សំណួរនេះធ្វើឲ្យរាងក្រាស់ទាល់ជាខ្លាំងគេមិនដឹងថាត្រូវឆ្លើយយ៉ាងមិចឲ្យសមគេក៏មិនដឹងខ្លួនគេដែលថាគេស្រទ្បាញ់អ្នកណានោះ។
«បងឃើញទេបងផ្តល់ចម្លើយឲ្យអូនមិនបានអញ្ចឹងបានន័យថាបងស្រទ្បាញ់ Jeon អ្ហឹកៗ» Taehyung
«បងមិនបានស្រទ្បាញ់នាងទេ !!» Jungkook
«បងមិនច្បាស់ក្នុងចិត្តខ្លួនដែលទេ !» Taehyung
«មេត្តាអូនយល់ពីចិត្តបងផងបានទេ ?» Jungkook
«អូនយល់ហើយយល់ច្បាស់ទៀតផងថាបងស្រទ្បាញ់នាងបងខ្វះនាងមិនបានទេអូនស្គាល់បងយូរហើយមិនមែនអូនមិនដឹងពីចរិតបងទេ !»
«បងមិនទាន់ច្បាស់ក្នុងចិត្តទេ !» Jungkook
«ពេលណាទើបបងច្បាស់ ? ទាល់តែបាត់បង់អូន ?» គេបង្ហើបសំណួរដែលលាក់ទុកចេញមកត្រូវចាំការអត់ទ្រាំមានដែនកំណត់។
«ហេតុអ្វីអូននិយាយបែបនេះ?» នាងសួរទាំងមិនពេញ ចិត្ត។
«បងដែលខ្លាចបាត់បង់អូនទេ JEON ? បងដឹងទេថាឥទ្បូវបងប្លែកខ្លាំងណាស់បងមិនមែនជា Jungkook ដែលអូនធ្លាប់ស្គាល់ទេ
អ្ហឹក» គេហាមឃាត់ទឹកភ្នែកមិនឲ្យស្រក់មិនបានគេចង់ធ្វើខ្លួនឲ្យរឹងមាំដូចពីដំបូងតែវាហួសហេតុពេក។«បងប្រាកដជាខ្លាចអូនក៏ដឹងថាបងស្រទ្បាញ់អូន ?» Jungkook
«អត់ទេៗ ! បងមិនស្រទ្បាញ់អូនទេមនុស្សស្រទ្បាញ់គ្នាគេមិនដែលធ្វើបែបនេះទេ JEON !» Taehyung តវ៉ាទ្បើងភ្លាមៗគេនៅហ៊ានអះអាងថាគេស្រទ្បាញ់ទៀតទាំងដែលទង្វើគេធ្វើនេះមិនមែនពាក្យថាស្រទ្បាញ់ផងនោះ ?
«អូនដូចជារករឿងបងពេកហើយ Tae ?» Jungkook
«រករឿង ? ហុឹស អូនគ្រាន់តែសួរអូនមិនបានរករឿងបងទេ !» មាឌតូចសើចហួសចិត្តនេះគេរករឿងមែនរឺ ? គេជាមនុស្សគួរឲ្យធុញ ? ត្រង់ខ្លួនជាអ្នកដើមហេតុនៃរឿងហេតុអ្វីគេមិនថាឲ្យខ្លួនឯងផងទៅ ?
«បញ្ចប់វាត្រឹមនិងទៅបងប្រញាប់ទៅក្រុមហ៊ុន !» Jungkook
«ត្រង់បងគេងជាមួយនាងហេតុអ្វីបងមិនប្រញាប់បងផ្ទះផងទៅ
គ្រាន់តែនិយាយជាមួយបងហត់ណាស់មែនទេ ?» Taehyung ចង់បានចម្លើយមួយនេះយ៉ាងខ្លាំង។«មែនបងហត់ !» ចម្លើយពិតក៏ចេញមកពេលនេះគេយល់ហើយថាសម្តីគេវាគ្មានតម្លៃបន្តិចទាល់តែសោះវាគ្រាន់តែជាខ្យល់ព្រោះអីគេហត់និងស្តាប់អញ្ចឹងហើយគេ មិនបានយកចិត្តទុកដាក់ជាមួយទេ ។ :)
«បើបងហត់ណាស់ចាប់ពីពេលនេះទៅអូនលែងនិយាយទៀតហើយ !» បើគេថាគេហត់ហើយយើងចាំបាច់និយាយធ្វើអី ? យើងក៏គ្មានការអីត្រូវតស៊ូទៀតដែរ !!
Jungkook ក៏ដើរគេចចេញទ្បើងទៅលើបន្ទប់បាត់ដោយមិនចាំយូរតទៅទៀតគេហត់អស់កម្លាំងមកដល់ផ្ទះក៏មានរឿងគេសែនធុញធប់ ។
រាងក្រាស់ដើរទៅបាត់មាឌតូចរហ័សរត់ចេញមកក្រៅគេស្រែកយំឲ្យអស់ពីចិត្តតែម្តងព្រោះគេអួលណែនធប់ចង់ស្ទះទ្រូងស្លាប់។
«អ្ហឹកៗ បងដែលសួរអូនថាអូនហត់រឺអត់ទេ JEON ? បងមិនដែលខ្វល់ពីអូនទេ អ្ហឹកៗ» ឯណាការខ្វល់ខ្វាយ ? ឯណាពាក្យសន្យាថានិងមើលថែស្រទ្បាញ់បីបម ? ពាក្យទាំងនោះជាការកុហក ។
Jungkook គេងូតទឹកយ៉ាងលឿនព្រោះប្រញាប់រួសរាន់ទៅក្រុមហ៊ុនណាមួយមានការងារធ្វើហើយមួយទៀតគឺមិនចង់នៅផ្ទះ ។
Jungkook ដើរចុះចេញពីផ្ទះជួនពេលដែល Taehyung ដើរចូលទៅពួកគេទាំងពីរសម្លឹងមើលទៅភ្នែកគ្នាទៅវិញទៅមកមិនចាំយូរអ្នកដែលដើរគេចមុនគឺជា Taehyung គេគ្មានភាពក្លាហានក្នុង
ការសម្លឹងមើលភ្នែករបស់ប្តីទ្បើងឲ្យតែមើលភាពឈឺចាប់ក៏រត់
ចូលមក។[ បងផ្តល់ការឈឺចាប់ច្រើនជាស្រទ្បាញ់ JEON ]
To Be Continue ♡