"អ៊ួក អ៊ួក" កណ្តាលយប់ប្រមាណជាម៉ោង ១ ហើយតែនៅទ្បើយលឺសមកលេងក្អួតចង្អោរចេញពីបន្ទប់ទឹកយ៉ាងខ្ទរខ្ទារ។
Taehyung គេអង្គុយចោងហោងនៅមុខបង្គន់ដៃយកមកខ្ទប់ពោះក្អួតសឹងស្លាប់ទៅហើយ។
«អូនបានធូររឺនៅ?» Jungkook សួរទៅ Taehyung ។
«អឹម» គេងួកក្បាលតិចៗពេលនេះក្បាលគេឈឺខ្ទោកៗដូចជាគេមកញញួរមកដុំអញ្ចឹង។
«មោះ លុបមុខចេញសិនទៅណា» គេលើកប្រពន្ធមកបីមុននិងយកជើងមាំទៅជានលើចានបង្គន់មួយជំហៀងហើយដាក់ ឲ្យប្រពន្ធអង្គុយពីលើនោះ Jungkook បើកទឹកចេញពីក្បាលរ៉ូមីណេយកមកលុបមុខឲ្យប្រពន្ធ។
បន្ទាប់ពីភារកិច្ចនៅមុខបន្ទប់ទឹករួចហើយ Jungkook ពរ Taehyung ចេញមកក្រៅមាឌតូចឱបកគេជាប់ដាក់ក្បាលលើចង្ការគេមុខឈ្មុសចូលប្រទ្បោះកប្តី។
«អូនមិនស្រួលត្រង់ណាស់ទេ?» គេពរ Taehyung គ្រវី លេងពេញបន្ទប់ដៃអង្អែលខ្នងគេថ្នមៗខ្លាចថាប្រពន្ធមិនទាន់ធូរ 🥺
«អូនឈឺក្បាលណាស់ អ្ហឹកៗ» Taehyung យំតិចៗ ឈ្មុសឈ្មុលមុខចូលកគេលក្ខណ:ថាទ្រាំមិនបានអីបែបនេះមុន ដំបូងទេថា Ok ហើយតែវាមិនដូចមាត់ទេ។
«មិនអីទេអូនស្រងំគេងទៅណាបងបំពេរ» Jungkook ដឹងថាប្រពន្ធគេពិបាកព្រោះអីគេជាមនុស្សប្រុសមិនដូចស្រីទ្បើយនាយក៏ឱនទៅថើបថ្គាមគេមួយខ្សឺត។
Jungkook ពរប្រពន្ធបំពេរគេរហូតដល់បញ្ជាក់ថា Taehyung គេគេងលក់មែនទើបគេព្រមដាក់ឲ្យមាឌតូចគេងនៅលើពូកគេមិនហត់ទេគ្រាន់តែបីប្រពន្ធបំពេរឲ្យគេគេងប៉ុណ្ណឹងនោះ។
Jungkook យកដៃមកអង្អេលមុខស្លេកស្លាំងរបស់ប្រពន្ធតិចៗហើយឱនទៅថើបថ្ងាសគេមួយខ្សឺតមុននិងទម្លាក់ខ្លួនឯងតាមក្រោយ។
#ព្រឹក
«អឹម...» ព្រឹកទ្បើងមិនទាន់ទឹកមាត់ក៏ហូរមកច្រោកៗ Taehyung យកដៃមកខ្ទប់មាត់រត់ទៅបន្ទប់ទឹកយ៉ាងលឿន។
វ៊ួកៗ..
Taehyung គេក្អួតយកៗចង់ប្រាប់ថាចេញមកតែទឹកទេ
ហើយមនុស្សនេះចង់បែកប្រម៉ាត់ថ្លាន់ហើយ។ក្រាក...
អ៊ួក...អ៊ួក
Jungkook គេបានងើបទ្បើងតាំងពីព្រឹកធ្វើស៊ុបដើម្បីពៅប្រពន្ធតែក៏លឺសម្លេងគេក្អួតក៏ប្រញាប់ដាក់ចានស៊ុបលើតុរត់ទៅបន្ទប់យ៉ាងលឿនដូចគ្នា។
«អ្ហឹស...ចង់ឲ្យស្លាប់មែនទេនៀក?» Taehyung ផ្តេក
ខ្លួននៅជញ្ជាំងបន្ទប់ទឹកបើអាចគេដាក់ពូកគេងនៅបន្ទប់ទឹកនេះតែម្តង។«អូនក្អួតទៀតហើយមែនទេ??» Jungkook ពរនៅមុខបន្ទប់ទឹកសួរគេ។
«អឹម» មាឌតូចងួកក្បាល។
«ទ្រាំបន្តិចទៅណាដើម្បីកូនយើង!» គេយកដៃប្រពន្ធមកអង្អែលហើយឱនទៅថើបមួយខ្សឺតគេក៏អាណិតប្រពន្ធដូចគ្នា។
«អូនដឹងហើយ!» គេញញឹមគេពិតជាហត់មានអារម្មណ៍ថាធុញនិងការចាញ់កូនតែគេពេញចិត្តមិនថាគេចាញ់ប៉ុណ្ណាក៏គេព្រមដើម្បីកូន។
«បើអញ្ចឹងងូតទឹកទៅបងធ្វើស៊ុបឲ្យអូនហើយៗអាងទៅញ៊ាំ» Jungkook គេជាអ្នកងូតទឹកឲ្យប្រពន្ធដោយផ្ទាល់ដៃទើបនាំគេទៅញ៊ាំស៊ុបហើយថ្ងៃនេះក៏នាំប្រពន្ធទៅពេទ្យផងដែរ។
[ ដើម្បីកូនយើង។ ]
To Be Continue ♡