ការរង់ចាំចេះតែរំកិលទៅមុខរហូតដល់យប់ជ្រៅកាន់តែខ្លាំងដងមាឌតូចត្រូវលង់លក់នៅលើសាទ្បុងបាត់។
#ព្រឹក
Jungkook នឹង Festina ពេលនេះកំពុងតែគេងឱបគ្នានៅលើពូកដោយគ្មានសម្លៀកបំពាក់ជាប់ខ្លួនមិនបានក៏ដឹងថាយប់មិញពួកគេធ្វើអីដែលត្រូវទេ?
ពេលនេះម៉ោង ៩ ព្រឹកៗហើយគ្មានអ្នកណាកម្រើកមួយទាល់តែសោះ។
«ហឹម!» Festina នាងបើកភ្នែកមកទទួលយកថ្ងៃថ្មីយ៉ាងស្រស់ស្រាយនាងកំពុងតែនៅក្នុងរង្វង់ដៃរបស់ Jungkook ។
ស្នាមញញឹមចុងមាត់លេចទ្បើងយកក៏បែរក្បាលងាកមើលរក
ទូរស័ព្ទរបស់គេរហូតមកដល់ឃើញ។ Festina យកក្បាលមកដាក់គេងលើទ្រូងរបស់ Jungkook បញ្ចេញចុងដើមទ្រូងតិចៗឲ្យឃើញស្នាមក្រហមមុននិងថត។«ឯងច្បាស់ជាស្ទះខ្យល់ងាប់មិនខាន ហាហា» នាងសើចបណ្តើរស្របពេលដែល Send រូបទាំងអស់ នោះទៅឲ្យ Taehyung ដោយភ្ជាប់អក្សរថាពីយប់មិញបញ្ចេញកម្លាំងខ្លាំងពេកឥទ្បូវមើលចុះគាត់គេងមិនទាន់ភ្ញាក់ទៀតអ្នកបងកុំរកគាត់អីណាគាត់នៅជាមួយអូនទេ ។
ទីងៗ...លឿនរហ័សទាន់ចិត្តគ្រាន់តែលឺសម្លេងទូរស័ព្ទ Taehyung ងាកមើលចង់បាក់កព្រោះគេអង្គុតចាំមុខទូរស័ព្ទមួយថ្ងៃហើយបាត់ប្តីពេញមួយយប់ក្រែងល៎មានបញ្ហាអី។ គ្រាន់តែឃើញសារនោះលោតជាឈ្មោះរបស់ប្តីគេក៏សប្បាយចិត្តជាប៉ុនពេកមុននិងចុចចូលទៅមើល។
បេះដូងចាប់ផ្តើមលោតកន្រ្ទាក់ឈឺពឺតៗពេលដែលឃើញរូបភាព ស្មោកគ្រោកគួរឲ្យខ្ពើមរអើម។
ផាំង...ប្រាវ
«អាយ៎ អ្ហឹកៗ ហេតុអីៗ» Taehyung គប់ទូរស័ព្ទចោលធ្វើឲ្យ
ទូរស័ព្ទបែកអេក្រង់ខ្ទេចអស់គេខឹងណាស់គេសឹងតែស្ទះខ្យល់ស្លាប់។«ស្មោកគ្រោក អាក្រក់ ថោកទាប» ដៃគេខ្ញាំសាទ្បុងចង់បាក់ក្រចក។
#10A.M
លុះមកដល់ម៉ោង ១០ ថ្ងៃត្រង់ហើយ Jungkook មិនទាន់ទាំងភ្ញាក់ផងមើលទៅដូចជាបាក់កម្លាំងដល់ហើយ Festina នាងងើបទ្បើងងូតទឹកសម្អាតខ្លួនទៀត ហើយ។
«បងសម្លាញ់ល្មមភ្ញាក់ហើយ» Festina នាងដើរ មកខ្សឹបដាក់ត្រចៀក Jungkook ។