង្គុយចាំទីនេះសិនទៅ!» Mela ចង្អុលទៅ សាទ្បុងសម្រាប់ដាក់ឲ្យអង្គុយលេង។
«អួយ៎!!» កំពុងតែចាក់នំចូលក្នុងកែវសុខៗស្រាប់តែ មានដៃក្រាស់លូកមកឱបចង្កេះតូចៗរបស់នាយធ្វើឲ្យ
នាយភ្ញាក់ព្រឺតព្រោះមិនបានដឹងមុន។«មានពេលឲ្យវាតែគ្មានពេលឲ្យបង?» សម្តីសម្តៅបែប ខឹងងក់ងរនិយាយទៅកាន់មាឌតូចធ្វើឲ្យមាឌតូចដឹង
ភ្លាមថាជាអ្នកណា។«ក៏អូនចាក់ឲ្យម៉ាក់បងតើ!» Jimin
«ឆឹស អូនបែបហ្នឹងតែរហូត!» Yoongi
«ឥទ្បូវមករកអូនទាំងព្រឹកប្រលឹមមានការអីចុះ?» Jimin
«បងមានក្មេងមួយនាក់ទើបយកមកដាក់ធ្វើការនៅ
ហាងអូនទៅទទួលទេ? ប្តីគេធ្វើការជាមួយបង!» Yoongi«ទាល់តែអូនទៅមើលសិន»
«អញ្ចឹងមោះ» លឺបែបហ្នឹងហើយរាងក្រាស់កញ្ឆក់ដៃ ចាប់ដៃមាឌតូចមក។
«អ្ហេស៎ៗ សល់តែពីរបីកែវទៀតទេហើយឥទ្បូវហើយបង ចាំមួយភ្លេតទៅមើល!» រាងក្រាស់ត្រូវធ្វើតាមទាំងមុខ ស្អុយ។
Jimin បន្តការចាក់នំទាល់តែរួចរាល់ក៏ដើរចេញទៅជា មួយសង្សារ។
«សួស្តី!» Jimin
«សួស្តី» Jungkook / Taehyung
«មោះ ចាប់ផ្តើមនិយាយតែម្តងទៅណា!» Yoongi
«អ្នកណាគេបងថាមកធ្វើការជាមួយអូន?» Jimin
«គឺម្នាក់នេះ!» Yoongi ចង្អុលទៅ Taehyung ។
«ធ្លាប់ធ្វើការបែបនេះមកដែលមែនទេ?» Jimin
«បាទ មែនហើយខ្ញុំធ្លាប់ដាំផ្កានៅស្រែដែលក៏ប្រហែល ជា ៥០ ៦០ រោង!» Taehyung
«អូ៎ មិនធម្មតាទេ! មិនអីទេខ្ញុំទទួលក៏បានអាចធ្វើការ ឥទ្បូវក៏បានស្អែកក៏បានណា!» Jimin ញញឹមដាក់គេ មិនសូវរឹកប៉ុន្មានទេ។
«បាទ!» Taehyung
«បើអញ្ចឹងក៏ធ្វើការថ្ងៃស្អែកទៅបងគិតថារកទៅវិញ
ហើយក៏ជូនពួកគេទៅផ្ទះដែល!» Yoongi«អញ្ចឹងក៏បានបាយៗបងសម្លាញ់លាអ្នកទាំងពីរដូចគ្នា!» Jimin
«បាទ!» Jungkook / Taehyung
........«ផ្ទះឯងនៅឯណា?» Yoongi សួរទៅ Jungkook
«ឈប់នៅមុខនេះហើយចៅហ្វាយ!» Jungkook
«អរគុណច្រើនណាស់ដែលជូនពួកខ្ញុំមក!» Taehyung
«មិនអីទេស្អែកទៅធ្វើការម៉ោង ៨ ព្រឹកទៅឯងក៏ដូច គ្នា!» Yoongi ចង្អុលទៅ Taehyung
«បាទ លាសិនហើយចៅហ្វាយ!» Jungkook នឹង ប្រពន្ធក៏ចុះពីលើទ្បានដើរចូលទៅកន្លែងស្នាក់នៅ។
អាចថាមកពីពួកគេសាងអំពើល្អក៏ថាបានទើបពួកគេជួបមនុស្សល្អបែបនេះ។
To Be Continue 🥀