#Taehyung's House
Jungkook នាយបានដើរមករកប្រពន្ធដល់ផ្ទះម្តាយក្មេកតែម្តងតែថាហេតុអ្វីគេមិនឃើញប្រពន្ធគេសោះអញ្ចឹងឬមួយឪពុកម្តាយគេបោក ??
«អាវ៎ Jungkook» Mr.Kim
«ជំរាបសួរពុក» Jungkook លើកដៃសំពះ។
«មករក Tae មែនទេ ??» Mr.Kim និយាយបែបនេះព្រោះជឿថាបើមករកវាមិនអាច។
«បានមែនហើយគេនៅទីនេះដែលមែនទេ ??» Jungkook គេហាក់ជាសប្បាយចិត្តពេលលឺឪពុកក្មេកនិយាយបែបនេះអញ្ចឹងប្រពន្ធប្រហែលជានៅទីនេះមែនហើយ។
«Tae នៅលើបន្ទប់ឯណោះ» Mr.Kim
«បាទ អញ្ចឹងខ្ញុំទៅរកគេសិនហើយ» គេតហ័សភៀសខ្លួនដើរ ចូលទៅក្នុងផ្ទះយ៉ាងលឿន។
«បន្ទប់គេនៅជាន់ទីមួយប្រយ័ត្នចូលខុសបន្ទប់» ឪពុកក្មេកស្រែកប្រាប់ពីក្រោយ។
#បន្ទប់
Jungkook ប្រើកម្លាំងដៃបើកភ្នែកថ្នមៗគេមិនបានបង្ករជាសម្លេងរំខានទ្បើយ។ នាយក៏ឃើញថាមានរាងកាយតូចច្រទ្បឹងកំពុងតែគេងបែរខ្នងខ្លួនញ័រទទ្រើក។
«Tae» Jungkook ទម្លាក់ខ្លួនមកអង្គុយពីលើមិននិងយកដៃទៅដាក់លើក្បាលគេ។
«ចេញទៅ» មាឌតូចដេញនាយចេញភ្លាម។
«អូនកុំបែបនេះអីបងសុំទោសមុននេះបងអារម្មណ៍មិនល្អ» អ្នកណាៗក៏ដឹងថាប្រច័ណ្ឌខ្លាំងបានន័យថាស្រទ្បាញ់ខ្លាំងតែសម្រាប់មនុស្សប្រុសអ្នកណាក៏ដូចអ្នកណាដែលគេមិនចូល ព្រោះវាជារឿងដ៏រញ៉េរញ៉ៃមួយ។
«ចាំស្អែកចាំនិយាយគ្នានិយាយពេលនេះក៏មិនដឹងរឿងដែរ» មាឌតូចនិយាយដាច់ៗព្រោះនៅយំអណ្តឺតអណ្តកនៅទ្បើយទេ។
«អូនកុំបែបនេះអីណាបងមិនបានស្រទ្បាញ់ Heeyoon ទ្បើយអូនក៏ដឹងថានាងនៅក្មេងយ៉ាងណាបងថាឲ្យអូនបែបនេះក៏ព្រោះតែមិនចង់ឲ្យគេស្អប់ឬនិយាយដើមអូន» គួរតែដឹងហើយថាចាស់ៗនៅស្រុកប្រកាន់និងបុិននិយាយដើមប៉ុណ្ណាចុះបើពួកគាត់ឮសម្តីអស់នេះចេញពីមាត់ Taehyung គាត់មិនយកទៅនិយាយដើមស្លាប់ ហើយទេ ? មិនស្រួលៗគេថាបានទៅនៅទីក្រុងភ្លេចកំណើតដើមទៀត !!