ក្រោយពីកែសម្រួលរឿងគ្រប់យ៉ាងចប់អស់ហើយពួក គេទាំងពីរក៏ចុះមកក្រោមដើម្បីហូបបាយថ្ងៃត្រង់ព្រោះម្តាយក្មេកហៅ។
«នេះញុាំឲ្យច្រើនៗទៅណាពៅចៅម៉ែ» Ms.Kim ចាប់ បន្លែបៃតងដាក់ចូលចានរបស់កូន។
«បាទ ម៉ែ» Taehyung
«និយាយអញ្ចឹងពីព្រឹកមិញទៅណាពុកហើយដើរចេញពីផ្ទះទាំងពីរនាក់» Mr.Kim
«ទៅជ្រោះនិងណាពុក» Jungkook
«កុំឧស្សាហ៍ទៅពេកទីនោះគ្រោះថ្នាក់ណាស់» គាត់មិនមែនចង់និយាយពីរឿងសត្វសាហាវអីទេតែគាត់គិតពីសុវត្ថិភាពរបស់ Taehyung នឹងកូនច្រើនជាង។
«បាទ ពុក» Jungkook
«ថ្ងៃណាទៅវិញកូន ??» Ms.Kim
«អាទិត្យម៉ែ» Jungkook
«ម៉ែថាឲ្យ Taehyung នៅទីនេះទៅល្អទេគេមានកូនហើយមិនគួរឲ្យគេនៅម្នាក់ឯងទ្បើយ» Ms.Kim
«មិនអីទេម៉ែខ្ញុំយក Taehyung ទៅជាមួយខ្ញុំរាល់ថ្ងៃ តើ» បើឲ្យ Taehyung នៅទីនេះគេសុខចិត្តមិនទៅសេអ៊ូលក៏បានបើរាល់ដងគេងឱបថើបរហូត។
«តែវារំខានកូនណាស់» Ms.Kim
«មិនរំខានទេម៉ែ Taehyung គេស្រួលណាស់គ្រាន់តែហូបច្រើនបន្តិច» រាងក្រាស់សើចដាក់ម្តាយក្នេកពេលនេះ Taehyung ក៏បែរទៅសម្លក់គេភ្លាម។
«បងចង់ថាអូនជាជ្រូកមែនទេ ??» Taehyung
«នេះ Jungkook គេមិនបាននិយាយអីទេណាកូននិយាយតែខ្លួនឯងទេ» Mr.Kim ក៏លូកមាត់ដើម្បីចង់ធ្វើបាបកូន
«ពុកហ៎» មើលចុះញិកញ៉ក់កាច់រឹកកាចរាងសម្បើមណាស់។
«កុំពេបមាត់មាត់អញ្ចឹងកូនអាក្រក់មើលណាស់» នេះលេងវាយព្រួត ?? នេះជាកូនបង្កើតណាមិនព្រមទេ !!
«ម៉ែ» Taehyung (ᗒᗩᗕ)
«ឈប់ញោះគេទៅម៉ែយំបែកគ្នាឥទ្បូវហើយ» Jungkook ប្រាប់ថាឲ្យម៉ែញោះ Taehyung តែគេជាអ្នកញោះដោយខ្លួន។
«អឹស ឈប់ញុាំហើយ» មាឌតូចដើរចេញពីតុបាយងរគូទខ្ទើត។
«ល្មមឈប់ហើយបើបាយអស់ពីរចានហើយ» Mr.Kim ញោះកូនពីក្រោយទាំងសើច។
«អ្ហឹស» ដឹបៗ Taehyung គេដើរទ្រ្ទាំជើងមាំងៗចង់ផុងឥដ្ឋ។
«ហាហា» អ្នកទាំងបីមើលពីចម្ងាយទាំងញញឹម។
«ខ្ញុំទៅលួងប្រពន្ធសិនហើយ» Jungkook ប្រញាប់ដកខ្លួនទៅបន្ទប់ភ្លាមមើលមិនទៅលួងទេច្បាស់ជាបានគេងក្រៅបន្ទប់ហើយ។
រាងក្រាស់ដើរសម្តៅមកបន្ទប់យ៉ាងលឿនគេលើកដៃរុញទ្វារថ្នមៗតែ Taehyung គេមិនបានចាក់គន្លឹះសោរទេច្បាស់ណាស់ថាចាំគេមកលួង។
«ចូលមកធ្វើអី ??» Taehyung អង្គុយនៅលើសាទ្បុងក្នុងបន្ទប់មាត់ក៏ទំពារនំផងអីផង។
«មកមើលកូនជ្រូក» Jungkook ញញឹមស្រាលមកអង្គុយជិត Taehyung ។
«អ្នកណាជ្រូក ??» ដឹងហើយថាគេស្អប់ពាក្យនេះនៅតែ ហៅ។
«មោះ បងញុាំដែរ» Jungkook កញ្ឆក់នំពីដៃរបស់ប្រពន្ធមកញុាំអស់រលីង។
«ហាស៎ អ្ហឹកៗៗ» ព្រះអើយនេះជានំសំណព្វចិត្តគេ ? ប្តីគេ
អាក្រក់ណាស់ញុាំអស់រលីងមិនសុខចិត្តទេ។មាឌតូចយំប្រកាច់ប្រកិនពេញសាទ្បុងគេខឹងនិងខាងក្រាស់ណាស់ហេតុអ្វីមកដណ្តើមរបស់ញុាំពីគេដែរ ? Jungkook គេទំពារនំបណ្តើរសើចបណ្តើរព្រះអើយនេះឬប្រពន្ធគេ ?? ជាក្មេងឬយ៉ាងមិច ?? តែថាហេងហើយដែលសាទ្បុងនេះមានក្រាលពូកពីលើ។
«Tae» រាងក្រាស់ហៅឈ្មោះប្រពន្ធតិចៗ។
«ចេញទៅ» Taehyung តបទៅគេទាំងក្ងួរៗព្រោះផ្គាប់មុខ នៅសាទ្បុង។
ផ្លាច់ៗ... Jungkook លើកដៃទះគូទងរខ្ទើតពីរបីដៃលេងទាំងគ្រឺតខ្នាញ់មកខឹងស្អីគ្រាន់តែរឿងញុាំប៉ុណ្ណឹងសោះហើយគេមិនមែនអ្នកដទៃឯណាជាប្តីណា ??
«ងើបទ្បើងខឹងបងរឿងញុាំនំអូននិងមែនទេចាំទៅដល់ សេអ៊ូលវិញបងទិញឲ្យអូន ១ ទ្បូ» Jungkook និយាយនេះដើម្បីចង់សាកចិត្តប្រពន្ធ។ Taehyung ដែលគេងផ្គាប់មុខ នោះក៏ញញឹមតិចៗ ។
«ពិតមែនណា ??» Taehyung ស្ទុះមកអង្គុយបែរទៅមើលមុខគេព្រមទាំងញញឹម។
«ថាលេង ហាហា» Jungkook ផ្ទុះសំណើចខ្លាំងៗប្រពន្ធគេអាចបោកបានដោយងាយគ្រាន់តែយករឿងញុាំមកនិយាយជាមួយ។
«អាមនុស្សឆ្កួត» Taehyung សម្លក់គេថ្លេរ។
«ប្រយ័ត្នកូនមកស្រលេវឈប់សម្លក់មកហើយ» Jungkook
«បងស្រទ្បាញ់តែកូនមិនស្រទ្បាញ់អូនផង» Taehyung និយាយទាំងតូចចិត្ត។
«អូនកំពុងតែច្រណែនកូនមែនទេ ??» Jungkook
«អត់» Taehyung
«កុំខឹងច្រើនពេកមុខឈប់ចាស់មោះបងបីទៅគេងណា» Jungkook ចាប់បីប្រពន្ធមុននិងដាក់ឲ្យគេងនៅលើគ្រែបំពេររហូតទាល់តែគេងលក់គេក៏ដាក់ខ្លួនគេងតាមក្រោយដែរ។
[ ប្រពន្ធខ្ញុំធំតែមាឌទេ។ ]
To Be Continue ♡