សម្រាប់ Festina វាពិតជាពិបាកខ្លាំងណាស់ព្រោះនាងគ្មានឪពុកម្តាយនិងមិត្តភក្តិច្រើនដូចគេបើនិយាយពីមិត្តនាងគ្រាន់តែឮថានាងជាប់គុកគឺបាត់គ្នាអស់រលីង។
«លែងយើងៗពួកអាប៉ូលិសចង្រៃកុំយកដៃមកប៉ះយើង» Festina រមើលរមួលដូចជាអន្លង់ត្រូវភ្លើង។
«អ្នកនាងធ្វើចរិតឲ្យស្រួលបួលបន្តិចទៅនេះជាបុស្តិ៍មិនមែនផ្ទះរបស់អ្នកនាងទេ» ប៉ូលិស
«ហឹស ចាប់មើលបើយើងចេញពីគុកបានយើងនិងចាប់ឯងដាក់គុកជាមិនខាន» Festina
«សង្ឈឹមថាអ្នកនាងនិងបានចេញចុះ» ប៉ូលិសម្នាក់នោះ និយាយឌឺដងទៅកាន់នាង។
___
ការកាត់ទោសក៏បានស្រេចដោយចេញពីមាត់របស់ Jungkook នឹង Taehyung ពួកគេមិនបានសុំឲ្យប៉ូលិសកាត់ទោសនាងខ្លាំងទ្បើងដូច្នេះនាងជាប់ព័ន្ធធនាគារតយៈ ២០ ឆ្នាំណាមួយនាងក៏ជាតារាផង។
អ្នកកាសែតឈរតម្រៀបជួរគ្នាចាំថតរូបរបស់ Festina ដែលដើរចេញពីបុស្តិ៍ដោយសម្លៀកបំពាក់ជាអ្នកទោស។
«ចេញកុំមកថតយើងចេញ» Festina ស្រែកដូចជាមនុស្សឆ្កួតកាលបើមនុស្សជាច្រើនចោមរោមថតរូបនាង។
ក្រឹបៗៗ គ្មានអ្នកណាស្តាប់មួយទ្បើយតែផ្គើនថតទ្បើង Festina ស្រែកផងយំផងអ្វីៗគ្រប់យ៉ាងគឺរលាយអស់ហើយពេលនេះនាងមានតែអ្នកស្អប់ខ្ពើមប៉ុណ្ណោះ។
«អាយ៎ ហាហា ចាំនិងចាប់ពួកឯងដាក់គុកចាំមើលចុះ» Festina និយាយផងសើចខណៈពេលនេះនាងបាត់បង់
ស្មារតីរបស់ខ្លួនឯង។«សូមផ្លូវបាទ» ប៉ូលិសក៏ដើរគៀសៗនាំ Festina ទ្បើង លើទ្បាននាតាមផ្លូវនាងសើចផង យំផងតែម្នាក់ឯងយ៉ាងគួរឲ្យអាណិត។
#KookTae's Scene
«អ្ហឹកៗ» សម្លេងយំអណ្តឺតអណ្តកបន្លឺទ្បើងស្របពេលដែលមើលព័ត៌មានចាក់បញ្ចាំងនៅលើទូរទស្សន៍។
«អូនយំ ?» Jungkook
«អឹម» Taehyung ងួកក្បាលក្រោយពីឃើញសកម្មភាព
របស់ Festina ចាក់បញ្ចាំងនៅលើទូរទស្សន៍នាងគួរឲ្យអាណិតខ្លាំងណាស់។ មែនគេធ្លាប់ខឹងស្អប់គុំគួននិង Festina តែការបើឃើញនាងក្នុងសភាពបែបនេះគេក៏អាណិត។«អូនអាណិតមែនទេ ?» Jungkook
«ពិតមែនហើយនាងគ្មានអ្នកណាខ្វល់ខ្វាយសោះសូម្បីតែឪពុកម្តាយ» Taehyung
«ជាកម្មរបស់នាងទេ» Jungkook
«ហឹម នាងមានលុយរាប់ពាន់ដុល្លារមិនសមមកធ្វើឲ្យខ្លួនឯងធ្លាក់ខ្លួនទេ» នេះហើយមកពីភាពលោភលន់មិនស្ងប់ស្ងល់មានហើយចង់បានទៀត។
«ចាប់ពីពេលនេះទៅបងសង្ឈឹមថាគ្រួសារយើងនិងមានតែសុខទៅចុះ !» Jungkook
«អូនក៏សង្ឈឹមដូចគ្នាខ្លាំងទៀតផង» Taehyung ផ្តេកក្បាលនៅលើទ្រូងមាំរបស់ប្តី។
«បងនិងមិនឲ្យអូនលំបាកទៀតទេសុំទោសចំពោះរឿង កន្លងមក» Jungkook ឱនមកថើបសក់នាងមួយខ្សឺត ។
«បើបងមានស្រីទៀតអូននិងរត់ចោលបងមិនខាន
ហើយមុននិងរត់សុំកាត់អានេះចោលសិន» Taehyung ងើងទ្បើងចង្អុលទៅ Jungkook តូច។«បងសុខចិត្តឲ្យអូនកាត់តែយកដៃអូនមកធ្វើជាកន្ត្រៃ» ស្តាប់សម្តីប្តីរបស់គេនិយាតចុះលោកអើតមាត់គ្មានគម្របទេ។
«រោគចិត្ត» Taehyung ខាំមាត់សម្លក់ប្តី។
«កាត់ឥទ្បូវនេះក៏បានណា» Jungkook ធ្វើជាយកដៃ មកដោះខ្សែក្រវ៉ាត់។
«អាយ៎ អត់ទេ» Taehyung ដាក់គេផាយរត់ចេញតែម្តងលោកអើយ !!!
«ហិហិ» Jungkook សើចដោយគ្រវីក្បាលតិចៗកូនមួយហើយនៅអៀនដល់ណាទៀត ? យ៉ាប់មែនលោកប្រពន្ធនេះ !!
[ សុខៗមោរឲ្យគេកាត់ 😞✋ ]
To Be Continue ♡