episode 43

2.9K 150 0
                                    

តុបៗៗ សម្លេងសម្រឹបជើងដើរចូលទៅកាន់ក្រុមហ៊ុនធ្វើ បុគ្គលិកគ្រប់គ្នាបែរមកមើលភ្លាមនាងជា Festina គិត ទៅនាងមុខក្រាស់សម្បើមណាស់។ 

«Jungkook នៅឯណា?» មើលសម្តីរបស់នាងចុះដូច ជាមិនដែលចូលរៀនអញ្ចឹងសួរគេតែគ្មានឈ្មោះ។

«.....» Christian គេស្ងាត់មាត់មិនឆ្លើយអីទាំងអស់ សួរប៉ះចំអ្នកណាមិនសួរមកសួរប៉ះចំគេច្រទ្បំធំហើយ។

«ន៎ែ ឯងមានលឺយើងសួរ?» Festina នាងសួរគេ។

«នាងសួរខ្ញុំមែនទេ? សុំទោសខ្ញុំមានឈ្មោះត្រឹមត្រូវអ្នក នាងរឿនសាលាបានខ្ពស់ដែលតែអត់មាយាទដល់
ហើយ»» Christian បែរមកនិយាយជាមួយនាងព្រម ទាំងធ្វើទឹកមុខបែបធម្មតាមុនដំបូងក៏ចូលចិត្តតែឥទ្បូវស្អប់តែម្តងចរិតអន់។

«ហាហា» បុគ្គលិកនៅក្នុងនោះនាំគ្នាសើចកិលសូម្បីតែ អ្នកមកទិញទ្បានក៏ដូចគ្នាធ្វើឲ្យ Festina នាងក្តៅឆេវ។

«អាយ៎ ឯងដឹងាយើងជាអ្នកណាទេ» Festina នាង ស្រែកទាំងការខឹងហ៊ានមកបំបាក់មុខនាងចំពោះមុខ
អ្នកដទៃផង?

«ជាមនុស្សនិងហើយឬមួយនាងដូរទៅជាសត្វហើយ?» Christian សួរបែបភ្លើរៗតែវារឹតតែឲ្យ Festina ខឹង កាន់តែខ្លាំង។

«ចាំមើលយើងនិងឲ្យ Jungkook ដេញឯងចេញ!» នាងដើរតាំងៗទៅរក Jungkook នៅបន្ទប់ដោយខ្លួន  ឯង។

«អឺ ប្តឹងទៅវឺយយើងចាំមើលថាអ្នកណាជាអ្នកចេញ
ព្រោះយើងជាហៅនាងមកធ្វើការនៅទីនេះទេ» Christian ស្រែកបន្តពីក្រោយទាំងគ្មានខ្លាចរអាចិត្ត។

#Office

«ជុបៗៗ ប្តីបងក្រអូប» Taehyung អង្គុយនៅលើភ្លៅ របស់ Jungkook ព្រមទាំងថើបលិចថើបកើតសរសើរ ថាប្តីក្រអូបទៀតផងធ្វើឲ្យ Jungkook ញញឹមយ៉ាង ចិត្ត។

«ពិតមែនអ្ហេស? បងក្រអូបត្រង់ណា?» Jungkook ទម្លាក់ឯកសារចុះពីលើដៃមុននិងសួរគេ។

«ត្រង់នេះ ជុបៗ» Taehyung គេឱនមកថើបញិច ពាសពេញករបស់ Jungkook ធ្វើឲ្យរាងក្រាស់សើច កខឹកវាជាអ្វីដែលធ្វើឲ្យគេសប្បាយចិត្តបំផុត។

«អ៎ា រសើបណាស់ក្មេងក្បាលខូច» Jungkook សើច យកដៃមកចាប់ច្របាច់មុខគេ។

«ហ៊ួយ អូនឈឺ» Taehyung ចងចិញ្ចើមបួញមាត់ចូល គ្នាឈឺសឹងស្លាប់។ តែវាជារូបភាពដែលគួរឲ្យស្រទ្បាញ់ បំផុតក្នុងកែវភ្នែករបស់ Jungkook គេអត់ព្រមមិន បានក៏ទាញ Taehyung មកបឺតមាត់តែម្តង។

«អឹម» Taehyung គេតបតទៅវិញទាំងផ្អែមល្ហែមព្រម ទាំងលើកដៃឱបគេទៀតផង។ 

ក្រាក...

«អាយ៎ នេះអ្វីហ្នឹង» Festina ស្រែកចង់លានអានៅ ខាងក្រៅម៉ួម៉ៅហើយឥទ្បូវមកម៉ួម៉ៅលើសដើម។

Jungkook រៀបដកមាត់ចេញពី Taehyung ហើយ ដើម្បីមើលថាអ្នកណាគេតែមាឌតូចមិនព្រមគេឱបក រាងក្រាស់ជាប់ព្រមទាំងបឺតជញ្ជួកបបូរមាត់របស់រាង
ក្រាស់ខ្លាំងលើសដើមព្រោះដឹងហើយថាស្រីម្នាក់នោះជាអ្នកណាគេនិងធ្វើឲ្យនាងដឹងតែម្តងថាអ្នកណាជារបស់
ពិតនិងលូយគួរឲ្យឈ្លក់វង្វេងជាង។ 

«ជីបៗ» សម្លេងបឺតមាត់លឺជីបជុបៗពេញមកក្រៅ យ៉ាងស្រៀវបំផុត។

«អត់មាយាទគួរឲ្យខ្ពើម» Festina

គ្រាំង នាងទាញទ្វារបិទមួយទំហឹងទ្រ្ទាំជើងចង់បាក់ អគារពួកគេចេះតែបឺតមាត់គ្នាទៅរួចគួរឲ្យខ្ពើមខ្លាំង
ណាស់។

Taehyung គេសើចក្នុងចិត្តព្រមទាំងសរសើរខ្លួនឯង ដែលពង្វក់ Jungkook មើលចុះឥទ្បូវស្ទាបអង្អែល ពេញរាងកាយគេអស់ហើយ។

[ របស់ពិតតែងតែល្អជាងរបស់ក្លែងក្លាយ ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now