Taehyung គេធ្វើការសម្អាតផ្ទះចេញរហូតដល់ម៉ោង ១០ ទើបចាប់ផ្តើមទៅដើរផ្សារទិញម្ហូប។
#ផ្សារទំនើប
មាឌតូចគេក៏បានដើរចូលផ្សារទំនើបនៅជិតផ្សារមួយកន្លែងនៅទីនេះមានលក់បន្លែសាច់គ្រប់ប្រភេទទាំងអស់។
«នោះជា Taehyung ស្អីនិងអ្ហេស?» Festina និយាយខ្សឹបៗម្នាក់ឯងគិតទៅពិតជាចៃដន្យមែនន៎។
«ទៅលេងសិន» Festina នាងញញឹមមុននិងដើរទៅរកគេ។
«ខ្ចប់សាច់ឲ្យខ្ញុំ ១ គីទ្បូមក» Taehyung និយាយទៅកាន់អ្នក លក់។
«ចាស៎ សូមចាំមួយភ្លេត!» Seller
«សួស្តីអ្នកបង» Festina ឈរនៅក្រោយខ្នងគេ។
«នេះលុយអរគុណច្រើន» មាឌតូចហុចលុយឲ្យអ្នកលក់យ៉ាងលឿនមុននិងដើរចេញគេមិនចងឲ្យមាបជម្លោះទេ។
«អ្ហេសៗ នេះហេតុអ្វីបានរត់គេចអញ្ចឹង?» នាងដូចជាឈ្លើងដែលតាមទោងទាមគេអញ្ចឹង។
«នាងឆាប់ចេញទៅ!» Taehyung ដាច់ចិត្តហើបមាត់និយាយ។
«នេះស្អប់ខ្ពើមខ្ញុំណាស់មែនទេអ្នកបង? យើងជិតរស់នៅជាមួយគ្នាហើយណា» Festina ធ្វើជាពេបមាត់។
«អ្នកណារស់នៅជាមួយនាង ? ស្រមៃហើយ!»
«អូ ទាល់តែអ្នកបងចាំមើលសិនណាថាមិនត្រូវខ្ញុំខ្ពស់ជាងអ្នកបងទៀត» នាងនិយាយដូចជាជឿជាក់ណាស់។
«បើសិនជាមានថ្ងៃនោះមែនទាល់តែមានអ្នកមួយស្លាប់មានមួយរស់!» Taehyung និយាយហើយក៏ដើរចេញទៅបាត់។
«ឯងជាអ្នកស្លាប់» Festina សម្លឹងមើលទៅ Taehyung ដៃក្តាប់ចូលគ្នានាងស្អប់គេណាស់។
បន្ទាប់ពីដើរទិញអីវ៉ាន់ទាំងអារម្មណ៍ម៉ួម៉ៅរួចហើយគេក៏មកផ្ទះវិញដើម្បីធ្វើម្ហូបឲ្យប្តី។
ទម្រាំតែធ្វើហើយគេចំណាយពេលរាងយូរដែលដោយសារអីម្ហូបដល់ទៅពីរបីមុខ! គេក៏ទ្បើងទៅសម្អាតខ្លួនជាមិនសឹមដួសម្ហូបដាក់ស្រាក់ហើយធ្វើដំណើរទៅ ក្រុមហ៊ុនគេ។
#Jeon's Company
Taehyung ដើរចូលទៅក្នុងក្រុមហ៊ុនព្រមទាំងញញឹមដូចរាល់ដងធ្វើបុគ្គលិកគ្រប់គ្នាចងចិញ្ចើមទាំងមិនយល់លើកមុនឈ្លោះគ្នាសោះឥទ្បូវក៏យកម្ហូបមកធ្វើមិនដឹង ?
តុក តុក...
«អញ្ជើញបាទ» Jungkook
«អូនយកម្ហូបមកហើយ» មាឌតូចដើរចូលមកដាក់ម្ហូបលើតុ។
«អីយ៉ា ឃ្លានល្មម» រាងក្រាស់ងើបចេញពីតិខ្លួនឯងដើរមករក
ប្រពន្ធ។«ថ្ងៃនេះអូនធ្វើម្ហូនច្រើនណាស់ណា» Taehyung
«អូនមិនទាន់ញ៊ាំបាយទេ?» គេមើលទៅស្រាក់ឃើញថាមានបាយទាល់តែពីរស្រាក់។
«អឹម មែនហើយ» Taehyung
«មោះ អង្គុយទីនេះបងបញ្ចុក» គេទាញចង្កេះ Taehyung ឲ្យទម្លាក់ខ្លួនអង្គុយលើគេ។
«ធ្ងន់ទេ ?»
«អត់ទេ! សឺត» គេថើបកប្រពន្ធមុននិងហើយញីតិចៗគេចូលចិត្តក្លិននេះណាស់។
ក្រាក...
«Jungkook.....» សម្រែករបស់ Festina ត្រូវស្ងាត់ជ្រាបពេលដែលឃើញរូបភាពរវាង Taehyung នឹង Jungkook ស្និតស្នាល និងគ្នា។
«នាងចំជាមេរំខាន!» Taehyung សម្លក់នាងនោះ។
«នេះធ្វើស្អីនិង?» Festina ស្រែកសួរតែ Jungkook ធ្វើរឹកហាក់ដូចជាមិនដឹងគេស្រងំខាំកប្រពន្ធវិញ។
«មិនឃើញប្តីគេថើបប្រពន្ធគេទេ ? ឆាប់ចេញភ្លាម!» Taehyung លើកដៃចង្អុលទៅទ្វារ។
«ឯង!! Jungkook មានលឺអូនហៅទេ?» Festina តម្បើងសម្លេងស្រែករបស់នាង។
«ប្តីយើងរវល់នែបនិត្យប្រពន្ធមានពេលឆ្លើយជាមួយនាងទេ!!» Taehyung លើកដៃមកអង្អែលក្បាល Jungkook ថ្នមៗ។
«ឯងៗ...អាយ ផ្ញើទុកចិត្តចុះ!» Festina
គ្រាំង...នាងទាញទ្វារបិទមួយទំហឹងចង់របូតខ្ចៅចេញមកនាងខឹងណាស់ទ្បើងញ័រសាច់អស់ហើយព្រះអើយ។
[ អញខឹងៗ ]
To Be Continue ♡