episode 33

3.2K 133 0
                                    

#ស្អែកទ្បើង

ថ្ងៃនេះពួកគេទាំងពីរនាំគ្នាចាកចេញពីផ្ទះទៅធ្វើការយ៉ាងសប្បាយរីករាយនិងពោរពេញដោយស្នាមញញឹម។

Taehyung គេក៏វិលមកហាងផ្ការបស់គេវិញដោយមានកូនចៅស្វាគមន៍យ៉ាងកក់ក្តៅថ្ងៃនេះថ្ងៃទិវានៃសេចក្តីស្រទ្បាញ់បុគ្គលិករបស់មាឌតូចបានរៀបចំផ្កាកុលាបជុំវិញហាងទាំងអស់។

«សួស្តីលោកស្វាគមន៍មកកាន់ហាង TK FLOWERS » បុគ្គលិករបស់ Taehyung ឱនលំទោនគោរពភ្ញៀវបានយ៉ាងល្អ។

«ខ្ញុំសូមកក់ផ្កាកុលាប ៣០០ ទងមកល្ងាចខ្ញុំនិងមកយក!» បុរសម្នាក់ នោះហើយជាភ្ញៀវប្រចាំហាងរបស់ Taehyung គេតែងតែមកទិញផ្កាជាញឹមញយតែលើកនេះសង្ស័យតែទិញផ្កាឲ្យសង្សារហើយ។

«ចាស៎ បាន» នាងចាប់ផ្តើមសរសេរឈ្មោះគេទុកព្រមទាំងយកលុយកក់ពាក់កណ្តាលផងដែល។

ថ្ងៃនេះគឺថាហាងផ្ការបស់ Taehyung មិនទំនេរសោះហើយមិនមែនថារាល់ថ្ងៃមិនដាច់ទេគឺដាច់គ្រាន់តែថ្ងៃនេះគុណនិងពីរ។

Taehyung គេជាអ្នកទទួលរៀបផ្កាដោយផ្ទាល់ព្រោះគឺគេចង់ឲ្យភ្ញៀវបានទៅធ្វើឲ្យគូរស្នេហ៍ពេញចិត្តអ្នកខ្លះកម៉្មង់ ៩៩ ទងក៏បានដែល។

#Jeon's Group

ក្រាក ..

Christian «Happy Valentine's Day ចៅហ្វាយ » ទ្វារបន្ទប់ Office បើកទ្បើងដល់ឲ្យ Jungkook អនុញ្ញាតមិនទាន់កូនចៅគេក៏ស្រែកទ្បើងភ្លាម។

Jungkook «ស្អីឯង ?? មកឆ្កួតអីទាំងព្រឹក ??» គេលើកចិញ្ចើមមកបែកទាំងព្រឹក។

Christian «Aw ថ្ងៃនេះជាទិវានៃសេចក្តីស្រទ្បាញ់ណាមិចចៅហ្វាយធ្វើដូចមិនដឹងខ្យល់អីសអញ្ចឹង?» គេចងចិញ្ចើមអស់អារម្មណ៍រលីង។

Jungkook «ពិតមែនអ្ហេស ?» គេហាក់ជាមិនជ្រួលជ្រើមសោះគ្រាន់តែសួរបញ្ជាក់លេង។

Christian «ខ្ញុំបោកបានអីមកវិញ ? ចៅហ្វាយមិនឃើញគេលក់ផ្កាពេញផ្លូវទេអ្ហេស ?»

Jungkook «អ៎ មែនហើយយើងភ្លេច!!» គេឃើញតើបើកទ្បានមកគេលក់ផ្កាដល់ទៅប៉ុន្មានកន្លែងគេស្មានតែបុណ្យជាតិអីតើ។

Christian «ចៅហ្វាយមិនហៅប្រពន្ធទៅណាទេមែនទេ ? ចៅហ្វាយចំជាអត់ជាតិមែនបើខ្ញុំវិញលែងចោលបាត់ !»

Jungkook «ប្រពន្ធយើងគេមិនមែនទ្បប់និងបុណ្យឆ្កួតៗទ្បប់ៗដូចឯងទេ !!» ដូចជាបាញ់ចំៗពេកទេដឹង ? លេងសើចណាស់មោរ!!

Christian «ចៅហ្វាយកំពុងតែដៀលខ្ញុំហ៎ ?»

Jungkook «ហើយដៀលអាណាទៀតអាទ្បប់នេះ !»

Christian «អ្ហឹស ចុកឈាមណាស់ចៅហ្វាយ»

Jungkook «ចេញឲ្យបាត់ពីមុខពីមាត់យើងទៅបើមានអ្នកណាមករកឯងចាត់ការចេញផង!» គេដូចដឹង អញ្ចឹងថ្ងៃនេះច្បាស់ណាស់ថា Festina និងមករកគេហើយ។

Christian «បាទ!!»

_Skip

ថ្ងៃនេះ Jungkook ចេញពីធ្វើការលឿនជាងមុនហើយក៏ឈៀងចូលទៅហាងផ្ការបស់ប្រពន្ធតែបុគ្គលិកប្រាប់ថា Taehyung រវល់រៀបផ្កាហើយគេក៏មិនចង់រំខានទើបយកផ្កាចេញមកមួយបាច់តែម្តងទៅ។

Jungkook នាយឈៀងចូលផ្កាទំនើបទិញអីវ៉ាន់និងរបស់របបនិងកាដូខ្លះៗត្រទ្បប់មកផ្ទះ! បន្ទាប់ពីខានចូលចង្រ្គៀនអស់រយ:ពេលជិតមួយឆ្នាំពេលនេះគេមកធ្វើជាចុងភៅវិញព្រមទាំងរៀបចំផ្ទះយ៉ាងស្អាតដោយធ្វើនំខេកមួយផងដែលដើម្បី Surprise ប្រពន្ធជាពិសេស។

[ ដើម្បីអូន។ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Onde histórias criam vida. Descubra agora