episode 63

2.9K 116 0
                                    

  ជាច្រើនខែកន្លងផុតទៅរឿងគ្រប់យ៉ាងក៏រសាត់បាត់ទៅអស់បន្សល់តែសេចក្តីនិងស្នេហាដ៏ស្រស់ស្អាតមួយប៉ុណ្ណោះ។

ពោះរបស់ Taehyung កាន់តែខ្ទាតទៅៗចូលមកដល់ពេលនេះមានមានអាយុ ៨ ខែហើយបើគិតទៅសល់មិនដល់ប៉ុន្មានទៀតទេគេបានឃើញមុខរបស់កូនហើយ។

Jungkook ឯណេះវិញរឹតតែថ្នាល់ថ្នមប្រពន្ធលើសដើមគេមិនខ្ចីទៅធ្វើការអីនោះទេព្រោះនៅមើលថែប្រពន្ធជា
ទីស្រទ្បាញ់។

ក្នុងខណៈនេះអ្នកម្តាយកំពុងតែអង្គុយនៅលើសាទ្បុងដ៏ធំល្វឹងល្វើយនៅលើតុក៏មានប្រដាប់ប្រដាដេរប៉ាក់ជា
ច្រើនច្បាស់ណាស់ថា Taehyung គេកំពុងតែដេរអ្វីមួយ។

អ្នកពោះធំគឺបែបនេះឯងមិនចេះទំនេរសោះហើយក៏ចូលចិត្តការដេកប៉ាក់ជាខ្លាំងដោយថានិងដេកខោអាឲ្យកូនដោយផ្ទាល់ព្រោះវាចេញពីចិត្ត។

«អូនសម្លាញ់ល្មមឈប់បានហើយណា ?» នាយទម្លាក់ប៊ិចចុះមុននិងទាញវ៉ែនតាចេញពីភ្នែកឥទ្បូវនេះគេឲ្យ Christian យកឯកសារមកឲ្យគេធ្វើដល់ៗផ្ទះតែម្តង។

«បន្តិចទៀតក៏ហើយៗ» Taehyung ដេរកាន់តែញាប់ដៃគេមិនចូលចិត្តទុកការងារចោលទេ។

«អូនដេរតាំងពីព្រឹកឥទ្បូវល្ងាចទៀតហើយណា ?» Jungkook ដើរមករប្រពន្ធ។

«អូនដេរឲ្យកូនយើង» Taehyung

«ជិតដល់ថ្ងៃសម្រាលអូនគួរតែគេងឲ្យបានច្រើន» Jungkook ដាក់ខ្លួនអង្គុយពីក្រោយខ្នងរបស់ប្រពន្ធហើយលូកដៃមកឱបចង្កេះគេ។

«សន្យាណាថាដេរមួយនេះហើយអូននិងឈប់» គេដឹងថា Jungkook បារម្ភតែគេចង់ធ្វើវាដើម្បីកូន។

«អូនសន្យាជាមួយមក ១០ ដងហើយរកពិតមិនឃើញទេ»

«មកពីអូនស្រទ្បាញ់កូន»

«កូនក៏ស្រទ្បាញ់អូនដែរអញ្ចឹងអូនត្រូវគេងឲ្យបានច្រើនដើម្បីឲ្យកូនសុខភាពល្អ» Jungkook

«អួយៗ» នៅសុខៗមាឌតូចស្រែកតែស្រែកយក Jungkook នោះភ័យមិនស្ទើរឲ្យ។

«អូនកើតអី ?» Jungkook ស្រវេស្រវា។

«កូនធាក់» Taehyung យកដៃទប់ចង្កេះធាក់បម្បិញមិញនេះគេឈឺសឹងស្លាប់។

«ពិតមែនអ្ហេស៎ ?» Jungkook

«នេះបងមើលទៅ» Taehyung លាត់អាវខ្លួនទ្បើងចង្អុលទៅលើពោះដែលចុងតែធ្វើចលនាចេញមកក្រៅហើយមានរាងៗតូចៗដូចជាម្រាមជើង។ Jungkook ញញឹមមុននិងយកទូរស័ព្ទមកថត។

«គេខូចណាស់»

«អួយ យ៉ាកូនក្បាលខូចនេះប៉ាថាឲ្យមិនបានទេឬ ?» បម្បិញមិញធាក់តិចៗទេគ្រាន់តែ Jungkook និយាយចប់ក៏ធាក់មួយទំហឹងគេចង់ធ្លាក់ពីលើសាទ្បុង។

«អាវ៎ នេះធាក់ម៉ាក់កូនអញ្ចឹង ?» Jungkook

«អូនមិនមែនម៉ាក់ទេ !» Taehyung ស្រែកតវ៉ាគេជាប្រុសឲ្យហៅម៉ាក់យ៉ាងមិចនិងកើត ?

«អ្នកពរពោះជាម៉ាក់អញ្ចឹងហើយ» Jungkook

«Appa !» Taehyung ប្រាប់ពីនាមរបស់ខ្លួន។

«អូនជាម៉ាក់ !» Jungkook

«អត់ទេ» អ្នកណាទៅទម្លាប់នោះគ្នាជាប្រុសណា ?

«ម៉ាក់ៗ» Jungkook ហៅលេង។

«អូនស្អប់បងណាស់» Taehyung សម្លក់គេមុននិងងើបទ្បើងទាំងពិបាកឥទ្បូវមិនមែនចេះតែងើបបានដូចមុនទេណាពីមុខចង់ហក់ វាចុះពីលើសាទ្បុងក៏បានតែឥទ្បូវទាលើតែមានអីច្រត់ហើយនៅយកដៃមកទ្រពោះទៀត។

«ម៉ាក់វាខឹងបងមែនទេ ?» អាចរិតញោះប្រពន្ធហ្នឹងមិនចោលសោះតាំងពីនៅជាសង្សារដល់ក្លាយជាប្តីប្រពន្ធឥទ្បូវមានកូន ទៀតហើយ។

[ ប្រពន្ធនឹងបុិនអៀនទៀត 😂 ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora