episode 9

2.5K 158 0
                                    

ពេលយប់ពួកគេបានចូលគេងជាមួយគ្នាដោយឱបគ្នា ជាប់ដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក។

លុះព្រឹកទ្បើងពួកគេក៏ទៅធ្វើការរាងៗខ្លួនថ្ងៃនេះ Jungkook ត្រូវមកប្រាប់ Yoongi ពីរឿងដែលឲ្យធ្វើ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនដៃជើងគេត្រជាក់ស្រេបដោយជាស្តំទឹកកក។

តុក តុក

«ចូលមក!» លឺសម្តីអនុញ្ញាតចេញពីមាត់ចៅហ្វាយ ហើយ Jungkook ក៏ចូលទៅតែម្តង!

«ចៅហ្វាយ!» Jungkook

«អឹម យ៉ាងមិចហើយព្រមរឺអត់?» ដឹងរឿងមិនគេក៏សួរ តែម្តង។

«បាទ ខ្ញុំគិតច្បាស់ហើយខ្ញុំនិងព្រម!» Jungkook

«ល្អណាស់!» Yoongi ញញឹម។

«ចៅហ្វាយមានលក្ខខណ្ឌអ្វីខ្លះទៅ?» Jungkook

«យើងមិនចូលត្តសាំញុាំទេណាមួយយើងក៏ចង់ជួយឯង ផង!! ក្រុមហ៊ុននេះបើឯងកាន់ទៅដំណើរការទៅមុខ យើងនិងឲ្យវាទីឯងគ្រាន់តែឯងឲ្យថ្លៃសាងសង់ក៏ចប់
ហើយមិនបាច់ភ័យទេចាំយើងបង្រៀនឯងថែមទៀត!»
Yoongi

«ចៅហ្វាយទុកចិត្តខ្ញុំដល់ថ្នាក់នេះ??» Jungkook

«មែនហើយដូច្នេះឯងកុំធ្វើឲ្យយើងបាក់ទឹកចិត្តឲ្យសោះ!» Yoongi

«ទទួលបានទាន!» Jungkook

«ថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យយើងបង្រៀនឯងពីរបៀបគ្រប់គ្រងក្រុមហ៊ុននិងភាសាខ្លះដែលគេឧស្សាហ៍
និយាយហើយចាប់ពីថ្ងៃច័ន្ទទៅយើងនញ្ចូនឯងទៅ
ក្រុមហ៊ុនថ្មីតែម្តង!» Yoongi

«បាទ!!» ព្រះអើយចៅហ្វាយគេចិត្តឆៅម្លេះ!

«ការងារតម្រូវឲ្យឯងជឿជាក់លើខ្លួនឯងកុំខ្លាចអ្នកដទៃ! ឯងចង់មានទេ?» Yoongi

«ចង់!» អ្នកណាមិនចង់ទៅខ្លាចជាអ្នកមាននោះ?

«បើឯងចង់មានឯងត្រូវខិតខំដោយខ្លួនឯងត្រូវដឹងថាឯងចង់មានឯងចង់បានលុយចង់ឲ្យប្រពន្ធឯងរស់ស្រួលឯងត្រូវមានមហិច្ចតាក្នុងខ្លួន!» Yoongi

«បាទ ចៅហ្វាយ!» Jungkook

«អង្គុយទីនេះមកយើងបង្រៀនខ្លះៗ!» Yoongi

Yoongi ចាប់ផ្តើមបង្រៀនពីទិន្នន័យលុយ ប្រាក់ខែ បុគ្គលិក ត្រូវធ្វើចរិតបែបមិចឲ្យគេគោរពឲ្យគេខ្លាច ធ្វើជាចៅហ្វាយគេកុំឲ្យមើលងាយនៅមានការដើរមើលការផលិតគ្រឿងចក្រទៀតផងគេជឿថា Jungkook និងឆាប់ចាប់មានព្រោះគេខិតខំ។

រយ:ពេលមួយអាទិត្យពេញដែល Jungkook ត្រូវមកស្រងំនៅក្នុង Office របស់ Yoongi ព្រោះ ក្រុមហ៊ុននីមួយៗមានវិន័យខុសៗគ្នាដូច្នេះគេត្រូវ
បង្រៀន Jungkook ឲ្យអស់តែម្តងព្រោះជ្រុលជា ជួយហើយគេមិនចង់លាក់បាំងទេ។

Yoongi បានឲ្យសៀវភៅរៀនសាសាអង់គ្លេសមួយទៅ ឲ្យ Jungkook នៅទៅនោះគេក៏មានដាក់អក្សរកូរ៉េ ដើម្បីបង្រៀនដែលមួយយប់ៗ Jungkook តែងតែចូល គេងយប់ៗជ្រៅព្រោះគេត្រូវរៀនវា Taehyung សប្បាយចិត្តណាស់ពេលឃើញប្តីខំប្រឹងប្រែងបែបនេះគេចង់តែលើកដៃសំពះអរគុណទៅ Yoongi ទេ អរគុណៗដែលជួយជ្រុំជ្រែងគ្រួសារគេកន្លងមកតែមកពីគេគ្មានឱកាស។

ព្រឹកទ្បើងថ្ងៃនេះ Jungkook ងើបលឿនខុសពីរាល់ ដងគេងើបនៅម៉ោង ៧ ព្រឹកដោយទៅរៀបចំខ្លួនយ៉ាង ស្អាតបាតដោយសារអីថ្ងៃនេះគេថ្ងៃបើកទំព័រជីវិតថ្មី
ដោយដើរតួជាអ្នកអំណាចកាន់កាប់ក្រុមហ៊ុនមួយមាន
កូនចៅរាល់រយនាក់នៅក្នុងដៃ។

Jungkook នាយពាក់អាវគ្រ័រហ្សេពណ៌ខ្មៅដោយមាន ក្រវ៉ាត់កក្រទ្បាក្ររ៉ូនិងខោខ្មៅសំរុងជាមួយ Taehyung សារ៉េកអាវឲ្យប្តីដោយឆ្លៀតរៀបចំសក់ឲ្យគេខ្លះ។

ទីតៗ

សម្លេងសុីផ្លេទ្បានលឺនៅពីមុខផ្ទះគេមែនហើយកន្លងខែមកនេះគេបានសក់ផ្ទះកូនកាត់មួយកន្លែងព្រោះគិតថាមានលុយគ្រប់គ្រាន់ហើយអញ្ចឹងក៏ទិញផ្ទះនៅតែឯង
ម្តងទៅមិនចង់ជួលគេទៀតទេ។

«ចៅហ្វាយបងមកទេដឹង?» Taehyung

«មែនហើយ!!» Jungkook

«បងទៅៗណាកុំឲ្យគេចាំយូរ!» Taehyung ញញឹម ដាក់ប្តី។

«បាទ បងទៅហើយ ជុប!» មុននិងទៅក៏មិនភ្លេចថើប មាត់ប្រពន្ធមួយខ្សឺតផងដែល។

Taehyung ចេញមកមើលដំណើរប្តីរហូតដល់គេចេញ ទៅបាត់សឹមចូលមកក្នុងផ្ទះវិញគេក៏មានអារម្មណ៍ថា បារម្ភប្តីដែល។

«ត្រៀមខ្លួនហើយៗណា?» Yoongi

«បាទ ចៅហ្វាយ!» Jungkook

«ឈប់ហៅយើងបែបនេះទៅឯងជាប្អូនប្រុសយើង
ហើយ!» Yoongi

«ហិហិ បាទបងប្រុស!» Jungkook

To Be Continue 🥀

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)Donde viven las historias. Descúbrelo ahora