episode 30

3.8K 163 2
                                    

#ព្រឹកទ្បើង

ព្រឹកនេះមិនដូចជាព្រឹកម្សិលមិញទ្បើយថ្ងៃនេះងើបទ្បើងគេមកស្ថិតនៅក្នុងដៃរបស់ប្តីគេមានគេងនៅលើទ្រូងប្តីម្តងទៀត ហើយ។

មាឌតូចគេមិនចង់ងើបគេចង់គេងរហូតគេចង់មានពេលវេលាបែប
នេះរហូតបើសិនអាចគេនិងបញ្ឈប់ពេលវេលានេះគេមិនឲ្យវាដើរទៅមុខទេ។

«Jung ??» Taehyung

«ហឹម» រាងក្រាស់គ្រាន់តែលឺប្រពន្ឌហៅបែបនេះគេទាញភួយមកដណ្តប់ជិតក្បាលធ្វើឲ្យមាឌតូចអស់សំណើច។

«ងើបទ្បើងភ្លឺហើយ» Taehyung អង្រួនខ្លួនប្តីតិចៗ។

«អត់ទេបងគេងមិនទាន់ឆ្អែតទេ» Jungkook បញ្ចេញសម្លេងម្ញិក ម្ញក់ដូចជាក្មេងស្រី។

«បងត្រូវទៅធ្វើការងើបទ្បើង!!» Taehyung ដាស់ប្តីជាលើកទីពីរដោយសម្លេងផ្អែម។

«អូនងូតទឹកជាមួយបងណា?» គេលើកភួយចេញនេះវាជាសំណើររបស់គេបើសិនជា Taehyung ទៅងូតទឹកជាមួយគេៗងើបភ្លាមតែបើអត់គេគេងតហើយ។

«ក៏បាន» Taehyung ដឹងមុននិងឆ្លើយតែម្តងព្រោះមិនចង់ឲ្យគេខកនិងការងារទេ។

«តោះ» គេញញឹមខ្ជឹបស្ទុះងើបយ៉ាងលឿន Taehyung សម្លក់គេប្តីអើយចេះខូចតាំងពីពេលណាមក ? ឥទ្បូវសម្បើមដៃណាស់ !

Jungkook ងើបទ្បើងចាប់បី Taehyung ដើរទៅបន្ទប់ទឹក។ រាងក្រាស់ដាក់ប្រពន្ធនៅក្នុងអាងទឹកមុននិងបើកទឹកហើយចាក់សាប៊ូក្លិនផ្កាកុលាបចូល។

រាងក្រាស់យកស្បៃមកដុះលើស្បែកប្រពន្ធថ្នមៗសើរៗដៃម្ខាងដែលទំនេរក៏អង្អែលស្បែកទន់រលោងរបស់ប្រពន្ធចុះទ្បើង។

«សឺត» អត់ទ្រាំនិងស្បែកភ្លឺរលោងរបស់ប្រពន្ធមិនបាន Jungkook ឱនមកថើបស្មាប្រពន្ធមួយខ្សឺត។

ទម្រាំតែងូតទឹកហើយពួកគេចំណាយពេលជិតមួយម៉ោងឯណោះព្រោះប្តីនេះដុះសាប៊ូដូចជាអូសបន្លាយពេល។

Taehyung ក៏ត្រូវបំពេញតួនាទីជាប្រពន្ធល្អដោយរៀបចំខោអាវឲ្យប្តីដូចមុនគេសារ៉េនោះសារ៉េទាល់តែឃើញថាប្តីស្អាតសង្ហារសិន។

«អូខេ ប៉ុណ្ណឹងសង្ហារហើយ!» Taehyung

«អរគុណអូនណាស់!» Jungkook

«អឹម មិនអីទេជាតួនាទីអូនហើយតោះឆាប់ទៅៗ» Taehyung ទាញកាបូបធ្វើការរបស់ប្តីមកកាន់សឹមដើរចុះក្រោមជាមួយប្តី។

មាឌតូចបណ្តើរប្តីរហូតមកដល់មុខផ្ទះក៏ឆ្លៀតមើលនេះមើលនោះក្រែងល៎ខ្វះខាតអី។

«នេះកាបូបបងកុំភ្លេចញ៊ាំបាយពេលព្រឹកផងណា» Taehyung

«បាទ ដឹងហើយថ្ងៃនេះយកបាយឲ្យបងនៅក្រុមហ៊ុនផងណាដឹងទេ ?» Jungkook សម្តៅទៅបាយថ្ងៃត្រង់ព្រោះអីខានញ៊ាំយូរដែលហើយ។

សម្រាប់ប្តីហើយប្រពន្ធទោះមួយថ្ងៃក៏មានអារម្មណ៍ថាដូចជាមួយឆ្នាំដែរ។

«អឹម អូនដឹង!»

«បងទៅហើយ ជុប» គេឱនមកថើបថ្ងាសប្រពន្ធមួយខ្សឺតមុននិង ទទួលកាបូបពីដៃប្រពន្ធ។

«បាយៗ!» នាយតូចលើកដៃគ្រវីឈរមើលប្តីរហូតដល់បើកទ្វារចេញទៅផុតថ្ងៃនេះគេមានអារម្មណ៍ថាកក់ក្តៅណាស់។

[ បានយូរប៉ុណ្ណា ? ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now