episode 36

3.2K 143 0
                                    

ថ្ងៃនេះរាងក្រាស់គេមិនសូវជារវល់ការងារអីប៉ុន្មាទ្បើយព្រោះថាទ្បានក៏មិនទាន់និងគ្រោងផលិតផលដែល! ដូច្នេះគេមានត្រឹមតែអង្គុយពិនិត្យមើលឯកសារប៉ុណ្ណោះ។

#យប់

  ធ្មេកបើកមួយភ្លេតសោះម៉ោង ៧ យប់បាត់ទៅហើយ Taehyung បានចេញពីហាងរបស់ខ្លួនហើយក៏ឈៀងចូលទៅក្នុងផ្សារទំនើបបន្តិចដើម្បីទិញម្ហូបតិចតួច។

Taehyung ត្រូវធ្វើម្ហូបដោយលំបាកបំនិនដោយសារអីគេចាញ់ណាស់ធុំក្លិនត្រីមិនចង់បានព្រោះអីវាច្អាប់រកតែក្អួតរហូត។

អ៊ួក....គេខ្ទប់មាត់មុននិងរត់ទៅបន្ទប់ទឹកនៅចង្កៀន
បាយយ៉ាងលឿន។  

«អ៊ួក...ខិខិ» ដៃស្រលូនខ្ញាំបង្គន់បន្ទប់មុននិងហារមាត់ក្អួតយក។

«Tae?» Jungkook បានត្រទ្បប់មកផ្ទះវិញរកមើលប្រពន្ធតែមិនឃើញសោះ។

វ៊ួកៗ...លឺសូរសម្លេងក្អួតចង្អោរចេញពីបន្ទប់ទឹក Jungkook ក៏ដើរទៅយ៉ាងលឿនដោយក្តីបារម្ភព្រោះដឹងហើយថានេះជាប្រពន្ធរបស់ខ្លួន។

«Tae អូនកើតអី?» នាយបោះកាបូបធ្វើការទៅលើតុបាយសឹមរត់មកមើលប្រពន្ធយកដៃមករឹតខ្នងគេតិចៗ។

«អូនមិនអីទេ!» គេតិចៗរបៀបអស់កម្លាំងមុននិងទាញទឹកមកលុបមុខគេចង់សន្លប់អាហារទាំងប៉ុន្មាននៅក្នុងពោះពេលនេះក៏អស់រលីង។

«បងនាំអូនទៅមន្ទីរពេទ្យរឺអត់ ??» Jungkook ទប់ប្រពន្ធខ្លួនហើយសួរគេព្រោះអីមុខគេស្លេកប្លែកខុសពីសព្វមួយដង។

«អូនមិនអីនោះទេ Jung» Taehyung ញញឹមដាក់គេតិចៗព្រោះដឹងថាគេបារម្ភតែមិនមែនជារឿងធ្ងន់ធ្ងរទេគេគ្រាន់តែចាញ់កូនធម្មតាប៉ុណ្ណោះ។

«អូនច្បាស់ហើយហ៎?» នាយសួរបញ្ជាក់ទាំងមិនទុកចិត្ត ដោយសារតែ Taehyung គេមិនចូលចិត្តមន្ទីរពេទ្យទេ Jungkook ខ្លាចថាគេអាចនិងលាក់ខ្លួនដោយសុខចិត្តមិនទៅពេទ្យព្រោះតែការស្អប់រឺមិនមិនចូលចិត្ត។

«អូនច្បាស់ហើយមើលទៅបងដូចជាមិនទុកចិត្តអូនសោះ!» Taehyung

«មកពីបងបារម្ភពីអូនបងខ្លាចអូនឈឺ!» Jungkook យកដៃមកអង្អែលថ្ពាល់ទន់រលោងមុននិងឱនទៅថើបមួយខ្សឺត។  

«អូនមិនអីទេលែងអូនសិនទៅអូនទៅលើម្ហូប» Taehyung វាយដៃគេថ្នមៗមុននិងដើរទៅមើលម្ហូបតាមពិតគេធ្វើឆ្អិនអស់ ៥០% ហើយតើ។

បន្ទាប់ពីធ្វើម្ហូបរួចអស់ហើយគេក៏រៀបវារួចក៏អង្គុយញ៊ាំដូចរាល់ ដងតែ Taehyung គេមិនបានបញ្ចេញអាការៈក្អួតចង្អោរអីសោះផ្ទុយពីពេលធ្វើម្ហូបដាច់គេបែរជាញ៊ាំយកៗ។

«អូនញុាំឲ្យច្រើនៗទៅ» Jungkook បេះសាច់ត្រីដាក់ចូលចានប្រពន្ធពេលឃើញ Taehyung ញ៊ាំបែបនេះគេក៏សប្បាយចិត្ត។

«អឹម!! តែបងហាស៎ ?» Taehyung

«ហឹម? អូនមានការអី?» Jungkook ឆ្លើយជាមួយប្រពន្ធយ៉ាងផ្អែម។

«ពេលញុាំបាយហើយកំដរអូនមើលរឿងបានទេ?» Taehyung ព្រិចភ្នែកដាក់ប្តីតិចៗបែបយកចិត្តពីមុនមកគេមិនដែលសុំប្តីទៅមើលរឿងអីបែបនិងទេ។

«ប្រាកដជាបានហើយ» ឲ្យតែជាការស្នើសុំរបស់ប្រពន្ធគេមិនបដិសេធទេ!

«ហិហិ បងគួរស្រទ្បាញ់ណាស់» គេសើចដល់លិបភ្នែក។

«ឆាប់ញុាំទៅអាងនិងមើលរឿង» Jungkook

«បាទ» ពួកគេក៏រួសរាន់ញុាំអាហារហើយក៏ជួយគ្នាលានចានសម្អាតតុរួមក៏ត្រូវទៅងូតទឹកសិនសឹមរៀបចំចាក់រឿងមើល។

To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora