Jungkook បាក់កម្លាំងអស់ពីខ្លួនរលីងកាលបើឃើញប្រពន្ធក្នុងសភាពពិបាកមើលបែបនេះគេមិននឹកស្មានថាប្រពន្ធហ៊ានធ្វើថ្នាក់នេះទ្បើយ។
រាងក្រាស់ប្រមែលប្រមូលកម្លាំងទាំងប៉ុន្មានមកបីប្រពន្ធមុន និងដើរចុះទៅក្រោមដើម្បីនាំទៅមន្ទីរពេទ្យនាតាមផ្លូវ Jungkook កាន់ដៃ Taehyung ជាប់មើលចុះប្រពន្ធ គេស្ងាត់ស្ងៀមល្អណាស់មិនមាត់អីមួយម៉ាត់ទ្បើយ។
#មន្ទីរពេទ្យ
Jungkook បីមាឌតូចចូលមកគ្រូពេទ្យប្រុសៗក៏ចាប់ផ្តើមរុញគ្រែមកដើម្បីឲ្យរាងក្រាស់ដាក់មាឌតូចនៅលើនោះសឹមរុញទៅបន្ទប់សង្រ្គោះបន្ទាន់។
«អ្ហឹកៗ សូមជួយប្រពន្ធខ្ញុំផងគ្រូពេទ្យ» Jungkook ចាប់ដៃ Hoseok រលាក់តិចៗដើម្បីសុំជំនួយ។
«ខ្ញុំនិងជួយ!» Dr.Jung ទះដៃ Jungkook តិចៗមុននិងដើរចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
«អ្ហឹកៗ បងសុំទោស» Jungkook ដួលទៅលើឥដ្ឋព្រូសងើយត្រហូរយំលែងខ្មាស។
រុីងៗៗ ទូរស័ព្ទនាយក៏ចាប់ផ្តើមរោទិ៍ទ្បើងភ្លាមៗដល់អត់ឲ្យនាយលើកទទួលមិនបាន។
"ឯណា ?" Yoongi ចោទសួរទៅ Jungkook ភ្លាម។
"ខ្ញុំនៅមន្ទីរពេទ្យ" Jungkook
"ឯងឈឺ ?" Yoongi
"អត់ទេជាប្រពន្ធ អ្ហឹកៗ" Jungkook យំអណ្តឺតអណ្តកដាក់ Yoongi លែងខ្មាស់។
"ឯងដឹងថាខ្លួនឯងធ្វើអីទេ Jungkook ?" ឮ Jungkook យំបែបនេះគេក៏មានអារម្មណ៍ថាអាណិត ដូចគ្នា។
"តែរឿងនេះវាយូរហើយបងប្រុសខ្ញុំមិនបានទៅទាក់ទងជាមួយនាងទេ" Jungkook
"ឯងត្រៀមប្រឈមមុខនិងកាសែតទៅ" Yoongi គេដឹងថាមនុស្សដូចជា Festina នេះបែបណាបើនាងចង់បានអ្វីមួយហើយនាងត្រូវតែបានតែបើនាងមិនបាននាងនិងធ្វើឲ្យគេវិនាស !
«ហឹម» Jungkook ដកដង្ហលមធំទាំងក្រពុលមុខ។
#Jeon's Group
នាក្រុមហ៊ុនទ្បានរបស់ Jungkook ឯនេះវិញបុគ្គលិកក៏អង្គុយជុំគ្នាដើម្បីជួយចៅហ្វាយទោះជាមិនបានជួយអីខ្លាំងក៏ចាំ
Reply Comments របស់ Haters ដែរ។