episode 19

3.1K 164 0
                                    

«ថាម៉េច?» Jimin បន្ទោរទាំងភ្ញាក់ផ្អើលទៅមានស្រីមែនទេ? Jungkook គេយកស្អីមកគិតហ្នឹង?

«ពិតមែនហើយ អ្ហឹកៗ ព្រឹកមិញគេថែមទាំងនាំស្រីម្នាក់នោះទៅក្រុមហ៊ុនទៀតផង!» Taehyung

«គេយកស្អីមកគិតហេតុអ្វីក៏ទៅជាបែបនេះ?» Jimin

«យើងមិនដឹងទេគេប្លែកតាំងពីម្សិលមិញហើយយប់មិញគេទៅរកនាង អ្ហឹកៗ យើងវាមិនល្អមែនទេ? យើងជាប្រុសមិនដូចស្រីមែនទេ? អ្ហឹកៗ យើងឈឺចិត្តណាស់!» Taehyung សួរទៅ Jimin គេអាក្រក់ណាស់មែនទេបានជា Jungkook លួចទៅមានស្រី បែប? ដល់ថ្នាក់រួមរក្សជាមួយគ្នាទៀតផងមើលទៅស្រី ម្នាក់នោះអស្ចារ្យណាស់ហើយ។

«Tae សម្រួលអារម្មណ៍សិនទៅនេះវាជាការពិតមែនទេ? ឯងមិនមែនកុហកយើងឯណាហី?» Jimin សួរបញ្ជាក់ហាក់ដូចជាមិនសូវជាទុកចិត្តក្រែងល៎មិត្តគេល៎លេង Jungkook មើលទៅគេល្អណាស់មិនសមណា និងធ្វើបែបហ្នឹងទេ។ ដូចថាវាមិនអាចទៅរួច។

«គិតថាយើងយករឿងទាំងអស់នឹងមកលេងសើចរឺ Jimin? វាមិនជាកំប្លែងទេ!»

«ហឹម បានប្រពន្ធល្អដូចជាឯងហើយទៅរកស្រីស្រីទៀតមិនដឹងជាគេគិតស្អីទេលោកអើយលោក!» ប្រពន្ធដូចជា Taehyung នេះវាពិបាករកណាស់ទោះគេជាមនុស្សប្រុសក៏ពិតមែនតែស្រីមួយចំនួនព្រៀបមិនបានទ្បើយ។ គិតមើលចេះការងារជារបស់ស្រីគ្រប់មុខមិន ថារៀបចំផ្កា ធ្វើម្ហូប រៀបចំផ្ទះ សម្លៀកបំពាក់ប្តី Taehyung ចេះមួយសព្វគិតថាស្រីមួយចំនួនអាចធ្វើបានមែនទេ? ជាពិសេសគឺស្រីដែលទាក់ទងប្តីគេហ្នឹងហើយ។

«យើងមិនមែនជាជម្រើសរបស់គេ!» Taehyung

«អ្ហេស ឆ្កួតមែនទេ?» Jinin ស្រែកទ្បើង Taehyung កំពុងតែបំបាក់ទឹកចិត្តខ្លួនឯងហើយគេមើលងាយខ្លួនឯងមិនផ្តល់តម្លៃឲ្យខ្លួនឯងទេ!

«បើយើងល្អមែនគេមិនមែនទៅមានស្រីបែបហ្នឹងទេ! ពួកយើងបិះនិងឈ្លោះគ្នានៅក្រុមហ៊ុនទៅហើយតែយើងក៏រត់ចេញមកយើងមិនចង់ជាប់ឈ្មោះរឿងអាស្រូវនៅទៅប្រជុំជនបែបហ្នឹងទេ!» Taehyung

«ឯងគិតអញ្ចឹងក៏ល្អ!» Jimin លឺគេនិយាយប្រាប់បែបហ្នឹងក៏រាងសប្បាយចិត្រព្រោះអីគេចេះគិតពីមុខមាត់គ្រួសារប្តីនិងខ្លួនឯង។

ពេលខ្លះរៀនធ្វើជាទឹកគ្រាន់បើធ្វើជាភ្លើង។

Taehyung នឹង Jimin បន្តពិភាក្សាគ្នាអស់រយ:ពេលជាច្រើនទើបបំបែកបំបែកគ្នសទៅធ្វើការរាងៗខ្លួន Jimin ថាយករឿងនេះ ទៅប្រាប់ Yoongi ដែលតែ Taehyung គេឃាត់ព្រោះមិនចង់ឲ្យមានរឿងធំកើតទ្បើង។

#ល្ងាច

Jungkook បន់ឲ្យតែដល់ម៉ោងត្រូវទៅផ្ទះទេព្រោះអី គេចង់ទៅលួងលោមប្រពន្ធនឹងប្រាប់ហេតុផលខ្លះទៅប្រពន្ធគេមិនចង់ឲ្យ Taehyung យំរឺក៏គិតអីផ្តេសផ្តាសទ្បើយ។

ពេញមួយថ្ងៃដែល Festina នាងមិនព្រមទៅណាសោះនាងនៅក្រទ្បុកក្រឆាគេពេញទីអូសទៅនេះទៅនោះដល់បុគ្គលិកនិយាយ ដើមពេញក្រុមហ៊ុនទៅហើយ។

«នាងល្មមទៅផ្ទះបានហើយ!» Jungkook

«អូនមិនទៅទេទាល់តែបងជូនអូនទៅទើបអូនព្រម!» Festina ខ្វិនជាប់សាទ្បុង។

«វាពេញមួយថ្ងៃហើយខ្ញុំត្រូវការទៅជួបប្រពន្ធខ្ញុំ» Jungkook

«បងខ្លាចអាខ្ទើយហ្នឹងខឹងបង?» Festina និយាយសម្តៅទៅ Taehyung ដោយការពេបជ្រាយនិងមើលងាយ។

«នាងគ្មានសិទ្ធិហៅប្រពន្ធខ្ញុំបែបនេះទេ!» រាងក្រាស់ស្រែកដោយការក្រោធខឹងនាងដូចជាមើលងាយ Taehyung ពេកហើយ។

«បងកុំមកតម្បើងសម្លេងឲ្យអូនប្រយ័ត្នរឿងបែកធ្លាយចេញទៅក្រៅបងនិងមិនសល់អ្វីទ្បើយ!» Festina នាងសម្លឹងមើលទៅមុខ Jungkook game នេះនាងជាមេត្រូវដឹងថានាងជាស្រីនាងជាអ្នកខូចខាតបើគេហ៊ានតែខ្លាំងជាមួយនាងក្រុមហ៊ុនគេខូចជាមិនខានទ្បើយ។

[ នាងជាអ្នកកាន់គ្រប់អុក។ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now