episode 42

2.9K 139 0
                                    

  យប់នេះមិនខុសពីម្សិលមិញមាឌតូចងើបទ្បើងក្អួត ប៉ុន្មានដងមិនដឹងរាល់មិនអស់តែក៏មានប្តីចាំជូនទៅ
បន្ទប់ទឹក។

_ព្រឹកទ្បើង

"អ៊ែក ខិខិ" ថេយ៉ុងក្អកខិខិនៅក្នុងបន្ទប់ទឹកវាលើសពី ម្សិលមិញទៅទៀតធ្វើឲ្យជុងហ្គុកគេបារម្ភជាខ្លាំងមិនចង់ទៅធ្វើការសោះហើយខ្លាចប្រពន្ធបានរឿងអ្វីកើតទ្បើង។

«Tae អូន Ok ដែលឬអត់នេះ ?» Jungkook សួរសំណួរ នេះមិនដឹងជាប៉ុន្មានដងទៅហើយទេគេសួរបញ្ជាក់ដដែលៗ។

«អូនមិនអីទេបងទៅធ្វើការទៅ អ៊ួក» Taehyung ស្រែកចេញពីបន្ទប់ទឹកតែមិនទាន់ផុតពីមាត់ផងក៏ក្អួតទៀតបាត់ទៅហើយ។

«បងទៅបានយ៉ាងមិចបើអូនក្អួតបែបនេះនោះ ?» Jungkook

«អ៊ួកៗ» Taehyung ក្អួតចង់បែកប្រម៉ាត់ថ្លាន់កូនអើយកូនធ្វើបាបម៉ាក់ម្លេះ?

«ទៅក្រុមហ៊ុនជាមួយបងទៅបងបានមើលថែអូនផង» Jungkook ដើរទៅគ្រាប្រពន្ធពេលគេដើរចេញមកពី បន្ទប់ទឹក។ 

«អូនមិនចង់ទៅទេបើទៅបងមិនបានធ្វើការទេ» គេដឹងថាប្តីបារម្ភតែគេមិនចង់ក្លាយជាបន្ទុករបស់ Jungkook ទ្បើយ។

«អត់ទេបងមិនចង់ឲ្យអូននៅផ្ទះតែម្នាក់ឯងទេ តោះ» Jungkook មិនចាំចម្លើយរបស់ប្រពន្ធគេក៏លើក Taehyung មកបីដើរចុះទៅក្រោមបាត់គួរតែដឹងស្រាប់ហើយថាមាឌតូចគ្មានសិទ្ធិទៅតវ៉ាទេមានតែព្រមនិងឯង។

#ក្រុមហ៊ុន

Jungkook បណ្តើរ Taehyung ដើរចូលទៅក្នងក្រុមហ៊ុន ដោយកាន់ដៃគ្នាជាប់មិនរបេះសោះ។

«ចៅហ្វាយដាច់ចិត្តមកក្រុមហ៊ុនហើយ ?» Christian

«ហើយឯងវាស្អីណាស់ណាយើងមិនបានក្រុមហ៊ុនមួយថ្ងៃដោះក៏ម្លេះៗ?» Jungkook ស្តីឲ្យគេវិញហ៊ានមកសួរនាំគេផងខ្លួនជាកូនចៅសោះ?

«សួរថ្ងៃក៏ដោយដឹងខ្ញុំហត់ទេ?» Christian សួរគេញ៉ែតធ្វើឲ្យ Taehyung ដែលស្តាប់លឺមិនពេញចិត្តជាខ្លាំង។

«វាយ៉ាងមិចនិង?» Taehyung សួរទៅ Christian ចង់បង្ករឿងជាមួយប្តីគេហ៎?

«មានអីអ្នកប្រុស ហិហិ» Christian សើចទាំងមិនសមមុននិងដើរចេញទៅមានអារម្មណ៍ថាចៅហ្វាយតូចកាចជាងមុន យ៉ាងមិចមិនដឹង។

«តោះ ចូលទៅក្នុងអូហ្វីស» Jungkook គេអស់សំណើចមិន នឹកស្មានថា Taehyung គេចេះកើតចិត្តខឹងដោយសារតែរឿងអស់ទាំងនេះដែល។

#Office 

«អូនអង្គុយលេងទីនេះហើយណា» Jungkook ឲ្យប្រពន្ធអង្គុយនៅលើសាទ្បុងសឹមគេដើរទៅអង្គុយនៅលើកៅអីធ្វើការតាមធម្មតា។

«Jung ?» Taehyung

«បាទ ?» Jungkook គេឆ្លើយតែមាត់តែដៃកំពុងតែញាប់ក្នុងការសញ្ញេឯកសារដែលនាំចេញនាំចូលទ្បាន។

«ហេតុអ្វីបងមិនមើលមុខអូន ?» Taehyung សួរទៅគេទាំងមិនពេញចិត្ត។

«អួយ ប្រពន្ធបងកំពុងតែមើលឯកសារណា៎» Jungkook
ព្យាយាមឆ្លើយយ៉ាងស្រទន់បំផុត។

«ឯកសារសំខាន់ជាងអូនមែនទេ ?» Taehyung តម្បើងសម្លេងស្រែកដាក់គេ។

«អត់ទេ!» Jungkook ទម្លាក់ប៊ិចចុះមុននិងដើរមករកគេមើលចុះខឹងទៀតហើយ។ រាងក្រាស់បងអង្គុយនៅជិតគេមុននិងលើកមាឌតូចមកអង្គុយនៅលើភ្លៅព្រមទាំងលើកដៃឱបចង្កេះតូចរបស់គេ។

«ចេញទៅកុំមកឱបអូន» Taehyung ដេញតែមាត់តែ
ស្រងំឲ្យឱបធ្វើមិនដឹង។

«អួយ ខឹងអីទៀតហើយលោក ??»

«បងចង់ថាអូនរករឿងបងច្រើនហើយខឹងមិនរើសមុខមែន ទេ?» Taehyung ញ៉ែតៗដាក់គេ។

«អត់ទេបងមិនបានថាទ្បើយអូនល្អបំផុតអូនមានអីឬ? អូនឃ្លានហើយមែនទេ?» Jungkook ប្តូររឿងទៅនិយាយរឿងផ្សេង។

«កុំមកប្តូររឿង!» គេស្រែកឲ្យប្តី។

«អួយ ប្រពន្ធហ៎» Jungkook ពេបមាត់ដាក់គេឥទ្បូវកាច នោះកាច។

«បងលែងស្រទ្បាញ់អូនហើយ» Taehyung គេរលីង រលោងដាក់ប្តី។

«ស្រទ្បាញ់ៗខ្លាំងណាស់ចង់លេបចូលមកក្នុងពោះហើយ!» Jungkook ថើបគេខ្សឺតៗ។

«បងធុញនិងអូន» Taehyung ឱនមុខចុះនិយាយទាំងអន់ចិត្ត។

«មិនដែលទេអូនកុំគិតបែបនេះអីតោះទៅមើលឯកសារពីរនាក់ បងណ៎ា» Jungkook លើក Taehyung មកពរដើរទៅរកកន្លែងមើលឯកសារគេដាក់ឲ្យប្រពន្ធអង្គុយនៅលើភ្លៅជាប់។

[ ស្រទ្បាញ់ទើបថ្នម។ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Tempat cerita menjadi hidup. Temukan sekarang