Jimin ប្រញាប់ប្រញាល់រត់សម្តៅទៅបន្ទប់របស់ Taehyung រឿងដូចខ្យុះព្រោះមានអារម្មណ៍មិនស្រួលតាំងពីជិះទ្បានមកម្លេះ។
ក្រាក..Jimin សម្រុកចូលបន្ទប់បើកទ្វារក្រាកគឺឃើញ Taehyung អង្គុយលើបន្ទប់ទាំងសភាពមិនយល់មានតែអាវស្តើងដាច់លេវស្នាមជាំពាសពេញ។
«អ្ហឹកៗ» Taehyung
«Tae!!» Jimin ហៅមិត្តដោយសេចក្តីអាណិតអាសូរមិនគួរណាមិត្តធ្លាក់មកដល់ចំណុចនេះទេ។
«Jimin អ្ហឹកៗ» Taehyung លើកដៃឱប Jimin ត្រហ៊ោរយំកាន់តែខ្លាំងលើសដើមទៅទៀត។
«គេធ្វើអីឯង??» Jimin
«គេរំលោភយើងគេហៅឈ្មោះស្រីម្នាក់នោះមុខយើង អ្ហឹកៗ យើងឈឺចិត្តណាស់» Taehyung ខ្ញាំដើមដៃរបស់ Jimin ខ្លាំងនិយាយរឿងខ្លួនឯងទៅប្រាប់គេវាគួរឲ្យអាម៉ាស់ណាស់តែក៏ត្រូវតែប្រាប់។
«គេថោកទាបណាស់! ស្រីម្នាក់នោះជាអ្នកណា?» Jimin
«នាងជា Presenter របស់ក្រុមហ៊ុនទ្បានគេ! ស្គាល់គ្នាត្រឹមរយ:ពេលខ្លីគេមានភាពស្និតស្នាលជាមួយនាងណាស់ Jimin» Taehyung យំលើសដើម។
«Festina?» Jimin សួរ Taehyung គេនិយាយឈ្មោះនាងមួយៗ។
«ហេតុអ្វីឯងស្គាល់នាង?» Taehyung
«ចរិតឆ្កែនៅតែឆ្កែឯងដឹងទេពីមុននាងក៏ធ្លាប់មកចាប់មក Yoon ពីយើងៗវាយម្តងហើយមិនរាង!» Jimin ខាំមាត់ដោយការគ្រឺតខ្នាញ់ពីមុនគេវាយនាងដល់នាងទៅកែសម្ផស្សហើយឥទ្បូវមកចាប់ប្តីគេទៀត?
«ពិតមែនអ្ហេស ??» Taehyung
«ឯងមើលមុខយើងសមនិងនិយាយលេងទេ ?» Jimin
«អត់ទេ !» Taehyung
«អឺ អត់ហ្នឹងហើយ ! ឯងកុំស្លូតពេកចាំមើលតែបែបនេះគេយកស្រីនោះមកដាក់លើហឹង្សជាមិនខាន !» Jimin និយាយដោយមានភាពជឿជាក់។
«លើកក៏លើកទៅបើគេគិតថាសម !»
«អូ និយាយស្តីចេញមកលូយណាស់ហើយតាំងមកស្រងំយំមែនទេ ? បើយំជិតយើងៗមិនលួងទេយើង វាយឯងថែមភ្លើៗប្តីមានស្រីហើយនៅធ្វើមិនដឹងមិនលឺមិននិយាយទៅកើតយ៉ាប់មែន !» គេម៉ួម៉ៅជំនួសណាស់បើសិន Jungkook ជា Yoongi វិញស្រីម្នាក់ នោះស្លាប់តាំងពីថ្ងៃដំបូងឯ Yoongi ក៏ដូចគ្នាមិនឲ្យរួចខ្លួនទេ។