#មួយអាទិត្យកន្លងផុត
Jungkook គេបានព្យាយាមបញ្ចប់ទិន្នន័យក្នុងក្រុមហ៊ុនហើយផ្ញើរទៅឲ្យ Yoongi ទាំងអស់ព្រោះគេចង់នាំប្រពន្ធទៅស្រុកលេងខ្លះ។
#On Phone
"អាទ្បូបងប្រុស?" Jungkook
"ឯងមានការអីមែនទេ Jungkook ?" Yoongi
"បងប្រុសមានឃើញឯកសារដែលខ្ញុំផ្ញើរទៅឲ្យទេ?" Jungkook
"បងឃើញហើយ!" Yoongi
"គឺខ្ញុំប្រញាប់ធ្វើវាឲ្យហើយព្រោះអីថ្ងៃហើយខ្ញុំត្រូវទៅលេងស្រុកហើយ" Jungkook
"អឹម មិនអីទេឯងគិតចង់ទៅប៉ុន្មានថ្ងៃ??" Yoongi
"ប្រហែលជាមួយអាទិត្យអីនិងឯងបងប្រុសព្រោះខានទៅស្រុកជិតមួយឆ្នាំហើយ" Jungkook
"អូខេ អីទេទៅលេងឲ្យសប្បាយចុះ" Yoongi
"បាទ អរគុណណាស់បងប្រុស" Yoongi ជាមនុស្សតែម្នាក់គត់ដែលជួយគេតាំងពីដំបូងមកដល់ពេលនេះគេពិតជាមានសំណាងណាស់ដែលវារាប់អានមនុស្សល្អៗដូចជា Yoongi តែមិនដឹងពេលណាសងគុណអស់នោះទេ!
តាមការពិតទៅក្រុមហ៊ុននេះមិនទាន់ជារបស់គេពេញ
សិទ្ធិនោះទេ Yoongi នៅតែមានសិទ្ធិចំពោះក្រុមហ៊ុននេះជានិច្ចតែអញ្ចឹងព្រោះអីគេជាអ្នកបង្កើតនិងនៅគ្រប់គ្រងណាមួយ Jungkook ក៏មិនទាន់ឲ្យលុយទៅ Yoongi អស់ដែល។ដោយហេតុនិយាយបែបនេះព្រោះអីគេបានសន្យានិងគ្នាថាបើ Jungkook រកសុីបានលុយពេលណាគេនិងយកលុយមកឲ្យ Yoongi ដោយទិញក្រុមហ៊ុននេះ ដាច់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង។
"មិនអីនោះទេណា៎វាជារឿងធម្មតាហើយ" Yoongi
"បាទ" Jungkook និយាយតែប៉ុណ្ណឹងពួកគេទងពីរក៏បញ្ចប់សន្ទនាតែម្តង។
_____«Christian!» Jungkook ហៅគេតាមទូរស័ព្ទដែល មាននៅលើតុគេភ្ជាប់ទៅបុគ្គលិក។
«បាទ ចៅហ្វាយ?» Christian
«ចូលមកជួបយើងបន្តិច» Jungkook
«បាទ» ឃើញ Christian លេងសើចបែបនេះតែគេបានតែជាមួយចៅហ្វាយប៉ុណ្ណោះបើនៅជាមួយបុគ្គលិកផ្សេងគេម៉ត់ចត់គេអាចជំនួសដៃជើង Jungkook បាន។
តុក តុក...នេះជាគំរូដ៏ល្អមួយទោះជាលឺចៅហ្វាយហៅ ក៏ដោយតែក៏ត្រូវគោះទ្វារសុំការអនុញ្ញាតជាមុនដែល។
«ចូលមក» Jungkook
«ចៅហ្វាយហៅខ្ញុំមានការអ្វីមែនទេ?» Christian
«ស្អែកយើងត្រូវទៅស្រុកប្រហែលជាមួយអាទិត្យយើង
ផ្ញើរក្រុមហ៊ុននៅនិងឯងមួយអាទិត្យឲ្យជួយមើលការងារបើមានរឿងអីខលទៅយើងផង» Jungkook គេមិនចូលចិត្តអូសបន្លាយឲ្យយូរទេ។«បាទ មិនអីនោះទេចៅហ្វាយចាំខ្ញុំមើលឲ្យៗតែប្រាក់ខែឲ្យច្រើនៗមកបានហើយ!» កំពូលកូនចៅមុខលុយស្អី ក៏លុយដែល។
«អឺ ចាំយើងថែមឲ្យ! ឯកសារបម្បិញមិញយើងពិនិត្យហើយគ្មានបាត់អីនោះទេអញ្ចឹងយើងទៅផ្ទះហើយ Tae នៅតែម្នាក់ឯងផង» នាយងើបទ្បើងទាញអាវក្រៅមក ពាក់។
«បាទ!!» Christian
To Be Continue ♡