@Company's Jeon
ក្រុមហ៊ុនទ្បានមួយនៅចំកណ្តាលពីក្រុងជាកន្លែងល្អ មួយសម្រាប់ការរកសុីជាទីបំផុត Yoongi បានដាក់ ក្រុមហ៊ុននេះជាឈ្មោះ Jungkook ដោយផ្ទាល់តែម្តង គេបានរើសយកបុគ្គលិកមកទុកឲ្យស្រាប់ដោយបាន
ទ្បានទំនើបៗ ល្អៗ ប៉ុន្មានរយគ្រឿងមកស្តុកទុក។Jungkook ចុះពីលើទ្បានសេរីទំនើបដោយមានភាព ជឿជាក់បុគ្គលិកក៏ឈរចាំទទួលចៅហ្វាយហើយជា
ស្រេចដោយឲ្យគេកាត់ខ្សែបូរជាមុន។នាយយកកន្រ្តៃពីលើថាសមាសមុននិងកាត់ខ្សែបូរនោះចេញសម្លេងហូរក៏លឺទ្បើង Jungkook លេចស្នាម ញញឹមចេញមកធ្វើឲ្យបុគ្គលិកស្រីៗអត់និងលង់សម្រស់មិនបាន។
ពួកគេទាំងអស់បានដើរចូលទៅខាងក្នុងដោយមានគេរៀបចំតុអាហារសម្រាប់សម្ភោធក្រុមហ៊ុន។
«សួស្តីអ្នកទាំងអស់គ្នា!! ខ្ញុំ Min Yoongi ខ្ញុំជឿថា អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ខ្ញុំហើយក្រុមហ៊ុននេះខ្ញុំកសាងទ្បើងដើម្បីទុកជាកាដូរឲ្យប្អូនប្រុសតែម្នាក់គត់
របស់ខ្ញុំហើយចាប់ពីពេលនេះទៅគេនិងក្លាយជាម្ចាស់
កក្រុមហ៊ុននេះយ៉ាងពេញសិទ្ធិ!» YoongiClab Clab** សម្លេងទះដៃបានបន្លឺទ្បើងបញ្ជាក់ពី ភាពស្វាគមន៍យ៉ាងកក់ក្តៅ Yoongi ក៏បានហុចមេក្រូ ឲ្យ Jungkook ដើម្បីឲ្យទ្បើងនិយាយ។
«សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Jeon Jungkook ខ្ញុំរីករាយ ខ្លាំងណាស់ដែលបានមកធ្វើជាប្រធានក្រុមហ៊ុននៅទីនេះខ្ញុំសន្យាថាខ្ញុំនិងធ្វើជាចៅហ្វាយដ៏ល្អបំផុតសម្រាប់
កូនចៅដូចជាបងប្រុសរបស់ខ្ញុំអញ្ចឹង! ខ្ញុំអាចនិងមិន ចេះស្ទាត់តែខ្ញុំនិងខំប្រឹងឲ្យអស់ពីសមត្ថភាព» JungkookClab Clab បុគ្គលិកទះដៃដោយសេចក្តីស្ញប់ស្ញែង ព្រោះអី Jungkook គេស្រដីបានយ៉ាងល្អ។
ថ្ងៃទីមួយបានបញ្ចប់ទៅដោយរលូន Jungkook ត្រទ្បប់មកផ្ទះវិញដោយយកទ្បានមកមួយគ្រឿង
សម្រាប់ជិះផ្ទាល់ខ្លួនណាមួយគេក៏ចេះបើកទ្បានស្រាប់វាមិនសូវជាលំបាកទ្បើយ។ចំណែកឯមាឌតូចលឺប្តីធ្វើបានល្អបែបនេះគេក៏សប្បាយ ចិត្តព្រោះអីប្តីគេបានទទួលជោគជ័យលើវិស័យការងារ មួយដែលមិនអាចនឹកស្មានដល់។
ថ្ងៃទីពីរមកដល់គឺដូចថ្ងៃទីមួយដូចគ្នាគ្រាន់តែគេត្រូវ បើកទ្បានទៅក្រុមហ៊ុនដោយខ្លួនឯងនិងដើរចូលទក្រុមហ៊ុនដោយគ្មានអ្នកដឹកដៃតែមិនថ្វីគេត្រូវតែជឿជាក់លើខ្លួនគេ Jungkook ដើរចូលទៅញញឹមយ៉ាងស្រស់ ដាក់កូនចៅដល់ឲ្យគេភ្លឹកគ្រប់ៗគ្នាព្រោះមិនដែលមានចៅហ្វាយឯណារួសរាយបែបនេះពីមុនមក។
#Office
«Wow !» Jungkook ចូលមកអង្គុយនៅ Office គេ ដកដង្ហើមមួយខ្យល់ចេញអារម្មណ៍ពេលអង្គុយនៅទីនៅលើកៅអីនេះពិតជាមានអារម្មណ៍ថាប្លែកខ្លាំងណាស់។
តុក តុក..
«ចៅហ្វាយ?»
«ចូលមក» Jungkook នាយរៀបរឹកដូចជា Yoongi ព្រោះពេលធ្វើការគេត្រូវមុឺងម៉ាត់។
«នេះចាស៎ឯកសារលក់ទ្បានមានគេស្នើទិញទ្បានពីក្រុមហ៊ុនយើងចំនួន ៥ ដាក់ទៅក្រុមហ៊ុនលក់ទ្បានតូចៗ របស់គេ»
«អឹម ល្អខ្លាំងណាស់រៀបចំឲ្យហើយឲ្យគេមុននិងស្អែក ទៅកុំឲ្យយឺតយ៉ាវធ្វើការកាន់តែលឿនគេនិងសរសើរ» Jungkook
«ចាស៎»
«ខ្ញុំសុំសញ្ញេត្រដាសនេះឲ្យហើយចាំឲ្យគេយកទៅ
សញ្ញេបន្តរចុះទទួលលុយសុទ្ធហាមឲ្យជំពាក់ព្រោះខ្ញុំ
មិនចង់ឲ្យជាប់បំណុលអ្វីទ្បើយ» រាងក្រាស់នាយ ត្រដាសមកមុននិងសញ្ញេហើយក៏ហុចទៅឲ្យនាង! ដោយលក់ទ្បានមក ៥ គ្រឿងគិតថាក្រុមហ៊ុននេះ ដំណើរការបានល្អហើយព្រោះអីវាទើបតែបើកដំបូងណាមួយក្រុមហ៊ុននេះមានអ្នកស្គាល់ស្រាប់ដូច្នេះវាមិនសូវលំបាក។[ ជោគជ័យបានមួយកម្រិតហើយ។ ]
To Be Continue 🥀