episode 18

3.1K 160 0
                                    

«Jungkook បងលែងដៃវាទៅ!» Festina នាងហ៊ានណាស់ ដល់ថ្នាក់មកលូកមាត់និយាយរឿងគេ។

«លែងខ្ញុំទៅមិនលឺស្រីលោកនិយាយទេ?» Taehyung ប្តូរណាពាក្យពីបងទៅជាលោកយ៉ាងរហ័សព្រមទាំងឌឺដង Jungkook ទៀតផង។

«អូនកុំបែបនេះបានទេ?» Jungkook លើកចិញ្ចើម។

«បែបណាទៅ? ហើយលោកចង់ឲ្យខ្ញុំបែបណា?» Taehyung សួរបកទៅវិញដោយការឌឺដង។

«Tae អូនមានដឹងថាអូននិយាយអីទេ?» គេមិនដែលដឹងទ្បើយថាប្រពន្ធគេនៀកចេះឌឺដងសម្បើមណាស់។

«ខ្ញុំរវល់ខ្ញុំត្រូវទៅហាងវិញលែងខ្ញុំទៅ» គេមិនចង់ឲ្យមានជម្លោះនៅក្នុងក្រុមហ៊ុនអីនោះទេព្រោះគេកំពុងតែទុកមុខឲ្យប្តីតែប្តីបែរជារឹកចង់មានជម្លោះទៅវិញ?

«បងជូនទៅ!» Jungkook គេនិងយកពេលវេលានេះឆ្លៀតលួងលោម Taehyung ។

«បងជូនមិនបានទេចុះអូននោះ?» Festina នាងលូកមាត់មកម្តងទៀត។

«នាងកុំហួសហេតុពេកបានទេ Festina?» Jungkook

«ហើយវាជាស្អីហ្នឹងបងបានជាបងការពារវាសម្បើមម្លេះអាវមិនអាវខោមិនខោ» នាងកំពុងតែមើលងាយគេដោយសំបកក្រៅហើយតែនាងមិនដឹងថាអ្នកដែលនាងកំពុងតែមើលងាយនៀកខ្លាំងប៉ុណ្ណាទេ។

«ជាប្រ...» Jungkook

«ខ្ញុំជាអ្នកណាមិនពាក់ព័ន្ធជាមួយនាងទេដឹងតែខ្ញុំមិនដែលដើរ យកប្តីគេដូចជានាងទៅបានហើយ!» Taehyung មិនឲ្យ Jungkook និយាយសិនទេគេលូកមាត់យ៉ាងលឿនហេតុអ្វីក៏ចាំបែបជ្រាយគេសម្បើមម្លេះ?

«ឯងមានសិទ្ធិស្អីមកថាយើងបែបនេះ?» Festina នាងស្រែកឲ្យដោយការក្រោធខឹងគេដូចជាមើលងាយនាងពេកហើយ។

«នាងមិនចាំបាច់ដឹងនោះទេ!» Taehyung រលាស់ដៃចេញពី Jungkook មួយទំហឹងមិននិងដើរចេញទៅយ៉ាងលឿនគេក្លាហានហើយ។

«ហិហិ» បុគ្គលិកនាំគ្នាសើចគិលបើ Taehyung វាយ Festina ទៀតប្រាកដជាល្អណាស់ធ្លាប់តែមើលរឿងប៉ះចំគេដណ្តើមគ្នាតែឥទ្បូវក៏ឃើញក្នុងជីវិតពិត។

«សើចស្អី?» Festina នាងបើកភ្នែកធំៗដាក់ចង់លាន ទៅហើយ។

«ហឺយ» គ្រាំង Jungkook ដកដង្ហើមធំមួយខ្យល់គេ ដើរចូលទៅ Office បិទទ្វារមួយទំហឹង។

#Taehyung's Pov

មាឌតូចរត់ចេញពីក្រុមហ៊ុន Jungkook ចេញមកទឹកភ្នែកគេហូរមកតក់ៗគេខឹងៗណាស់ដែល Jungkook ឲ្យ Festina មើលងាយខ្លួន! Jungkook គេនៅមិនព្រមធ្វើស្អីទៀតគេសុខចិត្តឈរស្តាប់។

«មិនត្រូវយំទេ» Taehyung វាសទឹកភ្នែកចេញគេត្រូវតែក្លាហាន និងជំនះវាទឹកភ្នែកជួយអ្វីមិនបានទ្បើយ។

#ហាងផ្កា

Taehyung ដើរចូលក្នុងធ្វើការក្នុងហាងផ្កាដោយខុសពីរាល់ដងគេមិនញញឹមមិនរួសរាយដាក់បុគ្គលិកទាល់តែសោះ។

«អ្នកប្រុស» Fiya

«មានការអ្វីមែនទេ?» Taehyung

«អ្នកប្រុស Jimin មកជួបចាស៎!» Fiya

«អឹម» Taehyung ងួកក្បាលមុននិងដើរទៅរក Jimin នៅក្រោយហាង! នៅក្រោយហាងផ្កាក៏មានបើកហាងកាហ្វេទុកមួយ សម្រាប់អង្គុយលេងដែលដោយមានផ្កាព័ទ្ធជុំវិញ។

----

«Jimin?» Taehyung

«Aw Taehyung!» Jimin ញញឹមខ្ជឹបសឹមទ្បើងមកឱប Taehyung ពួកគេឥទ្បូវជាមិត្តនិងគ្នាហើយ។

«មកយូរហើយមែនទេ?» Taehyung

«មកយូរគួរសមដែលហើយសុខសប្បាយទេ?» Jimin

«ពីមុនសប្បាយណាស់តែឥទ្បូវបែបអត់ទេ» ដល់ត្រឹមនេះ Taehyung ទម្លាក់ទឹកមុខចុះយ៉ាងលឿន។

«ហេតុអី? កើតអីមែនទេ Tae?» Jimin

«Jungkook គេមានស្រីហើយ!» Taehyung និយាយខ្សាវៗសឹងមិនលឺកម្លាំងគេអស់រលីងពីខ្លួន។

[ អ្វីដែលមិនដែលគិតថាវាមិនអាចកើតទ្បើង:) ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora