បន្ទាប់ពីងូតទឹកហើយ Taehyung ក៏ដើរចេញពីបន្ទប់ទឹកវិញដោយពាក់អាវដដែលគេដើរចេញមកក៏ឃើញ Jungkook កំពុងតែអង្គុយសម្លក់គេ។
«តិចស្រឡេវភ្នែកទៅ ?» Taehyung និយាយដោយមិនមើលមុខប្តីលក្ខណ:ថានិយាយចោលអីចឹងហាស។
«ស្រឡេវទៅស្រួលមើលស្រីម្តងបានពីរ !» Jungkook
«មើលទៅប្រយ័ត្នខ្វេវគ្រាប់ភ្នែកនិងចេញអស់ !» Taehyung
«ប្រច័ណ្ឌ?» Jungkook
«គិតតែម្នាក់ឯង !» Taehyung បញ្ចេញទឹកមុខបែបហួសចិត្ត
ហេតុអ្វីចូលចិត្តគិតអីតែម្នាក់ឯងម្លេះ ?«គិតតែម្នាក់ឯងក៏បាន អឹស៎» Jungkook ក៏ទម្លាក់ខ្លួនគេងនៅលើពូក។
«ទៅងូតទឹកចេញទៅ»
«ងើបមិនកើត !» ឆ្លើយតែប៉ុណ្ណឹងក៏ដឹងដែលថាថី! គូទនេះវាទល់ផ្អកហើយដើរមិនរួចទេសូម្បីតែអង្គុយក៏មិនចង់បានផង។
«ប៉ុណ្ណឹងសោះរំអួយម្លេះ ??»
«...» រាងក្រាស់ស្រងំបិទភ្នែកមិនខ្វីតបតទើបគេដើរ ចុះក្រោមតែម្តងដើម្បីធ្វើអីញ៊ាំា ។
Taehyung ចំណាយពេលនៅផ្ទះបាយជិតមួយម៉ោងដោយសារតែធ្វើមីស៊ុបចានធំញ៊ាំាវាមានបន្លែត្រូវចិត្តច្រើនមុនពេកណាមួយនៅសាច់គ្រឿងសមុទ្រទៀត។
«អីយ៉ា ឈ្ងុយដល់ហើយ» Taehyung ឱនមកហិតក្លិនមីដែលកំពុងតែពុះនោះ។
Taehyung តែចុចហ្គេសបិទសឹនដើរទៅយកថាសគេលើកស៊ុបចានចូលចាមគោមហើយក៏លើកដាក់ថាសព្រមទាំងកូកានិងកែវទឹកកកពីរច្បាស់ណាស់ថាខឹងក៏មិនភ្លេចឲ្យប្តីហូបអីពេលយប់ដែល។
«Jungkook ដើរមកបើកទ្វារបន្តិចមក» បន្ទាប់ពីដើរទ្បើងមកដល់បន្ទប់ហើយគេក៏ត្រូវស្រែកហៅប្តីឲ្យមកបើកទ្វារបន្ទប់ដោយសារតែដៃគេជាប់អស់ហើយ។
«បងងើបមិនរួចទេឈឺចង្កេះណាស់» គេស្រែកមក។
«អូនជាប់ដៃហើយដើរតិចៗមកតាប៉ែណាស់ !»
«ហុឺ អ្ហក់» មិញនេះសាំចិត្តពេកក៏ងើបមួយទំហឹងឲ្យសរសៃវាទាញភ្លាម។
Jungkook យកដៃមកទប់ចង្កេះដើរតិះតាស៎ៗដូចជាកូនក្មេងទើបតែចេះដើរ។
ក្រាក... Jungkook បើកទ្វារឲ្យប្រពន្ធទាំងមុខប្រញ៉ូវកុំតែឈឺចង្កេះទេកុំអី ៥ ទឹកឲ្យខឹងសខ្មៅហើយ។
Taehyung កាន់ថាសដើរចូលបន្ទប់ដោយមិនខ្វល់ពីក្រសែភ្នែកសម្លក់សម្លឹងរបស់ប្តី។ មាឌតូចដាក់ថាសនៅលើតុ។
«ហឹម ឈ្ងុយអើយឈ្ងុយ» នេះមានបំណងចង់ឌឺច្បាស់ណាស់។
«បងញ៊ាំដែរ!» បានដូចចិត្ត Jungkook ដើរតិចៗដាក់ខ្លួនអង្គុយជិតប្រពន្ធ។
«មិនឲ្យ !» Taehyung
«អូនញ៊ាំអស់មែនទេ ?» Jungkook
«អស់យ៉ាងមិច ?» អូហូ កុំមកចូលណាគេមិនដែលជាប្រភេទ
មនុស្សញ៊ាំាខ្លាចធាត់ទេតែឃ្លានដាក់បានទាំងអស់តែម្តងហើយ។«អូនចិត្តអាក្រក់ណាស់ធ្វើឲ្យប្តីមួយក៏មិនបាន!»
«នោះមីពេញទូរសាច់បន្លែក៏មានដែលទៅធ្វើខ្លួនឯងទៅ!» Taehyung ឌឺព្រោះដឹងហើយថាគដើរមិនបាន។
Jungkook បែរមកសម្លក់គេបុិនម្លេះអាខាងឌឺហ្នឹង ? ចង់ទិញលក់ទេនេះ ?
«អូនចូលចិត្តធ្វើបាបបងម្លេះ ?»
«សំណួរនេះអូនជាអ្នកសួរបានត្រូវ» កន្លងមកអ្នកណាធ្វើបាបអ្នកណាឲ្យប្រាកដនៀកច្រឡំតួហើយ។
«ឥទ្បូវឲ្យបងញ៊ាំអត់បងឃ្លានណាស់ណា!» គេពេបមាត់ព្រិចភ្នែកតិចៗបែបយកចិត្ត។
«ញ៊ាំក៏ញ៊ាំទៅអាណិតក្មេង !» Taehyung
«ហិហិ អរគុណអូនសម្លាញ់បងដឹងថាអូនមិនចិត្តអាក្រក់ដាក់បងទេ!» ពួកគេទាំងពីរក៏ញ៊ាំមីជាមួយគ្នាដោយមួយចានពីរនាក់ពេលខ្លះប៉ះសរសៃមីជាមួយគ្នាទៀត។
ពួកគេចានញាំបាយបែបនេះជាមួយគ្នាយូរថ្ងៃហើយបែបនេះគេមានអារម្មណ៍ថាដូចជាសប្បាយចិត្តណាស់ព្រោះអីវាអាចវិលមកដូចដើមខ្លះៗ។
បន្ទាប់ពីញ៊ាំរួចហើយមាឌតូចក៏ប្រមែលប្រមូលចានយកចុះទៅក្រោមដើម្បីលាងសម្អាត Jungkook ក៏ចូលទៅងូតទឹកព្រោះគេស្អុយខ្លួនពេញមួយថ្ងៃហើយ។
«ហឹម Goodnight អូនសម្លាញ់ សឺត!» នាយទ្បើងមកលើពូកទាញភួយមកដណ្តប់គេក៏ថើបថ្ងាសប្រពន្ធមួយខ្សឺតរវល់ឈ្លោះគ្នានិយាយគ្នានេះនោះដល់ម៉ោងត្រូវគេងទៀតហើយអញ្ចឹងបានគេថា ពេលវេលាមិនចាំយើងទេបើយើងមិនចេះចាប់វាទុក ។
[ ចំណាយពេលជាមួយគ្នា។ ]
To Be Continue ♡