Taehyung ក្នុងថ្ងៃនេះសឹងតែរកពេលហូបបាយមិនបានកុំថាទ្បើយគេសូម្បីតែយកបាយឲ្យប្តីក៏មិនបានផងព្រោះអីវារវល់ពេល។
#១០ យប់
«ហូរ ហត់ខ្លាំងណាស់!» នាយទម្លាក់ទៅលើកៅអីទាំងចុកដៃជើង។
«ថ្ងៃនេះហាងផ្កាយើងពិតជាដាច់ខ្លាំងណាស់!» បុគ្គលិករបស់មាឌតូចនិយាយទាំងញញឹម។
«នេះម៉ោងប៉ុន្មានហើយ ?» Taehyung រវល់តែធ្វើការមិនបានមើលម៉ោងពេលវេលាអីសោះដល់តែងាកមើលទៅខាងក្រៅ
មេឃងងឹតឲ្យស្លប់។«ម៉ោង ១០ យប់ហើយអ្នកប្រុស!»
«ហាស៎ ?» Taehyung បញ្ចេញទឹកមុខរបៀប Shook ព្រះអើយពាល់កណ្តាលយប់ហើយ។
«មានការអ្វីមែនទេអ្នកប្រុស ?»
«ស្លាប់ៗម៉ោង ១០ ហើយ Jungkook ច្បាស់ជាចាំផ្លូវស្លាប់ជាមិនខានខ្ញុំទៅសិនហើយនាងជួយបិទហាងផង» Taehyung ស្ទុះស្ទារទាញរបស់របបមកដាក់ចូលកាបូបក៏រត់ចេញទៅហៅ Taxi ជិះទៅផ្ទះបាត់។
«ខ្លាចប្តីខឹងមែនទេអ្នកប្រុសអើយអ្នកប្រុស!» បុគ្គលិកស្រីនិយាយព្រមទាំងគ្រវីក្បាល។
#ផ្ទះ
«នេះពូលុយមិនបាច់អាប់ទេ» មកដល់ចតនៅមុខផ្ទះមាឌតូចក៏យកលុយមកឲ្យពូតៃកុងទ្បានយ៉ាងលឿនលុយអាប់ក៏មិនយកដែល Taehyung រហ័សរត់ចូលក្នុងផ្ទះយ៉ាងលឿន។
ក្រាក...ទ្វារផ្ទះបើកដោយដៃរបស់ Taehyung ក្នុងផ្ទះមិនបើកភ្លឺឃើញអ្វីដែលងងឹតស្លុបទាំងអស់មានតែពន្លឺពណ៌ទឹកក្រូចដែលរៀបជាជួរដូចជាប្រាប់ផ្លូវដើរ។
Taehyung មិនមាត់ក៏ដើរតាមពន្លឺភ្លើងទៀននោះតិចៗរហូតដល់បន្ទប់ទទួលភ្ញៀវក៏ឃើញពន្លឺពណ៌ក្រហមស្រាលនិងទៀនធំដែលដាក់ជាបន្តៗគ្នា។
«អ្វីនឹង ?» បេះដូងតូចលោតកន្រ្ទាក់ញាប់ៗលឺសូរដឹបៗ ។
«Happy Valentine Days ប្រពន្ធសម្លាញ់!» សម្លេងប្រហើរតិចៗលឺនៅគៀនត្រចៀករបស់មាឌតូច។
«អូស៎ អឹម» គេភ្ញាក់ព្រឺតតែក៏ត្រូងប្តីចាប់បឺតមាត់បាត់ទៅហើយ Taehyung តបតទៅវិញដោយការពេញចិត្តវាជាលើកទីមួយក្នុងជីវិតគេហើយដែលទៅប្តី Surprise បែបនេះ។
ក្រិប... Jungkook ក៏រាវដៃទៅបើកតុកតាក់ភ្លឺស្នាមញញឹមក៏លេចទ្បើងព្រមគ្នាទាំងតួ Top នឹង Bottom ។
«អ្ហឹកៗ JEON» Taehyung ហាមឃាត់ទឹកភ្នែកខ្លួនឯងមិនបានទេគេក៏ឈូងដៃទៅឱបកប្តីយកមកពីធ្វើការ មានអារម្មណ៍ថាហត់និងល្វើយណាស់តែពេលនេះអារម្មណ៍ទាំងនោះកន្លងបាត់អស់រលីង។
«កុំយំក្មេងឆ្កួត» នាយសើចមុននិងយកដៃទៅញីសក់គេ។
«អូនរំភើបបងរៀបចំវាយូរហើយមែនទេ ?» Taehyung ងាកទៅសម្លឹងមើលការរៀបចំដែលមានថូផ្កាកុហមនៅចំកណ្តាលជាមួយនិងទៀនហើយមានម្ហូបរៀបពេញតុមូល។
«មែនហើយមានអ្នកណាទៀត ? បងធ្វើម្ហូបនេះដោយផ្ទាល់ណាសម្រាប់អូនជាពិសេស !» នាយបណ្តើរប្រពន្ធឲ្យទៅអង្គុយនៅកៅអី។
«អីយ៉ា ប្តីអ្នកណាគួរឲ្យស្រទ្បាញ់ម្លេះ ?» Taehyung
«ប្រាកដជាប្តីអូនហើយមោះថតរូប» Jungkook ទាញទូរស័ព្ទមកថតរូបរវាងប្រពន្ធនិងគេព្រមទាំងអាហារទាំងប៉ុន្មាននិងលើតុ។
«សម្រាប់អូនជាពិសេស» Jungkook ទាញបាច់ផ្កាកុលាបពណ៌ផ្កាឈូកដោយភ្ជាប់និងចិញ្ចៀនពេជ្រនៅលើនោះមួយវង់។
«អូស៎ JEON?» Taehyung យកដៃមកខ្ទប់មាត់ដោយការ ភ្ញាក់ផ្អើល។
«ឆាប់យកទៅ!» Jungkook លុតជង្គុងពីមុនគេ។
«អូនយកហើយ អ្ហឹកៗ» គេយំទៀតហើយស្អប់ណាស់ដែលចូលចិត្តធ្វើឲ្យគេរំភើបរហូត។
Jungkook ទាញចិញ្ចើមនោះចេញមកមុននិងឱនទៅថើបលើដៃស្រលូន។
Taehyung ទាញទូរស័ព្ទមកថតរូបមិនសំចៃដៃហើយក៏ Upload លើ IG មុនដំបូងជាប្តីតែអ្នកបន្ទាប់ជាប្រពន្ធការ likes និង comments កើនទ្បើងជាបន្ត បន្ទាប់ដល់រាប់ពាន់នាក់។
អ្នកទាំងពីទទួលទានអាហារដោយសេចក្តីសុខគេក៏ចាក់ភ្លេងបទស្លូរហើយក៏អញ្ជើញប្រពន្ធទ្បើងមករាំ! អ្វីដែល ជាសកម្មភាពតនោះគឺផ្សំដំណេកនិងឯងដាស់ទោសដែលឲ្យប្តីចាំយូរ ><
[ ដាក់ទោសគេអាហូត។ ]
To Be Continue ♡