មួយអាទិត្យកន្លងផុតទៅយ៉ាងរហ័សពេលនេះ Jungkook នឹង Taehyung ត្រូវវិលត្រទ្បប់ទៅ Seoul វិញហើយ
ដោយសារតែដល់ថ្ងៃកំណត់តែ រាងក្រាស់ក៏លើកទៅពេលល្ងាចវិញ។«Tae កូនគិតត្រូវហើយមែនទេដែលនៅតែម្នាក់ឯង នោះ ??» Ms.Kim សួរទៅកូនប្រុសម្តងទៀតព្រោះគាត់ខ្លាចគេមានគ្រោះថ្នាក់អី។
«បាទ ម៉ែមិនអីនោះទេ Jung គេមើលថែកូនបានល្អណាស់» មាឌតូចដាក់ដៃលើដៃម្តាយអង្អែលតិចៗដើម្បីផ្តល់ទំនុកចិត្ត។
«ម៉ែមិនទុកចិត្តសោះហើយ» Ms.Kim
«ម៉ែមិនបាច់បារម្ភទេខ្ញុំមិនងាយទុកឲ្យ Tae នៅម្នាក់ឯងទ្បើយ» Jungkoo និយាយទៅកាន់ម្តាយក្មេក។
«បើពិបាកណាស់ក៏ឲ្យអ្នកណាទៅជួយមើលថែទៅ» Ms.Jeon
«ម៉ែអ្នកកន្លងនិយាយអញ្ចឹងក៏ត្រូវណា» Ms.Kim
«មិនអីទេម៉ែមនុស្សសម័យនេះមិនគួរឲ្យចិត្តទ្បើយ» គេខ្លាចៗណាស់ថាស្រីៗអស់នោះមកមើលថែគេដើម្បីតែចង់ទាក់ប្តីគេមិនហ៊ានស្រមៃរូបភាពទាំងអស់នោះទ្បើយមនុស្សសម័យនេះមិនដូចពីមុនទ្បើយអ្នកនៅកាន់តែ
ជិតរឹតតែមិនគួរឲ្យទុកចិត្តថែមទៀត។«ហឹម តាមចិត្តកូនចុះហើយចាំចាស់ខែបន្តិចម៉ែទៅមើលថែកូនក៏បាន» Ms.Kim គាត់បានសម្រេចចិត្តថានឹងទៅមើលថែកូនដោយផ្ទាល់បើគេមិនជួលឲ្យអ្នកណាមកមើលថែផងណាមួយឥទ្បូវគាត់ក៏មិនសូវជារវល់ដូចមុន។
«អញ្ចឹងក៏បានណាម៉ែ» Taehyung ញញឹមទាំងសប្បាយចិត្តមនុស្សដែលគួរឲ្យទុកចិត្តមានម្តាយឪពុកគេទេ។
«និយាយគ្នាដល់ណានេះ ?» Mr.Kim ដើរចូលដោយមានចបកាប់នៅលើស្មាឯដៃមួយជំហៀងក៏កាន់កញ្រ្ចែងនៅលើស្មាឃើញបែបនេះ Jungkook ក៏ជួយទៅយក។
«ឯងមានអីមកខ្លះនេះ ?» Ms.Kim
«ទៅមើលចំការបេះផ្លែឈើខ្លះៗទុកឲ្យកូននិងណា» Mr.Kim
«នេះពុកមានស្រ្តបប៊ើរីទៀត ??» Taehyung អើតក្បាលមើលកញ្រែ្ចង។
«ឥទ្បូវនេះគេដាំច្រើនពេកពុកក៏ដាំតាមគេទៅក្រែងល៎លក់បានខ្លះ» Mr.Kim
«Tae គេចូលចិត្តណាស់ពុកមួយគីទ្បូញុាំតែម្នាក់ឯង» Jungkook
«បងចេះតែនិយាយទៀតហើយ» មាឌតូចបែរមកសម្លក់នេះចង់ហែកកេរ្តិ៍គេឲ្យអស់តែម្តងមែនទេ ??
«បើមែនបងមិនបានកុហក» Jungkook
«បើចូលចិត្តហូបក៏យកទៅទាំងអស់ទៅនេះធម្មជាតិណាពុកមិនប្រើថ្នាំទ្បើយ» Mr.Kim
«បាទ» Taehyung ញញឹមមុននិងលូកដៃទៅយកមួយមក ញុាំ។
«ម៉ែហើយចុះពុកទៅណាមិនឃើញសោះ» Jungkook សួរទៅម្តាយបង្កើត។
«ពុកកូននេះមិនដែលទំនេរទេបាត់តាំងពីព្រឹក» Ms.Jeon
«មកហើយៗ» និយាយដើមដង្ហើមដល់លោក Jeon ក៏មកភ្លាម។
«ពុកទើបតែមកពីណា ??» Jungkook
«ពុកមកពីស្រោចទឹកបន្លែនិងណា» Mr.Jeon
អ្នកទាំងអស់គ្នាចំណាយពេលជាមួយគ្នាអស់រយៈពេលជាយូរដោយនិយាយគ្នាពីរឿងនេះរឿងនោះមិនឈប់ Jungkook បានសុំឲ្យពួកគាត់ទៅរស់នៅទីក្រុងជាមួយគេតែពួកគាត់មិនព្រមបើទៅលេងម្តងម្កាលគាត់ទៅទីនេះជាកន្លែងដែលគាត់ចាប់កំណើតរស់នៅតាំងពីមិនទាន់មានអីហូបដូច្នេះគេមិនទៅណាទ្បើយ។
Jungkook មានតែស្របតាមដោយមិនតវ៉ាច្រើនគេក៏មិនចង់បង្ខំចិត្តដែរព្រោះដឹងតាំងពីដំបូងគ្រាន់តែមិនចង់ឲ្យគាត់ពិបាក
ប៉ុណ្ណោះនៅទីនេះគាត់ធ្វើការងាររហូតតែបើនៅទីក្រុងវាមិនសូវជានឿយទេ។ពេលល្ងាចឈានចូលមកដល់ Jungkook រើអីវ៉ាន់ដាក់ ចូលក្នុងគូទទ្បានអស់រលីងម្តាយឪពុកក៏ឲ្យចេញទៅ
ម៉ោង ៣ ល្ងាចព្រោះមិនចង់ឲ្យទៅដល់ទីក្រុងយប់ពេក។«ម៉ែពុកខ្ញុំទៅវិញហើយណា» Jungkook ឱនលាឪពុកម្តាយទាំងសងខាង។
«ចាស៎ កូនសុខសប្បាយតាមផ្លូវណា៎» Ms.Jeon
«ម៉ែកុំភ្លេចទៅលេងពួកខ្ញុំផង» Taehyung
«ម៉ែមិនភ្លេចទេ» Ms.Kim
«ធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាពណាកូន» Mr.Kim
«ពេលខ្វះអីក៏តេមកប្រាប់ពុកមកចាំពុកផ្ញើរឲ្យ» Mr.Jeon
«បាទ អញ្ចឹងខ្ញុំទៅហើយតោះអូនសម្លាញ់» គេបើកទ្វារឲ្យប្រពន្ធជាស្រេច។
«ខ្ញុំទៅហើយម៉ែពុក» មាឌតូចលាអ្នកមានគុណម្តងទៀតមុននិងដើរចូលទៅក្នុងទ្បានរាងក្រាស់ក៏ដូចគ្នា។ កង់ទ្បានចង់ផ្តើមបង្វិលចាកចេញតិចៗចេញពីផ្ទះ Kim ចាស់ៗទាំងបួនតាមមើលរហូតដល់ផុតកន្ទុយ ភ្នែកមុននិងដើរចូលផ្ទះក្នុងនោះក៏មាន Heeyoon មួយដែរ។
«សង្ឈឹមថាថ្ងៃក្រោយខ្ញុំនិងបានជួបបងម្តងទៀត» Heeyoon
____
Jungkook នឹង Taehyung ធ្វើដំណើរចេញពី Busan ដោយបើកធម្មតាមិនលឿនពេកឬយឺតពេកពួកគេក៏និយាយកំដរគ្នាដូចរាល់ដងទម្រាំតែមកដល់ Seoul គឺម៉ោង ៧ នេះគិតថាលឿនបំផុតហើយ។
To Be Continue ♡