episode 47

2.7K 125 0
                                    

#ផ្ទះ

Jungkook នាយចេញពីក្រុមហ៊ុននូវម៉ោង ២ ថ្ងៃព្រោះគិតថាចង់ស្រុកនៅល្ងាចនេះតែម្តងទោះទៅដល់យប់បន្តិចតែបាននៅដល់ទៅ ៨ យប់ ៧ ថ្ងៃ។

«Tae អូនសម្លាញ់ ?» Jungkook ស្រែកហៅឈ្មោះប្រពន្ធតាំងពីមាត់ទ្វារ។

«ហឹម បងមកពីផ្ទះការលឿនម្លេះ ??» Jungkook គេ
បានហាម Taehyung មិនឲ្យគេទៅហាងផ្កាទ្បើយដូច្នេះមានតែនៅផ្ទះមើលទូរទស្សន៍និងឯងហើយក៏មើល
កន្លែងដែលគេអង្គុយពោរពេញទៅដោយរបស់ញុាំ។

«អូនថាចង់ទៅស្រុកមែនទេ ?» Jungkook

«អឹម មែនហើយ» មាឌតូចងួកក្បាលយ៉ាងរហ័សដឹងទេថាពេលលឺពាក្យទៅស្រុកម្តងៗអរណាស់។

«អញ្ចឹងយើងទៅឥទ្បូវនេះល្អទេ ??» Jungkook ដាក់ខ្លួនអង្គុយជិតប្រពន្ធ។

«បងនិយាយមែនឬ ??» គេសួរបញ្ជាក់ខ្លាចប្តីកុហកអ្នកណាគេទៅស្រុកម៉ោងស្មើនេះជាធម្មតាទៅម៉ោង ៦ ឬ ៧ ព្រឹក។

«បងមិនកុហលទេបងទៅរៀបចំខោអាវសិន» Jungkook គេទ្បើងទៅលើបន្ទប់តែម្តងដើម្បីទៅរៀបចំខោអាវ។

«យេ៎ បានទៅស្រុកហើយ» Taehyung ស្រែកទាំងអរមុននិងបិទទូរទស្សន៍ហើយដើរទៅផ្ទះបាយនំចំណីខ្ជប់ទុកញុាំតាមផ្លូវ។

អត់ភ្លេច -,-

Jungkook គេមិនយកអាវអីទៅច្រើននោះទេតែបើរបស់ប្រពន្ធបានយកទៅផ្ទះហើយក៏យកទឹកអប់និងលុយមួយចំនួន។

នាយកាន់វ៉ាលីដើរចុះមកក្រោមក៏ឃើញថង់ធំមួយនៅ
កណ្តាលផ្ទះហើយអត់និងឆ្ងល់មិនបាននេះជាស្អី ?! កុំប្រាប់ថាជាថងសម្រាមរបស់ Taehyung ណា ??

«អូនសម្លាញ់នេះស្អីនិង ?» Jungkook ដាក់វ៉ាលីសសួរទៅប្រពន្ធទោះជាខឹងក៏គេនៅតែប្រើពាក្យនេះជានិច្ចអាចថាវាជាទម្លាប់។

«ជានំរបស់អូន!» លឺប្រយោគធ្វើឲ្យអ្នកជាប្តីហួសចិត្តជាខ្លាំងទៅលេងស្រុកមួយអាទិត្យដូចទៅបោះជម្រំ។

«អូនយកទៅច្រើនម្លេះ ?» Jungkook

«យកទៅទុកញុាំណា៎បងដឹងថាអូនឥទ្បូវឆាប់ឃ្លាន
ប៉ុណ្ណា ??» តាំងហាស៎តាំងអាបញ្ចេញទឹកមុខបែបកម្សត់និងមកទៀតហើយ។

«អូខេ យកទៅចុះតែប្រយ័ត្នក្មេងដណ្តើមអស់បងមិនដឹងទេ!» Jungkook

«លាក់ក្នុងទ្បានទៅចាំពេលឃ្លានយកម្តងមួយៗ ហិហិ» គិតទៅប្រពន្ធគេឆ្លាតណាស់ន៎ ? IQ មិនតិចទេ។ 

«ហ្នឹងហើយប្រពន្ធបងឆ្លាតណាស់ន៎» នាយលូលដៃមកក្តិចថ្ពាល់គេដោយការគ្រឺតខ្នាញ់។

«តោះ លោកប្តីយើងប្រញាប់ទៅៗន៎កុំឲ្យយប់!» Taehyung

«តោះ» រាងក្រាស់ជាអ្នកកាន់វ៉ាលីឯប្រពន្ធជាអ្នកកាន់ថង់នំ។

នៅតាមផ្លូវទៅប៊ូសានគឺ Taehyung និយាយនេះនិយាយនោះមិនចេះចប់សោះហើយនិយាយរហូតតែម្តង។ 

«លោកប្តីញុាំទេ ??» Taehyung បញ្ចុកនំគេ។

«អត់ទេ!» Jungkook គ្រវីក្បាល។

«ហារមាត់ប្រយ័ត្នអូនខឹងណា ??» មាឌតូចគម្រាមទុកគ្រាន់តែហារមាត់ទទួលនំដែលប្រពន្ធបញ្ចុកនៀកវាតឹងទ្រូងណាស់ទៅអ្ហេស??

«ហារ» ហារក៏ហារ!! ប្រពន្ធអើយខឹងសូម្បីតែមិនញុាំនំ។

«បងហ្នឹងចូលចិត្តតែធ្វើឲ្យអូនខឹង!» 😒

«ពេលអូនខឹងទៅគួរឲ្យស្រទ្បាញ់!» Jungkook

«មិនបាច់យកចិត្តទេអូនមិនបានសុីចូរជាមួយបងទ្បើយ»
មាត់នៀកនិយាយខុសពីចិត្តតាមពិតពេលលឺប្តីនិយាយបែបនេះគេក៏សប្បាយចិត្តជាមួយដែល។

«មិនសុីចូរក៏ហីទៅព្រោះបងនិយាយការពិត» សម្រាប់ អ្នកណាគេមិនដឹងទ្បើយតែសម្រាប់គេពេលដែល Taehyung ខឹងរឹតតែគួរឲ្យស្រទ្បាញ់ថ្ពាល់ក្រហមងាំងប៉ោងៗមាត់ស្រួចជីបអុចៗ។

[ ខ្ជូតណាស់ TT ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Where stories live. Discover now