#ព្រឹកទ្បើង
នៅលើពូកពណ៌ក្រហមឆេះឲ្យយើងឃើញស្រ្តីបុរសមួយគូរកំពុងតែគេងឱបគ្នាដោយក្បាល Festina ដាក់លើទ្រូងមាំរបស់ Jungkook ។
«សឺត!» Jungkook ភ្ញោចចិញ្ចើមទ្បើងគេយកដៃមកញីក្បាលបន្តិច។
ទីបំផុតភ្នែកទាំងគូរក៏បើកទ្បើងនាយសម្លឹងមើលទៅទីធ្លាបន្ទប់គេយកដៃមកដំក្បាលផូសៗគេភ្លាត់ជាលើកទីពីរហើយ។
Jungkook ប្រើគេរុញ Festina ចេញពីលើទ្រូងគេតែដៃនាងឱបគេជាប់ដូចជាកាវ ៥០២ យ៉ាងអញ្ចឹង។
«Festina លែងខ្ញុំទៅ!» ទីបំផុតគេក៏ដាច់ចិត្តហៅនាង ។
«អត់ទេ!» នាងញីក្បាលនៅទ្រូងគេ។
«ខ្ញុំត្រូវទៅផ្ទះ!» Jungkook
«បងត្រូវតែជូនអូនទៅធ្វើការថ្ងៃនេះអូនត្រូវទៅថតស្ពតនៅក្រុមហ៊ុនបងណាអូនគ្មានអីជិះទេ!» Festina
«ខ្ញុំត្រូវទៅផ្ទះនាងស្តាប់បានទេ??» Jungkook ស្រែកថាឲ្យជាលើកទីពីរ។
«បងនាំអូនទៅដែលទៅបើអញ្ចឹងបងមិនបានទៅជាដាច់ខាត!» Festina ងើយមកសម្លឹងមុខគេដោយក្រសែភ្នែកប្រាកដប្រជាថានាងធ្វើមែន។
«ហឹម! ខ្ញុំជូននាងទៅក៏បាន» គេមានតែយល់ព្រមគេមិនអាចយកនាងទៅផ្ទះបានទេ។
«ហិហិ បងគួរឲ្យស្រទ្បាញ់ណាស់» នាងច្បិចថ្ពាល់គេមុននិងងើបដើរទ្បើងទៅងូតទឹក។
Jungkook ទាញទូរស័ព្ទគេមកមើលយ៉ាងលឿនក្រែងល៎ Taehyung គេខលមកតែការគិតរបស់គេគឺខុសទាំងស្រុងប្រពន្ធមិនបានខលមករឺឆាតមកនោះទេគេក៏រាងសប្បាយព្រោះអីបែប Tae គេមិនដឹងហើយ។
អ្នកណាថាអូនមិនដឹង? អូនធ្វើភ្លើទៅវិញទេ។
#Taehyung's Scene
ថ្ងៃនេះគេគេងខករហូតដល់ម៉ោង ៩ ព្រឹកបើកភ្នែកភ្លាមទឹកភ្នែកក៏ស្រក់ហូរនេះ Jungkook គេមិនទាន់មកផ្ទះទេមែនទេ?
«អត់ទេប្រហែលជាបងទៅធ្វើការបាត់ហើយ!» គេបណ្តេញការគិតចោល Jungkook មិនអាចចំណាយពេលជាមួយស្រីគេដល់ថ្នាក់និងទេ។
Taehyung ងើបទៅសម្អាតខ្លួនមុននិងទៅធ្វើម្ហូបយកទៅឲ្យ Jungkook ទោះជាខឹងក៏មិនអាចមិនមើលថែបានដែលគេបារម្ភណាស់។