episode 27

3.6K 159 0
                                    

#យប់

គិតទៅមួយម៉ោងៗដើរលឿនណាស់នេះដល់យប់ទៀតហើយតាំងពីឈ្លោះគ្នាជាមួយនឹងមាឌតូចមកគេមិនបានអារម្មណ៍និងធ្វើការទេ។

រុីងៗ...

Jungkook យកទូរស័ព្ទមកមើលពេលដែលឃើញលេខនោះជាលេខរបស់អ្នកណាគេដកដង្ហើមធំភ្លាមពេលខ្លះគេក៏ចេះធុញដែល ។

"អាទ្បូ?" Jungkook

"អាទ្បូ Jungkook ទៅដើរលេងទេ ?" Festina

"ខ្ញុំមិនទៅទេខ្ញុំរវល់ណាស់នាងទៅម្នាក់ឯងចុះ!" Jungkook

"តែ Jungkook...ហាស៎!" ដោយមិនឲ្យ Festina នាងនិយាយចប់គេក៏រហ័សចុចបិទ។

"បានហើយ" Jungkook ក៏ចុចភ្លាមតែម្តង។

"អ្ហេស៎ អាទ្បូៗ!!" Festina ឆេះឆួលខឹងនឹងគេង។

#ផ្ទះ

អ្នកណាថាគេរវល់នោះ ? តាមពិតវាគ្រាន់តែជាលេសរបស់គេ
ប៉ុណ្ណោះមកពីគេចង់សម្រាកខ្លះ។

Jungkook ដើរចូលទៅក្នុងផ្ទះដែលងងឹតស្លុបស្ងាត់ឈឹងគួរឲ្យខ្លាចនាយក៏ដើរទៅបើកភ្លាមក៏ឃើញថាមាឌតូចកំពុងតែគេនៅលើសាទ្បុងតាំងពីពេលណាមិនដឹងសង្ស័យបាយមិនទាន់ញុាំផង។

រាងក្រាស់ដើរមកជិតដាក់គូទអង្គុយចោងហោងសម្លឹងមើលមុខដែលគួរឲ្យអាណិតភ្នែកហើមស្ពុលមុខគេដូចជាមានទុក្ខជាប៉ុនពេក។

ប្តីមានស្រីហើយមិនឲ្យពិបាកចិត្តទេ ?

«បងសុំទោស» Jungkook ដាក់ដៃទៅលើផ្ទៃមុខរលោងអង្អែលថ្នមៗគេដឹងថាគេចោរម្សៀត គេថោកទាប សាវ៉ា ធ្វើឲ្យដែលគេស្រទ្បាញ់គេឈឺចាប់យំឥតល្ហែ គេខុសសន្យាគេមើលថែមាឌតូចមិនបានតែគេពិបាកក្នុងការផ្តល់ចម្លើយគេមិនដឹងថាគេ
ស្រទ្បាញ់អ្នកណាឲ្យប្រាកដព្រោះគេបានប៉ះពាល់ Festina ហើយគេត្រូវតែទទួលខុសត្រូវ។

ហើយប្រុសម្នាក់គ្មានតម្លៃ ? ខ្លួនប្រាណគេមានតម្លៃ វ៉ុន ? ក្រែងគេក៏បានផ្តល់ភាពបរិសុទ្ធឲ្យទៅអ្នកហើយៗនោះ ?

Jungkook ក៏លូកដៃចូលមកចង្កេះអង្រ្កងរបស់ Taehyung
មុននិងបីគេទ្បើងដើរទៅបន្ទប់។

នាយប្រើជើងបើកទ្វារគេដាក់កាយតូចលើពូកថ្នមៗសារ៉េឲ្យមាឌតូចគេងស្រួលសិនសឹមលើកភួយមកដណ្តប់ឲ្យគេ ។

«ហឹម» Taehyung ពិតពែនខ្លួនតាមរបៀបខ្ជិលច្រអូស។
Jungkook សម្លឹងមើលទៅប្រពន្ធគេនៅតែគួរឲ្យស្រទ្បាញ់
ជានិច្ច ។

«អូនភ្ញាក់ហើយ ?» Jungkook សួរទៅ Taehyung ពេលគេបើកភ្នែកមក។

«....» Taehyung មិនបានឆ្លើយអ្វីគេបែរជាបែរខ្នងដាក់គេទៅវិញ។

«TAE ?» Jungkook ក្តៅឆេវតែម្តងមកបែរខ្នងបែរគូទដាក់គេ?

«.....» គេនៅតែបន្តការស្ងាត់ស្ងៀមរបស់គេ ។

«អូនមានលឺបងហៅទេ KIM TAEHYUNG ?» Jungkook ស្រែកមួយទំហឹង។

«ហើយវាយ៉ាងម៉េច ?» Taehyung បែរមកស្រែកឲ្យគេវិញ។

«អូនឌឺបងមែនទេ ?» Jungkook

«ក្រែងហត់និងស្តាប់មិននិយាយជាមួយខុសមែនទេ ?» Taehyung លើកចិញ្ចើមខំធ្វើអ្វីតាមដែលគេប្រាប់ហើយនៅខុសទៀត ? គេចាំតែខុសមួយមុខទេមែនទេ ?

«អូនកំពុងតែឌឺបង !»

«ស្តាប់បង្គាប់មិនបានឌឺ !» គេស្តាប់បង្គាប់ទេតើស៎មិនបានឌឺឯណាត្រូវទេ ?

«ឌឺណាស់ !» គេលូកដៃមកក្តិចថ្ពាល់របស់មាឌតូចតិចៗតែក៏ត្រូវមាឌតូចយកដៃមកវៀសដៃគេចេញ។

«ចេញ !» Taehyung

«បងមិនចេញ» គេខិតខ្លួនមកអង្គុយជិតមាឌតូច។

«ចេញឲ្យឆ្ងាយពីខ្ញុំកុំមកប៉ះខ្ញុំហត់!» ឃើញទេអ្នកជាអ្នកបង្រៀនគេមុនអញ្ចឹងគរត្រូវតែធ្វើតាម។

«អូ ហត់ហ៎ ?» Jungkook ងួកក្បាលបែបទទួលបានពាក្យសម្តីរបស់គេ។

«អឺ អាយ៎» Taehyung ឆ្លើយយ៉ាងឈ្លើយតែពេលនោះ Jungkook ស្ទុះមកទ្រោបពីលើគេយកពុកចង្ការមកញីត្រង់ច្រទ្បោះកគេខ្លាំង។

«ខិខិ រសើបណាស់» Taehyung សើចទ្បើងរមួតពេញពូក។

«រាងរឺនៅហាស៎ ?» គេនិយាយងួលៗ។

«ខិខិ ចេញទៅរឹងពោះណាស់» គេសើចកាន់តែខ្លាំងទ្បើងយកដៃទៅរុញមុខចេញតែមិនអាច។

«អូនរាងរឺនៅ?» គេនៅតែធ្វើបែបនេះរហូតដល់តែ Taehyung ចេញពាក្យថារាងទើបគេឈប់។

«រាងហើយៗ!» Taehyung និយាយយ៉ាងញាប់ព្រោះបើមិននិយាយទេសង្ស័យគេរឹងពោះស្លាប់មិនខាន។

[ ក្តីសុខតិចៗ។ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin