អ្នកកាសែតបាញ់សំណួរជាច្រើនទៅកាន់ Taehyung នឹង Jungkook ជាពិសេសគឺសំណួរដែលគធ្ងន់ៗតែម្តង។
«ប្អូន Tae សូមជួយផ្តល់មតិបន្តិចមកតើសារដែលលោក Jeon ផុសនេះជាការពិតទេ ?»
«តើលោក Jeon នឹង Festina ត្រូវជាអ្វីទៅ ?» មេក្រូក៏ហុចទៅឲ្យ Taehyung ដើម្បីឲ្យគេនិយាយស្អីខ្លះ។
«សារដែលប្តីរបស់ខ្ញុំផុសនេះគឺជាការពិតទាំងអស់គាត់មិនបានកុហកទេ Festina នាងជាអ្នកមកចាត់គាត់ ដោយខ្លួនឯងព្រមទាំងមកនិយាយឌឺដងដាក់ខ្ញុំទៀតផង Festina នាងព្យាយាមទាក់ទងប្តីខ្ញុំរហូតដល់គម្រាមទៀតផងថានាងនិងធ្វើឲ្យ
ក្រុមហ៊ុនមួយនេះរលាយបើ Jungkook មិនព្រមយកនាងមកធ្វើជាប្រពន្ធ!» Taehyung«ហេតុអ្វីក៏នាងអាក្រក់យ៉ាងនេះ ?» គ្រប់គ្នាលានមាត់ ទ្បើងពេលលឺចម្លើយចេញពីមាត់របស់ Taehyung ។
«នាងមិនមែនជាមនុស្សល្អតាំងពីដើមទៅហើយនាង
ព្យាយាមដើរយកសង្សារគេនិងប្តីគេមករហូតនាងមិន
មែននៅល្អនិងលូយឆាយដូចដែលអ្នកទាំងអស់គ្នាទ្បើយហើយដែលខ្ញុំមិនផុសតានបណ្តាញសង្គមនេះមិនមែនថាខ្ញុំខឹងប្តីអ្វីនោះទេព្រោះខ្ញុំគិតថាវាអត់ប្រយោជន៍ព្រោះវាជារឿងគ្រួសារខ្ញុំគិតថាបើប្តីខ្ញុំមិនមានមុខមាត់ក៏មិនមែនអ្នកណាមកចុះព័ត៌មានបែបនេះដែរ» Taehyung កំពុងតែយកជីវិតមួយនេះទៅប្រៀបធៀប ជាមួយនិងជីវិតកាលពីមុនពីមុខគេក្រមែនតែគេសប្បាយចិត្តណាស់គ្រួសារមានតែពាក្យថារីករាយមិនដូចជាពេលនេះមានគ្រប់យ៉ាងតែរឿងឥតឈប់ឈរ។«ហើយចុះរឿងកូននោះអូន Tae ?»
«ខ្ញុំពិតជាមានកូនមែនហើយខ្ញុំក៏គិតថាទុករឿងនេះជារឿងសម្ងាត់ព្រោះតែមិនចង់ឲ្យគ្រាប់ពុកដូចជា Festina បុកធ្វើបាបតែមកដល់ដំណាក់កាលនេះហើយលាក់ក៏មិនបាន!! សូមអ្នកទាំងអស់គ្នាកុំគិតអាក្រក់លើប្តីខ្ញុំអីគាត់ជាមនុស្សល្អណាស់គាត់មើលថែខ្ញុំបានយ៉ាងល្អខ្ញុំគិតថាប្រហែលជាគ្មានអ្នកណាដូចគាត់ទ្បើយ!! » Taehyung សម្លឹងមើលទៅមុខប្តីព្រមទាំង ញញឹមមួយរយៈនេះ Jungkook ពិតជាមើលថែគេ បានយ៉ាងល្អមែនទោះជាពេលខ្លះគេរករឿងហួសហេតុក៏ប្តីនៅតែមិនថាអី។
«ចុះអ្នកទាំងពីរដែលឈ្លោះគ្នាទេ ?»
«រឿងគ្រួសារវាតែងតែមានហើយការឈ្លោះគ្នាតែភាគច្រើនខ្ញុំតែងតែធ្វើជាអ្នកចាញ់ដោយទៅលួង Tae មុនជានិច្ចឯងយើង មិនចាំបាច់ធ្វើជាឈ្នះរាងខ្លួនទ្បើយព្រោះយើងជាប្តីប្រពន្ធគ្នានៅផ្ទះជាមួយគ្នារាល់ថ្ងៃ» Jungkook
«លោក Jeon ពិតជាល្អដល់ហើយ» គេនិយាយសរសើរ ទៅកាន់ Jungkook មើលទៅបែបគេល្អមែនហើយទើប Taehyung សរសើរអត់ដាច់ពីមាត់បែបនេះ។
«យើងមិនចាំបាច់ខឹងគ្នាយូរនោះទេព្រោះមុននិងក្រោយគង់តែត្រូវគ្នាដដែលសុខចិត្តស្តាប់ហេតុផលគ្នាវិញវាល្អជាជាង!» Jungkook
«ហេតុផលគឺជាអ្វីដែលគ្នាទាំងអស់គ្នាត្រូវមានដាក់ក្នុងខ្លួនហើយអ្នកទាំងអស់គ្នាមានហេតុផលច្បាស់លាស់នោះជីវិតអាពាហ៍ពិពាហ៍គឺមិនចេះប្រេះស្រាំទេ» Taehyung
Fan ដែលឈរស្តាប់នាំគ្នាហូរទះដៃពេលដែលទទួលបាន ចម្លើយពិតអស់ហើយឯអ្នកដែលស្តាប់តាមទូរទស្សន៍ក៏សប្បាយចិត្តទៀត។
«ឯងឃើញទេកូនយើងគេស្រទ្បាញ់ប្រពន្ធគេប៉ុណ្ណា ?» Mr.Jeon
«តែក៏មិនសូវទុកចិត្តដែរ ! ខ្ញុំចង់តែជួបមុខ ហ្វេស្ទីស្អី និងទេអីក៏មុខក្រាស់ម្លេះ ?» Ms.Jeon និយាយទាំងម៉ួម៉ៅ។
__
ទីងៗ...សម្លេងចុចកណ្តឹងនៅ Condo របស់ Festina បន្លឺទ្បើងនាងក៏ដើរទៅបើកដោយអារម្មណ៍មិនល្អព្រោះនាងទើបតែមើលព័ត៌មានអស់ទាំងនោះហើយ។
ក្រាក...
«សូមអញ្ជើញអ្នកនាងទៅកាន់បុស្តិ៍ប៉ូលិស» ប៉ូលិសប្រមាណជាពីរនាក់ឈរចាំនៅខាងមុខទ្វារ។
«លោកប៉ូលិសច្រទ្បំមនុស្សហើយ» Festina និយាយ តវ៉ាទាំងញ័របបូរមាត់។
«ខ្ញុំមិនច្រទ្បំទេអ្នកនាង Festina Woltemas» ប៉ូលិសហៅឈ្នោះនាងពេញតែម្តង។
«អាយ៎» Festina រកទាញទ្វារបិទតែប៉ូលិសលឿនជាងនាង ! នាយប៉ូលិសក៏ចូលទៅវាយខ្មោះហើយនាំនាងទៅបុស្តិ៍តែម្តងព្រោះ Jungkook ជាប្តឹងដោយផ្ទាល់ពី បទបរិហារកេរ្តិ៍និងមើលងាយព្រមទាំងនិយាយពាក្យ បំផ្លើស។
[ ចូលគុក។ ]
To Be Continu ♡
#LIENIE+សុំទោសបើសិនជាសរសេរខុសកន្លែងណា។