ថ្ងៃថ្មីទ្បើងមកទៀតហើយ Jungkook នឹង Taehyung បានងើបទ្បើងតាំងពីព្រឹកហើយដើរទៅ រកកន្លែងធ្វើការ។
«សួស្តីបង!» Jungkook
«សួស្តីមកចុះឈ្មោះធ្វើការមែនទេ?» បុគ្គលិកក្រុមហ៊ុន ទ្បានសួរ។
«បាទ ពិតមែនហើយ!» Jungkook
«ទាំងពីរនាក់រឺ?»
«អត់ទេតែខ្ញុំមួយនាក់ប៉ុណ្ណោះ!» Jungkook
«អឹម អញ្ចឹងចូលក្នុងសិនទៅ!» បុគ្គលិក
«បាទ!»
តុក តុក....
«អ្នកណាគេចូលមក!» Min Yoongi ជាម្ចាស់ ក្រុមហ៊ុនទ្បានមួយនេះ។
«ចៅហ្វាយមានគេមកចុះឈ្មោះធ្វើការ!»
«ឲ្យគេចូលមក!» Yoongi
«ចូលទៅ!» បុគ្គលិកប្រាប់ទៅ Jungkook ។
«បាទ!» Jungkook ដើរចូលទៅដោយ Taehyung អង្គុយចាំនៅក្រៅ។
ក្រាក...
«ជាឯងមែនទេ?» សម្លេងពោលពេញទៅដោយ អំណាចសួរទៅនាយ។
«បាទ ពិតមែនហើយ!» Jungkook
«ឯងឈ្មោះអី?» Yoongi
«ខ្ញុំឈ្មោះ Jeon Jungkook អាយុ 23 ឆ្នាំហើយ!»
«ខាងយើងរើសបុគ្គលិកភ្នែកធ្វើទ្បានខ្លះៗឯងធ្វើបាន
ដែលមែនទេ?» Yoongi«ឲ្យតែការងារបានលុយខ្ញុំធ្វើបានទាំងអស់!» Jungkook
«ល្អណាស់ឯងចូលធ្វើការពេលនេះតែម្តងទៅចាំយើងឲ្យគេប្រាប់ឯងពីរបៀបធ្វើខ្លះ!» Yoongi
«តែខ្ញុំយកប្រពន្ធមកជាមួយដែល!» Jungkook
«ឯងទើបមកពីខេត្តអ្ហេស?» Yoongi អាចនិងស្មាន ដឹង។
«បាទ!» Yoongi
«ប្រពន្ធឯងរកការងារធ្វើបានរឺនៅ? យើងមានកន្លែង មួយឲ្យធ្វើបើប្រពន្ធឯងមិនទាន់មាន!» Yoongi
«ពិតមែនចៅហ្វាយ?» Jungkook ញញឹមស្ទើរមិនជឿ ចៅហ្វាយគេហេតុអ្វីចិត្តល្អម្ល៉េះ?
«អឹម នៅហាងផ្កាជាហាងសង្សាររបស់យើងគេកំពុងតែ រើសបុគ្គលិក!» Yoongi
«បាទ ប្រពន្ធខ្ញុំច្បាស់ជាធ្វើឲ្យបាន!» Jungkook
«មោះ មិនបាច់ឲ្យគេបង្រៀនឯងទេយើងជាអ្នកបង្រៀន ឯងដោយផ្ទាល់!» Yoongi ចុះពីលើកៅអីដើរនាំមុខ Jungkook តែម្តង។
......ក្រាក...ទ្វារបន្ទប់បើកទ្បើងក៏ឃើញអាល្អិតរូបស្រស់ អង្គុយចាំនៅមុខនោះស្រាប់។
«Jung?» Taehyung
«ជាប្រពន្ធឯង?» Yoongi បែរមកសួរ Jungkook ។
«បាទ!» Jungkook
«សួស្តីលោកខ្ញុំឈ្មោះ Taehyung !» Taehyung
«មោះ ដើរតាមយើងមក!» Yoongi ដើរទៅបណ្តើរ ទៅក្រោយជាកន្លែងផលិតទ្បាន។
Yoongi ក៏ហុចសៀវភៅនិងប៊ិចមួយដើមដើម្បីឲ្យ Jungkook កត់ចំណាំ។ នាយចាប់ផ្តើមរៀបរាប់ពី គ្រឿងក្នុងទ្បាថាកន្លែងណាត្រូវដាក់កន្លែងយកផលិតផលមួយណាដើម្បីឲ្យសមនិងវា ដាក់បំពង់សុីមាំងបែប មិចយកភ្លើងហ្វាភ្លឺពេកក៏រាងស្រាលបន្តិច! ហើយទ្បាន ណាប្រើគឿងក្នុងអាល្អនិងអាអន់។ ពេលខ្លះ Jungkook កត់ចំណាំមិនចង់អស់តែក៏មានប្រពន្ធ ជួយប្រាប់ពីក្រោយអាចថា Taehyung ពិនចងចាំជាង Jungkook បើគ្មាន Taehyung គេយ៉ាប់មិនខានទេ។
«យកបានអស់ទេ?» Yoongi
«បាទ អស់!» Jungkook
«យើងគិតថាថ្ងៃដំបូងប៉ុណ្ណឹងសិនហើយចាំស្អែកបន្ត មោះយើងជូនទៅហាងផ្កា!» Yoongi
«ទៅទីនោះធ្វើអីទៅ Jung?» Taehyung សួរប្តី ដោយការងើយឆ្ងល់។
«គាត់រកការងារឲ្យអូនព្រោះបងប្រាប់គាត់!» Jungkook
«ពិតមែនហ៎??» Taehyung សួរដោយរំភើបមើលទៅ Yoongi គេចិត្តល្អណាស់។
«ពិតមែនហើយបងមិនកុហក!» Jungkook
«អាយ៎ ហាងផ្កាទៀតផង!!» Taehyung រំភើបស្ទើអស់ ព្រោះកាលគេនៅ Busan គេក៏ឧស្សាហ៍ដាំផ្កាផង ដែល។
[ ប្រពន្ធល្អចាំជួយប្តី។ ]
To Be Continue 🥀