ខណ:ពេលនេះប្តីប្រពន្ធមួយគូរកំពុងតែអង្គុយជាមួយនៅចុងគ្រែជាមួយគ្នាដោយមើលរឿងដែលចាក់បញ្ជាំងដោយស្លាយ។
«Jung ហាស៎?» បន្ទាប់ពីស្ងាត់អស់មួយសន្ទុះមាឌតូចក៏ចាប់និយាយទ្បើង។
«បាទ សឺត» គេឱនមកថើក្បាលប្រពន្ធមួយខ្សឺត។
«បងនៅទាក់ទងជាមួយនិងស្រីម្នាក់នោះទៀតទេ?» សំណួរ នេះធ្វើឲ្យ Jungkook ឱនមកមើលមុខ Taehyung ភ្លាម។
«អូនចង់សម្តៅទៅលើ Festina មែនទេ?» Jungkook
«ចុះបងមានអ្នកផ្សេងទៀតមែនទេ?» Taehyung សួរព្រោះអីគេនិយាយមកដូចជាមានស្រីច្រើនណាស់អញ្ចឹង។
«អត់ទេ!!» Jungkook គេគ្រវីក្បាល។
«អញ្ចឹងក៏ប្រាប់មក» មាឌតូចនៅតែជំរុញសួរគេព្រោះចង់ដឹងគេនៅមិនស្ងប់សោះគេច្បាស់ជាមិនសប្បាយចិត្តបើជាប្តីនៅទាក់ទងជាមួយស្រីម្នាក់នោះតទៀត។
«ហេតុអ្វីបានជាអូនសួរម្លេះ? រឺមួយអូនមិនទុកចិត្តបង?» ពេលខ្លះគេក៏មានអារម្មណ៍ថារាងអន់ចិត្តពេលដែល Taehyung សួរសំណួរបែបនេះគេមិនគួរឲ្យជឿជាក់មែនទេ??
«មិនមែនអូនមិនទុកចិត្តតែគ្រាន់តែអូនចង់ដឹងអូននៅមិនស្ងប់ទេ Jung នាងមករករឿងអូនរហូតណា» Taehyung ដាច់ចិត្តនិយាយការពិតប្រាប់ទៅ Jungkook គេមិនអាចលាក់បានទេ។
#ពីរថ្ងៃមុន
_ហាងផ្កា
Festina និងគ្នីគ្នារបស់នាងបានសំរាកចូលទៅក្នុងហាងផ្ការបស់ Taehyung នាងាបានបញ្ជាឲ្យគ្នីគ្នាកម្ទេចហាងផ្ការបស់គេអស់រលីង។
ប្រាវៗ...Festina មានចាប់ថូផ្កាដែលនៅលើតុមកបោកចោលនៅលើឥដ្ឋឲ្យបែកខ្ចាយអស់រលីងគ្មានសល់។
«ចៅរបស់នាងនៅឯណា?» Festina
«ខ្ញុំមិនដឹងទេ» បុគ្គលិកស្រីឆ្លើយទាំងភ័យដោយសារតែពេលនេះមានតែនាងមួយនាក់ប៉ុណ្ណោះ។
«ពួកឯងចាត់ការទៅ» Festina សញ្ញូភ្នែកឲ្យគ្នីគ្នាវាយ បុគ្គលិកស្រីរបស់ Taehyung ។
ផ្លាច់ៗ...ពីរកំផ្លៀងផ្ទួនគ្នាឲ្យនាងដួលទៅលើឥដ្ឋព្រូសតែម្តង។